backup og meta

ប្រើប្រាស់កំប៉ុងទឹកដោះគោ ក៏មានគុណសម្បត្តិ និងគុណវិបត្តិដល់អាអូនដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 20, 2021

    ប្រើប្រាស់កំប៉ុងទឹកដោះគោ ក៏មានគុណសម្បត្តិ និងគុណវិបត្តិដល់អាអូនដែរ

    វិធីសាស្ត្រ​ក្នុង​ការ​បំបៅ​អា​អូន​ទើប​នឹង​កើត​មាន​ ២យ៉ាង គឺ​ដោយ​ការ​បៅ​ដោះ​ម្ដាយ​ផ្ទាល់ និង​បំបៅ​អា​អូន​ដោយ​កំប៉ុង​ទឹក​ដោះ​គោ។ ចំពោះ​អា​អូន​ដែល​បៅ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ពពែ​ត្រូវ​បំបៅ​ដោយ​ប្រើ​កំប៉ុង​ទឹក​ដោះ​គោ តែ​ម៉ាក់​ៗ​មាន​ដឹង​ទេ​ថា ការ​ប្រើ​កំប៉ុង​ទឹក​ដោះ​គោ​ក៏​មាន​ផ្ដល់​ជា​គុណសម្បត្តិ និង​គុណវិបត្តិ​ដល់​ម៉ាក់​ប៉ា និង​កូន​ដែរ។

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​បំបៅ​ដោយ​ដប​ទឹក​ដោះ​គោ ជា​វិធី​មួយ​ប្រើ​ជំនួស​ការ​បំបៅ​ដោះ​ម្ដាយ​ផ្ទាល់។ ម៉ាក់ៗ​មួយ​ចំនួន ដែល​រវល់​នឹង​ការងារ ក៏​ប្រើ​ដប​ទឹក​ដោះ​គោ ដើម្បី​ដាក់​ទឹក​ដោះ​ខ្លួន​សម្រាប់​ឲ្យ​កូន​ញ៉ាំ​ដែរ។ និយាយ​រួម ដប​ទឹក​ដោះ​គោ​អាច​ជួយ​សម្រាល​បន្ទុក​ម៉ាក់ៗ​មមាញឹក​នឹង​ការងារ ពិបាក​បំបៅ​ដោះ​កូន​បាន​ច្រើន។

    ទោះ​យ៉ាង​នេះ​ក្ដី ការ​ឲ្យ​អា​អូន​ប្រើ​ដប​ទឹក​ដោះ​គោ មិន​មែន​មាន​តែ​គុណ​ប្រយោជន៍​នោះ​ទេ វា​ក៏​មាន​ផល​អាក្រក់​ខ្លះ​ៗ​ចំពោះ​អា​អូន និង​ម៉ាក់​ៗ​ដូច​ជា៖

    គុណ​សម្បត្តិ

  • អ្នក​ណា​ក៏​អាច​បំបៅ​កូន​បាន
  • ម៉ាក់​ៗ​មិន​មាន​ភាព​អៀន​ខ្មាស​នៅ​ទី​សាធារណៈ
  • ងាយ​តាម​ដាន​ការ​បៅ​របស់​កូន
  • មិន​បារម្ភ​ពី​បញ្ហា​ទឹក​ដោះ​តិច​ដូច​ទឹក​ដោះ​ម្ដាយ
  • គុណ​វិបត្តិ

  • ការ​រៀប​ចំ​ទឹកដោះ​គោ​ឲ្យ​កូន​បៅ​ត្រូវ​ការ​កម្លាំង និង​ពេល​វេលា
  • ត្រូវ​ចំណាយ​លុយ​ច្រើន​លើ​សម្ភារៈ​ដប​ទឹក​ដោះ​គោ
  • ការ​បំបៅ​ដោយ​ដប​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​កូន
  • ប៉ះពាល់​ដល់​ការ​បង្កើត​ចំណង​រវាង​ម្ដាយ-កូន
  • ការប្រើសម្ភារៈដបទឹកដោះគោ អាចមានភាពស៊ាំញ៉ាំ
  • វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នេះ បាន​ណែនាំ​បន្ត​ថា ការ​បំបៅ​ដោះ​កូន​ដោយប្រើកំប៉ុងទឹកដោះគោមាន​ទាំង​ផល​ល្អ និង​ផល​អាក្រក់​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​ត្រូវ​ថ្លឹង​ថ្លែង​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​រាល់​មធ្យោបាយ​បំបៅ​កូន មុន​នឹង​សម្រេច​ជ្រើស​រើស​បំបៅ​កូន។ អ្វី​ដែល​សំខាន់​នោះ គឺ​ត្រូវ​ប្រាកដ​ថា អា​អូន​បៅ​បាន​គ្រប់​គ្រាន់ មិន​តិច​ពេក មិន​ច្រើន​ពេក និង​ទទួល​បាន​សារជាតិ​ចិញ្ចឹម​បាន​ល្អ។​​

    ដបទឹកដោះគោ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម