backup og meta

ម៉ាក់ៗមាន​បញ្ហា​សម្ពាធឈាមឡើងខ្ពស់ តើអាចបំបៅ​ដោះកូនបានអត់?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 21, 2020

    ម៉ាក់ៗមាន​បញ្ហា​សម្ពាធឈាមឡើងខ្ពស់ តើអាចបំបៅ​ដោះកូនបានអត់?​

    ម៉ាក់ៗ​​ខ្លះ​ប្រ​ហែល​ជា​អាច​ឆ្ងល់​ថា​បើ​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​​តើ​នៅ​តែ​អាច​បំបៅ​​ដោះ​កូន​បាន​ឬអត់?​ ជា​ការ​ពិត​យើង​អាច​នៅ​តែ​បំបៅ​ដោះ​កូន​បាន​ធម្មតា បើ​ទោះ​បី​ជា​យើង​ត្រូវ​ប្រើ​ថ្នាំ​ខ្លះ​ក៏​ពិតមែន តែត្រូវ​ចាំ​ថា​ការ​ប្រើ​ប្រាស់​ថ្នាំ​ណាមួយ​ត្រូវ​តែ​មាន​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​។

    ដូច​ម៉ាក់ៗ​ដឹង​ហើយ​ថា​ការ​បំបៅ​ដោះ​មិន​ត្រឹម​តែមាន​ប្រយោជន៍​ដល់​កូន​យើង​ទេ តែ​ក៏​មាន​ប្រយោជន៍​ផ្នែក​សុខ​ភាព​ដល់​យើង​ដូច​គ្នា​ ទោះ​បីជា​យើង​កំពុង​ជួប​បញ្ហា​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ក៏​ដោយ​។

    ការ​បំបៅ​ដោះ​កូន​មិន​បាន​ធ្វើ​ឲ្យ​ស្ថាន​ភាព​សម្ពាធ​ឈាមយើង​កាន់តែ​អាក្រក់នោះទេ ប៉ុន្តែ​ប្រ​ហែលជា​អាច​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​ក្នុង​រយៈ​ពេល​វែង​ទៅ​វិញ​ទេ​។​ វិទ្យាស្ថាន​សិក្សា​ពី​កុមារ​របស់​អាមេរិក​បាន​ណែ​នាំ​ម៉ាក់ៗ​ឲ្យ​បំបៅ​ដោះ​កូន​បាន​យ៉ាង​តិច​៦​ខែ​បន្ទាប់​ពី​កើត​។

    ដូច​គ្នា​ដែរ​បើ​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​មុន​ពេល និង​អំឡុង​ពេលមាន​ផ្ទៃ​ពោះ យើង​ប្រហែល​ជា​ត្រូវ​ការ​ការ​ព្យាបាល​បន្ត​ទៀត​ក្រោយ​​សម្រាលកូន​។ អ្វី​ដែល​​ល្អ​សម្រាប់​​យើង​ មិន​ប្រា​ដកថា​ល្អ​សម្រាប់​កូន​យើង​នោះទេ។ ដូច​នេះ​ហើយ​យើង​​ក៏​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​​ពី​ផល​ប្រយោជន៍​នៃ​ការ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ម្សៅ​ថា​ល្អ​សម្រាប់​យើង និង​កូន​យើង​។​

    បើ​ម៉ាក់ៗ​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​អាច​ប៉ះ​ពាល់​កូន​ដែរ​ឬទេ?​

    ថ្នាំ​​បញ្ចុះ​សម្ពាធ​ឈាម​ភាព​ភាគច្រើន​គឺ​អាច​ចូល​ដល់​ទឹក​ដោះ​ម្ដាយ​ក្នុង​កម្រិត​តិច​តួច​ណាស់។ ថ្នាំ​​បញ្ចុះ​សម្ពាធ​ឈាម​ប្រើ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​ ក៏​ត្រូវ​គេ​អះអាង​ថា​មាន​សុវត្ថិ​ភាព​ពេល​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ដូច​គ្នា​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​មិន​មែន​គ្រប់​ប្រ​ភេទ​ថ្នាំ​សុទ្ធ​តែ​ដូច​គ្នា​នោះទេ​។ ជាក់ស្តែង​ដូច​ជា​ប្រ​​ភេទ​ថ្នាំ​Beta-Blockers ត្រូវ​គេ​រក​ឃើញ​ថា​ចូល​ទៅ​ក្នុង​ទឹក​ដោះម្ដាយ​ក្នុង​បរិមាណ​ច្រើន ដែល​នេះ​មិន​ល្អ​​សម្រាប់​ការ​បំបៅ​ដោះ​ទេ​។

    បើ​អ៊ីចឹង​តើ​ម៉ាក់ៗ​គួរ​ប្រើ​ទឹកដោះគោ​ម្សៅ​ជំនួ​ស​ឲ្យ​ការ​បំបៅដោះ?

    ម៉ាក់ៗ​កុំ​បារម្ភ​ពេកអី ស្រីៗ​ផ្សេង​ទៀត​ក៏​បាន​ជួប​បញ្ហា​ផ្សេង​ៗ​ដូច​យើង​ដែរ និង​បារម្ភ​ដូច​គ្នា​ថា​គួរ​តែ ឈប់​បំបៅ​ដោះ​កូន ឬ​ក៏​គួរ​នៅ​បន្ត។ ម៉ាក់ៗ​ត្រូវ​ដឹង​ថា​ទាំង​ការបំបៅ​ដោះ​កូន​ និង​ទឹក​ដោះ​គោ​ម្សៅ តិច​ឬ​ច្រើន​អាច​មាន​ផលវិជ្ជមាន និង​អវិជ្ជមាន​ចំពោះ​កូន​យើង​ ដូច​នេះ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​ ដើម្បី​ជ្រើស​រើស​វិធីណា​មួយ​ល្អ​សម្រាប់​យើង និង​កូន​យើង​ ក្នុង​កាលៈទេសៈ​មួយ​នេះ។​

    ជា​ការ​ពិត​ណាស់​ការ​បំបៅ​ដោះ​កូន​នៅ​តែ​ត្រូវ​បាន​អ្ន​ក​ជំនាញ​ចាត់​ទុក​ការ​មាន​ប្រ​យោជន៍​ខ្លាំង​ដល់​អូនៗ​ និង​នៅតែ​ណែនាំ​ឲ្យ​បំបៅ​ដោះ​កូន​ជា​ជាង​វិធី​ផ្សេង។ មួយ​វិញ​ទៀត កន្លង​មក​ទោះ​បី​ជា​ម៉ាក់ៗ​បាន​ទទួល​ការ​ព្យា​បាល​ និង​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ក៏​ពិត​មែន តែ​តាម​កំណត់​ត្រា​វេជ្ជសាស្រ្ត​បាន​អះអាង​ដដែល​ថា​មាន​សុវត្ថិភាព​។ ដូច​និយាយ​ពី​ខាង​លើ​អ៊ីចឹង បើ​ម៉ាក់ៗ​កំពុង​ព្យាបាល​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ត្រូវ​បំបៅ​ដោះកូន​ទៀត គឺ​ត្រូវ​តែ​ជជែក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ថា​គួរ​​ប្រើ​ថ្នាំ​ប្រ​ភេទ​ណា​មិន​ប៉ះ​ពាល់​ដល់​កូន​ ពេល​បំបៅ​ដោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម