backup og meta

បំបៅដោះកូន បើម៉ាក់ៗញ៉ាំថ្នាំជាតិដែកបន្ថែម អាចបន្ថយស្លេកស្លាំង ឯកូនមិនប្រឈមបញ្ហាធ្ងន់ធ្ងរមួយនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 20, 2020

    បំបៅដោះកូន បើម៉ាក់ៗញ៉ាំថ្នាំជាតិដែកបន្ថែម អាចបន្ថយស្លេកស្លាំង ឯកូនមិនប្រឈមបញ្ហាធ្ងន់ធ្ងរមួយនេះ

    តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ក្រោយ​សម្រាល​កូន​រួច ស្ត្រី​ត្រូវ​លេប​ថ្នាំ​ជាតិ​ដែក​ចំនួន ៤២ គ្រាប់ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង។ ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក និង​អាហារ​ដែល​សម្បូរជាតិ​ដែក មិន​ត្រឹម​បង្ការ​ភាព​សេ្លក​ស្លាំង​របស់​ម្តាយ​ប៉ុណ្ណោះ​ទេ ធ្វើ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះកូន​អាច​បំពេញ​ជាតិ​ដែក​គ្រប់​គ្រាន់​ទៅ​ឲ្យ​កូន។

    ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល បាន​ឲ្យ​ដឹង​ថា ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ កូន​ទទួល​បាន​កម្រិត​ជាតិ​ដែក​ទាប (ចាប់​ពី​អាយុ ៤ ខែ​ទៅ ចំពោះ​ក្មេង​កើត​គ្រប់​ខែ)។ ចំពោះ​ក្មេង​មិន​គ្រប់​ខែ​វិញ ការ​ខ្វះ​ជាតិ​ដែក​បម្រុង​ដែល​ម្តាយ​ផ្តល់​ឲ្យ​កូន​ពេល​នៅ​ក្នុង​ផ្ទៃ​យក​មក​ប្រើ​ប្រាស់​ឆាប់​អស់​ណាស់ គឺ​អស់​មុន​រយៈពេល ៤ ខែ ក្រោយ​កូន​កើត​មក​ទៅ​ទៀត។ បែប​នេះ​ម្តាយ​ត្រូវ​ញ៉ាំ​ជាតិ​ដែក​ឲ្យ​ជាប់ ទាំង​ថ្នាំ​ជាតិ​ដែក ទាំង​ចំណី​អាហារ​សម្បូរ​ជាតិ​ដែក ដើម្បី​ឲ្យ​កូន​មាន​លទ្ធភាព​ទទួល​យក​ជាតិ​ដែក​គ្រប់​គ្រាន់ នោះ​ការ​ប្រឈម​របស់​កូន​នឹង​ការ​ខ្វះ​ជាតិ​ដែក​មិន​មាន​នោះ​ទេ។

    ដ្បិត​ទឹក​ដោះ​ម្តាយ​មាន​បរិមាណ​ជាតិ​ដែក​តិច តែលោកវេជ្ជបណ្ឌិតថា ​កូន​ដែល​ម៉ឹម​ទឹកដោះ​ម្តាយ​អាច​ស្រូប​យក​ជាតិ​ដែក​បាន​ល្អ​ជាង​ការ​ស្រូប​ជាតិ​ដែក​ដែល​មាន​នៅ​ក្នុង​ម្សៅ​ទឹកដោះ​គោ។ ម្យ៉ាង​វិញ​ទៀត ទឹក​ដោះ​ម្តាយ​ងាយ​រលាយ​ទឹក​ដោះ​គោ កូន​ម៉ឹម​ទៅ​មិន​សូវ​ឈឺ។

    លោក​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា កង្វះ​ជាតិ​ដែក​លើ​កុមារ​រួម​មាន ស្លេកស្លាំង ហើយ​បើ​បន្ត​ទៅ​យូរ​ទៅ ក្មេង​នឹង​ខ្សោយ ថយ​សកម្មភាព រាង​កាយ​មិន​រឹង​ប៉ឹង ការ​វិវត្ត​ខួរ​ក្បាល និង​រាងកាយ​យឺត។

    “នៅ​ពេល​ដែល​ស្លេក​ស្លាំង គ្រាប់​ឈាម​ក្រហម​ធ្លាក់​ទាប ការ​ផ្គត់​ផ្គង់​អុកស៊ីសែន​ទៅ​កាន់​សាច់​ដុំ ខួរក្បាល​ធ្លាក់​ចុះ ពេល​នោះ​ហើយ​ធ្វើ​ឲ្យ​សកម្មភាព​ក្មេង​ធ្លាក់​ចុះ ទោះ​ក្មេង​តូច​ក៏​ដោយ​ក្មេង​ធំ​ក៏​ដោយ ហើយ​សិន​ជា​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក​យូរ​អង្វែង ប្រឈម​នឹង​ការ​លូតលាស់​ផ្នែក​ខួរ​ក្បាល ការ​ធ្លាក់​ចុះ​នូ​វសមត្ថភាព​ក្នុង​ការ​សិក្សា”។

    វេជ្ជបណ្ឌិត ជាន សុផល
    វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 20, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម