backup og meta

កូនអាយុ ២-៣ ខែ ធ្លាប់បៅដោះម៉ាក់ច្រើនសុខៗ លែងសូវបៅវិញ អាចមកពីអាអូនមានបញ្ហានេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 26, 2020

    កូនអាយុ ២-៣ ខែ ធ្លាប់បៅដោះម៉ាក់ច្រើនសុខៗ លែងសូវបៅវិញ អាចមកពីអាអូនមានបញ្ហានេះ

    អាហារ​ដែល​ចាំ​បាច់​បំផុត​សម្រាប់​ទារក គឺ​ទឹក​ដោះ​ម្ដាយ។ WHO បាន​ណែនាំ​ថា ទារក​ត្រូវ​បៅ​ដោះ​ម៉ាក់ៗ​យ៉ាង​តិច​ឲ្យ​គ្រប់​៦​ខែ​ទើប​ល្អ និង​មាន​បូក​បន្ថែម​អាហារ​ផ្សេងៗ​ទៀត។ អា​អូន​អាច​បៅ​ដោះ​ម្ដាយ​តាំង​ពី​កើត​មក រហូត​ដល់​អាយុ២​ឆ្នាំ ឬ​លើស​នេះ​។ តែ​បើ​កូន​អាយុ២-៣ខែ បៅ​ដោះ​សុខៗ ​ស្រាប់​តែ​លែង​ចង់​បៅ ឬ​បៅ​បាន​តិច បណ្ដាល​មក​ពី​អី?

    ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​ជំងឺ​កុមារ​នៃ​គ្លីនិក​កុមារ មុនីឃីត ឲ្យ​ដឹង​ថា ជាទូទៅ ទារក​កើត​មក ​​២-៣ខែ គឺ​បៅ​ដោះ​ម្ដាយ​ធម្មតា ស្រាប់​តែ​សុខៗ​កូន​លែង​បៅ ម៉ាក់​ប៉ា​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​សុខភាព​កូន ក្រែង​ឡ​អា​អូន​មាន​បញ្ហា​អី​ធ្វើ​ឲ្យ​លែង​ចង់​បៅ​ដោះ​ម្ដាយ​ដូច​ជា៖

    ទី១.បញ្ហា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ខាង​លើ

    ទី២.ពាក់ព័ន្ធ​ជំងឺ​មួយ​ចំនួន​ដូច ផ្ដាសាយ ឬ​ជំងឺ​រលាក​ខួរ​ក្បាល ជាដើម។

    ចំណែក​មូល​ហេតុ​មួយ​វិញ​ទៀត​ដែល​បណ្ដាល​ឲ្យ​ទារក​មិន​សូវ​បៅ​ដោះ​ម្ដាយ អាច​មក​ពី​ម្ដាយ​មិន​សូវ​សម្បូរ​ទឹក​ដោះ​ឲ្យ​អា​អូន​បៅ “បើ​ពីមុន​ម្ដាយ​សម្បូរ​ទឹក​ដោះ តែ​ឥឡូវ​បរិមាណ​ថយ​ចុះ​ក៏​អាច​ឲ្យ​កូន​លែង​សូវ​បៅ​ដោះ​ដែរ។ កាល​ណា​ម្ដាយ​មិន​សូវ​មាន​ទឹក​ដោះ​ឲ្យ​កូន​បៅ អ៊ីចឹង​ពេល​កូន​បៅ​ត្រូវ​ប្រឹង​ប៊ឺត​យក​ទឹក​ដោះ ដូច​នេះ​វា​ពិបាក​សម្រាប់​កូន”។

    វេជ្ជបណ្ឌិត​ឯក​ទេស​រោគ​កុមារ​នៃ​គ្លីនិក​កុមារ មុនីឃីត​រូប​នេះ​បន្ត​ថា ក្នុង​ករណី​ដែល​កូន​មិន​សូវ​បៅ​ដោះ​ដូច​មុន ម៉ាក់​ប៉ា​មិន​គួរ​ងាក​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ភ្លាម​ទេ។ យើង​ត្រូវ​រក​មូល​ហេតុ​ឲ្យ​ច្បាស់​សិន​ថា ហេតុ​អី​បាន​កូន​បៅ​ស្រាប់​តែ​បៅ​តិច​ជាង​មុន ឬ​ឈប់​បៅ។ បើ​យើង​រក​ឃើញ​មូល​ហេតុ​ច្បាស់​លាស់ និង​ព្យាបាល​​បញ្ហា​នោះ កូន​អាច​បៅ​ដោះ​បាន​ធម្មតា មិន​គួរ​ឲ្យ​បារម្ភ​ទៀត​ទេ។

    លើស​ពី​នេះ លោក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់​ៗ​គ្រប់​រូប បំបៅ​ដោះ​កូន​ឲ្យ​បាន​គ្រប់​៦​ខែ ព្រោះ​វា​ជា​អាហារ​សំខាន់​សម្រាប់​ទារក មិន​អាច​មាន​អ្វី​មក​ជំនួស​បាន​ទេ។ ប៉ុន្តែ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​មាន​ទឹក​ដោះ​តិច ឬ​ស្ទើរ​តែ​គ្មាន​ទឹក​ដោះ សឹម​ជំនួស​ដោយ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ គ្រាន់​តែ​ក្មេង​បៅ​ទឹក​ដោះ​គោ ជួន​កាល​អាច​ជួប​បញ្ហា​ហើម​ពោះ ឬ​បញ្ហា​សុខភាព​ផ្សេងៗ​ញឹក​ញយ​ជាង​ទារក​បៅ​ទឹក​ម្ដាយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម