backup og meta

ទឹក​ដោះ​ម៉ាក់ៗល្អ​មែន តែ​បើ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ចំនួន​ ក៏​មិន​គួរ​បំបៅ​ដោះ​កូន​ដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Jun 10, 2019

    ទឹក​ដោះ​ម៉ាក់ៗល្អ​មែន តែ​បើ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ចំនួន​ ក៏​មិន​គួរ​បំបៅ​ដោះ​កូន​ដែរ

    គ្នា​យើង​ធ្លាប់​តែ​ដឹង ទឹក​ដោះ​ម្ដាយ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ដ៏​លើស​លប់ ពេទ្យ​តែង​ណែនាំ​ឲ្យ​គ្នា​យើង បំបៅ​ដោះ​កូន យ៉ាង​តិច ៣-៦ ខែ ដើម្បី​អូនៗ​មាន​សុខភាព​ល្អ។ តែ​ស្រីៗ​មួយ​ចំនួន ពេល​ខ្លះ​ទើប​សម្រាល​កូន​ហើយ ពេទ្យ​បែរ​ហាម​មិន​គួរ​ឲ្យ​កូន​បៅ​ទៅ​វិញ តើ​មាន​ដឹង​ហេតុ​អី​អត់? ចង់​ដឹង​អត្ថបទ​នេះ​នឹង​បញ្ជាក់​លម្អិត។

    ១- ​កំពុងប្រើប្រាស់​​ថ្នាំ

    បើ​ម៉ាក់ៗ​កំពុង​លេប​ថ្នាំ​មួយ​ចំនួន ពេទ្យ​តែង​ផ្តល់​ដំបូន្មាន​មិន​គួរ​បំបៅ​ដោះ​បេប៊ី​ទេ អាច​មាន​គ្រោះថ្នាក់​ដល់​ ខណៈ​ថ្នាំ​ទាំង​នោះ​មាន៖

    – ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍

    – ថ្នាំ​ពន្យារ​កំណើត​មាន​អ័រម៉ូន​អឺស្ត្រូហ្សែន(estrogen )

    – ថ្នាំគីមី​ព្យាបាល​មហារីក

    – ថ្នាំមាន​ឥទ្ធិពល​លើ​អារម្មណ៍​សប្បាយ (គ្រឿង​ញៀន គ្រឿង​ស្រវឹង)

    – ថ្នាំ​រំងាប់​អារម្មណ៍​

    – ថ្នាំ​ងងុយ​គេង

    – ថ្នាំ​ព្យាបាល​ជំងឺ​ប្រកាំង

    ម៉្យាងទៀត​ចំពោះ​ស្រីៗ​កំពុង​ព្យាបាល​ដោយ​បាញ់​កាំរស្មី ក៏​ត្រូវ​ចៀស​វាង​បំបៅ​ដោះ​កូន​ដូច​គ្នា ព្រោះ​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ដល់​កូន។

    ២- ពេល​កំពុង​មាន​ពី​ជំងឺ​មួយ​ចំនួន

    ជំងឺ​មួយ​ចំនួន អាច​ឆ្លង​ពី​ម្ដាយ​ទៅ​កូន​តាមរយៈ​បៅ​ដោះ ដូចជា៖

    – ជំងឺ​អេដស៍

    – ជំងឺ​ឆ្លង​មេរោគ​ដោយ​កោសិកា T Cell ប្រភេទ ១ និង​ប្រភេទ ២

    – ជំងឺ​របេង​​មិនទាន់​ព្យាបាល

    បើ​មាន​ជំងឺ​គ្រុន​ផ្ដាសាយ គួរ​ឈប់​បំបៅ​ដោះ​កូន ហើយ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​កូន​រហូត​ដល់​ជា​សះស្បើយ ព្រោះ​ទារក​ងាយ​រងគ្រោះ​នឹង​ជំងឺនេះ។

    បំបៅដោះ Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    • ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន
    • ចង់​ផ្តាច់​ដោះ កូន​ក្បាល​ខូចអង្កៀមយូរ​ឆ្នាំពេក អាច​សាក​វិធី​​នេះ​បាន

    ៣- ស្ថានភាព​ជំងឺ​ផ្សេង​ទៀត

    បើ​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ដោយ​សារ​ជំងឺ​អ្វីមួយ ដំបូន្មាន​គ្រូពេទ្យ​ណែនាំ​មិន​ឲ្យ​បំបៅ​កូន​ដោយ​ទឹកដោះ​ទេ។ បើ​ចង់​បំបៅ​ដោះ​ ត្រូវ​មាន​ការ​ធានា​សុខភាព​ខ្លួន​ឯង​ឲ្យ​បាន​ប្រាកដ​ប្រជា​ផង។

    – ស្រីៗ​មាន​ជំងឺ​ទឹកនោម​ផ្អែម គួរ​ញ៉ាំ​អាហារ​បន្តិចបន្តួច​បាន​ហើយ​អំឡុង​ពេល​បំបៅ​កូន​ដោយ​ទឹកដោះ ដើម្បី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ។

    – ស្រីៗ​មាន​គីឡូ​មិន​គ្រប់​ មាន​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ ឬ​ជំងឺ​ពោះវៀន​ធំ គួរ​តែ​បង្កើន​កាឡូរី​ដើម្បី​ការពារ​សុខភាព។

    – ស្រីៗ​ធ្លាប់​ទទួល​វះ​កាត់​សុដន់ ទំនង​ជា​មាន​បញ្ហា​ក្នុង​ការ​បំបៅ​កូន​ដោយ​ទឹកដោះ។

    – ស្រីៗ​មាន​ប្រវត្តិ​ប្រើ​សារធាតុ​ញៀន ក៏​មិន​គួរ​បំបៅ​ដោះ​កូន​ដែរ។

    ក្រៅ​ពី​នោះ​ចំពោះ​ទារក​មាន​បញ្ហា​បម្លែង​ជាតិ​ស្ករ​ ហ្កាឡាក់តូស ឲ្យ​ទៅ​ជា​គ្លុយកូស​ក្នុង​ឈាម​(Galactosemia) ក៏​មិន​គួរ​បៅ​ដោះ​ម៉ាក់ៗ​ដែរ។ ព្រោះ​ជាតិ​ហ្កាឡាក់តូស​នឹង​ប្រមូលផ្ដុំ​បង្កើត​ជាតិ​ពុល​ដល់​ទារក។

    ម៉ាក់ៗ​គ្រប់​រូប មាន​ស្ថានភាព​ខុសៗ​គ្នា ដូច្នេះ​ហើយ​បើ​មាន​ការ​បារម្ភ​អំពី​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​គ្នា​យើង​គួរ​តែ​ជួប​គ្រូពេទ្យ​ដើម្បី​រក​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់យើង និង​កូន។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHIN Ven · កែ Jun 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម