backup og meta

ម៉េច​ក៏​ទឹក​ដោះ​ម៉ាក់ៗ​ប្ដូរ​ពណ៌​​ តើ​​​គួរ​បារម្ភកម្រិតណា​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

    ម៉េច​ក៏​ទឹក​ដោះ​ម៉ាក់ៗ​ប្ដូរ​ពណ៌​​ តើ​​​គួរ​បារម្ភកម្រិតណា​?

    ​​យើង​ទាំង​អស់​គ្នា​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ទឹក​ដោះ​ម្ដាយ​មាន​គុណប្រយោជន៍​​ដ៏​សម្បូរ​បែប​​សម្រាប់​ទារក​​​​នៅ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​ ពីព្រោះ​វា​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ ដែល​មិន​ត្រឹមតែ​អាច​ការពារ​ទារក​ពី​ជំងឺ​ផ្សេង​ៗ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការ​លូតលាស់​របស់​ទារក​ថែម​ទៀត​ផង​។​ ជាទូទៅ​ ទឹក​ដោះ​ម្ដាយ​​មាន​ពណ៌​លឿង​ ស​ ថ្លា​ ខាប់​ ស្រគាំ​ ឬ​ពណ៌​ខៀវ​ខ្ចី។​ ប៉ុន្តែ​ ម៉ាក់ៗ​​អាច​​នឹង​មាន​ការ​ភ្ញាក់ផ្អើល​​​ដោយ​ដឹង​ថា​ ពេល​ខ្លះ​ ​ទឹក​ដោះ​​​មាន​ការ​​ផ្លាស់ប្ដូរ​​​ពណ៌​ផ្សេង​ៗ​នៅ​ក្នុង​មួយ​ថ្ងៃ​ ឬ​នៅ​ចន្លោះ​​ពេល​បំបៅ​ដោះ​កូន​​តែ​ម្ដង​។ ​ខាង​ក្រោម​នេះ​ គឺ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ទឹក​ដោះ​ប្ដូរ​ពណ៌​ និង​ពេល​ណា​ដែល​យើង​ត្រូវ​បារម្ភ​អំពី​វា​។

    . ការ​ផ្លាស់ប្ដូរ​ពណ៌​ទឹក​ដោះ

    ​​​​​​​​​​​​ជាទូទៅ ​​មាន​មូលហេតុ​​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​ទឹក​ដោះ​ម្ដាយ​ផ្លាស់ប្ដូរ​ពណ៌ ​ដូច​នេះ​​ហើយ​មូលហេតុ​សាមញ្ញ​បំផុត​ គឺ​​អាហារ​ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ​ចូល​ពោះ​​តែ​ម្ដង​។​ អាហារ​ដែល​​ម៉ាក់​ៗ​ញ៉ាំ​អាច​ផ្ដល់​ពណ៌​បៃតង​ ​ក្រហម​ ឬ​ផ្កាឈូក​ទៅ​ក្នុង​ទឹក​ដោះ​។​ ​យ៉ាង​ណា​មិញ​ វា​ក៏​អាច​​ផ្លាស់ប្ដូរ​ទៅ​ជា​ពណ៌​ត្នោត​ ឬ​ពណ៌​ដីឥដ្ឋ​​បាន​ដែរ​ នៅ​ពេល​ដែល​យើង​មាន​ឈាម​តិច​។​ ក្រៅ​ពី​នេះ​ ពណ៌​ទឹក​ដោះ​ក៏​អាច​ផ្លាស់ប្ដូរ​នៅ​ដំណាក់កាល​ផ្សេង​ៗ​​ ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​តម្រូវការ​របស់​ទារក​​ដែល​កំពុង​លូតលាស់​។

    . ការ​ផ្លាស់ប្ដូរ​ពណ៌​តាម​ដំណាក់កាល

    ពណ៌​ទឹកដោះ​ម្ដាយ​ផ្លាស់ប្ដូរ​នៅ​គ្រប់​ដំណាក់កាល​ បន្ទាប់​ពី​សម្រាល​​កូន​រួច​។​ ការ​ផ្លាស់ប្ដូរ​​ទាំង​នេះ​ ​​អាច​កើត​ឡើង​នៅ​រយៈពេល​មួយ​សប្ដាហ៍​ ឬ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​​។​ ​ការ​ផ្លាស់ប្ដូរ​ធម្មតា​នៃ​ពណ៌​ទឹក​ដោះ​ ទៅ​តាម​ដំណាក់កាល​មាន​ដូច​ខាងក្រោម​៖

    • ទឹកដោះ​ដំបូង 

    ទឹក​ដោះ​ដំបូង​ គឺ​សំដៅ​ទៅ​លើ​ទឹកដោះ​ដែល​យើង​ផលិត​បាន​ បន្ទាប់​ពី​សម្រាល​កូន​រួច​ភ្លាម​ៗ​ ហើយ​រាងកាយ​ម៉ាក់ៗ​​នឹង​បង្កើត​បាន​នូវ​ទឹកដោះ​ដំបូង​តិចតួច​នៅ​រយៈ​ពេល​៥​ថ្ងៃ​ដំបូង​។ ប៉ុន្តែ​ ទឹក​ដោះ​នេះ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ និង​សម្បូរ​ទៅ​ដោយ​អង់ទីករ​។​ ​ជាទូទៅ​ ទឹកដោះ​ដំបូង​មាន​ពណ៌​លឿង​ ឬ​ទឹក​ក្រូច​ ហើយ​ខាប់​។​ ប៉ុន្តែ​ ពេល​ខ្លះ​វា​ក៏​អាច​មាន​ពណ៌​ថ្លា និង​រាវ​ផង​ដែរ​។

    • ទឹក​ដោះ​បន្ទាប់

    រយៈពេល​មួយ​សប្ដាហ៍​បន្ទាប់​ រាងកាយ​របស់​យើង​នឹង​ចាប់ផ្ដើម​ផលិត​ទឹក​ដោះ​កាន់តែ​ច្រើន​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​របស់​ទារក​​ដែល​កំពុង​លូតលាស់​។​ ទឹក​ដោះ​បន្ទាប់​​ គឺ​បង្កើត​ឡើង​នៅ​ចន្លោះ​ទឹក​ដោះ​ដំបូង​ និង​ទឹក​ដោះ​ចុង​ក្រោយ​។​ ដំណាក់កាល​នេះ​មាន​រយៈពេល​២​សប្ដាហ៍​​​បន្ទាប់​ពី​សម្រាល​ ហើយ​ជាទូទៅ​ ​ទឹកដោះ​មាន​ពណ៌​លឿង​ ឬ​ស​។

    • ទឹកដោះ​ចុងក្រោយ

    ​​ក្នុង​រយៈពេល​​២​សប្ដាហ៍​បន្ទាប់​ រាងកាយ​របស់​ម៉ាក់ៗ​នឹង​ចាប់ផ្ដើម​ផលិត​ទឹក​ដោះ​ចុងក្រោយ។​ ពណ៌​ទឹក​ដោះ​ដែល​ផលិត​បាន​នៅ​ដំណាក់កាល​នេះ​ គឺ​ពឹងផ្អែក​ទៅ​លើ​បរិមាណ​ជាតិ​ខ្លាញ់​ ​ហើយ​វា​បែងចែក​ជា​ពីរ​ផ្នែក​ គឺ​Foremilk (បៅ​ដំបូង​) និង​ Hindmilk (បៅ​ចុង​បញ្ចប់​)

    Foremilk ជា​ទឹក​ដោះ​ពេល​កូន​ចាប់ផ្ដើម​បៅ​ដំបូង​ ដោយ​វា​មាន​ជាតិ​ទឹក​ វីតាមីន​ និង​ប្រូតេអ៊ីន​។​ Hindmilk ជា​ទឹកដោះ​ចេញ​ពេល​កូន​បៅ​ជិត​អស់​ ដោយ​វា​មាន​កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់​។​

    បំបៅដោះកូន

    . កត្តា​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​​ពណ៌​ទឹក​ដោះ​ផ្លាស់ប្ដូរ

    ក្រៅ​ពី​ការផ្លាស់ប្ដូរ​ដែល​យើង​អាច​​ឃើញ​នៅ​ដំណាក់កាល​ផ្សេង​ៗ​គ្នា​ ​ពណ៌​ទឹក​ដោះ​ក៏​អាច​ផ្លាស់ប្ដូរ​ដោយ​ផ្អែក​ទៅ​លើ​ប្រភេទ​អាហារ​ ឱសថ​បុរាណ​ ឬ​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ​ផង​ដែរ​។​

  • ពណ៌​បៃតង​៖ ញ៉ាំ​បន្លែ​ពណ៌​បៃតង​ច្រើន​
  • ផ្កាឈូក​ ទឹក​ក្រូច ឬ​ក្រហម​៖ ញ៉ាំ​ផ្លែឈើ​ដែល​មាន​ពណ៌​ក្រហម​ ឬ​ទឹក​ក្រូច​​ច្រើន​
  • ដីឥដ្ឋ​​ ឬ​ត្នោត​៖ អាច​បណ្ដាល​មក​ពី​ការ​លេច​ធ្លាយ​ឈាម​​ចេញ​ពី​ខាង​ក្នុង​ទៅ​ក្នុង​ថង់​ទឹក​ដោះ​
  • ខ្មៅ៖ កើត​ឡើង​ដោយសារ​ការ​ញ៉ាំ​ថ្នាំ​សំលាប់ំេរោគប្រភេទ មីណូស៊ីន ។​ ថ្នាំ​ប្រភេទ​នេះ​ គឺ​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​ទេ​ នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន​។
  • ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    . ពេល​ណា​ដែល​យើង​ត្រូវ​បារម្ភ​?

    ភាគ​ច្រើន​ ទឹក​ដោះ​ម្ដាយ​ផ្លាស់ប្ដូរ​ពណ៌​ គឺ​ដោយ​សារ​តែ​អាហារ​ដែល​យើង​ញ៉ាំ​ ហើយ​ករណី​នេះ​​យើង​មិន​ចាំបាច់​បារម្ភ​ច្រើន​ឡើយ​។​ ប៉ុន្តែ​ ​នៅ​ក្នុង​ករណី​ដែល​ទឹក​ដោះ​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ​វិញ​នោះ​ ម៉ាក់ៗ​គួរ​ទៅ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ។​ បន្ថែម​ពី​នេះ​ នៅ​ពេល​ដែល​ទឹក​ដោះ​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​ ឬ​ផ្កាឈូក​ ម៉ាក់​ៗ​ក៏​ត្រូវ​តែ​​មាន​ការ​ប្រុងប្រយ័ត្ន​ផង​ដែរ ពីព្រោះ​វា​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​នៅ​សុដន់​​។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ជាទូទៅ ​​មាន​មូលហេតុ​​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​ទឹក​ដោះ​ម្ដាយ​ផ្លាស់ប្ដូរ​ពណ៌ ​ដូច​នេះ​​ហើយ​មូលហេតុ​សាមញ្ញ​បំផុត​ គឺ​​អាហារ​ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ​ចូល​ពោះ​​តែ​ម្ដង​។​ អាហារ​ដែល​​ម៉ាក់​ៗ​ញ៉ាំ​អាច​ផ្ដល់​ពណ៌​បៃតង​ ​ក្រហម​ ឬ​ផ្កាឈូក​ទៅ​ក្នុង​ទឹក​ដោះ​។​ ​យ៉ាង​ណា​មិញ​ វា​ក៏​អាច​​ផ្លាស់ប្ដូរ​ទៅ​ជា​ពណ៌​ត្នោត​ ឬ​ពណ៌​ដីឥដ្ឋ​​បាន​ដែរ​ នៅ​ពេល​ដែល​យើង​មាន​ឈាម​តិច​។​ ក្រៅ​ពី​នេះ​ ពណ៌​ទឹក​ដោះ​ក៏​អាច​ផ្លាស់ប្ដូរ​នៅ​ដំណាក់កាល​ផ្សេង​ៗ​​ ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​តម្រូវការ​របស់​ទារក​​ដែល​កំពុង​លូតលាស់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម