backup og meta

ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ប៉ុន្មាន​ខែ ទើប​សុខភាព​កូន​ល្អ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 26, 2021

    ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ប៉ុន្មាន​ខែ ទើប​សុខភាព​កូន​ល្អ?

    ទឹក​ដោះ​ម្ដាយមាន​គុណ​ប្រយោជន៍​ច្រើន​សម្រាប់​ការ​លូត​លាស់​កូន។ ប៉ុន្តែ ស្រីៗ​បំបៅ​ដោះ​កូន​ភាគ​ច្រើន ជា​ពិសេស​អ្នក​រវល់​ការងារ តែង​​ឆ្ងល់ថា ត្រូវ​បំបៅ​ដោះ​កូន​ប៉ុន្មានខែ ឬ​យូរ​ប៉ុនណាទើប​ល្អ? ​ជា​ធម្មតា ពេទ្យ​តែង​ណែនាំ​ឲ្យ​យើង​បំបៅ​ដោះ​​កូនឲ្យ​បាន​យ៉ាង​តិច​ ៦ ខែ។ ម៉េច​ពេទ្យ​ណែ​នាំ​បែប​នេះ “Hello គ្រូពេទ្យ’ នឹង​ស្រាយ​ចម្ងល់​ស្រីៗ​គ្នា​យើង​ពេល​នេះ​តែ​ម្តង។

    ១- ហេតុ​អ្វី​ត្រូវ​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ​ម្តាយ?

    ការ​សិក្សា​ជាច្រើន​បង្ហាញថា បំបៅ​កូនដោយ​ទឹកដោះ​ ១៣ សប្ដាហ៍​ដំបូង ដោយ​មិន​លាយ​អាហារ​រឹង ឬ​ម្សៅ​ទឹក​ដោះ​គោ​ផ្សេងៗ ជួយ​​បន្ថយ​ហានិភ័យ​កើត​ជំងឺ​រលាក​ក្រពះពោះវៀន និង​ឆ្លង​មេរោគ​ទៅ​សួត ដល់​កូន ថែម​ទាំង​កាត់​បន្ថយ​ការប្រឈម​ជំងឺ​ផ្សេងៗ​ ក៏​ដូចជា​ជួយ​ឲ្យ​សុខភាព​កូនរឹងមាំ​ផង​ដែរ។

    ទឹកដោះ​ម៉ាក់ៗ ​អាច​ជួយ​ការពារកូន​ករណី​លើស​ទម្ងន់ និង​ជំងឺ​ទឹកនោមផ្អែម ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ខណៈ​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​លើក​ឡើងថា ទឹកដោះ​ម្ដាយ​មាន​ឥទ្ធិពល​​ប្រឆាំង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ទៀត​ផង។ ទឹកដោះ​ដំបូង និង​ទឹកដោះ​ម្ដាយ មាន​មុខងារ​សំខាន់ណាស់សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ និងកូនដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​អាលែកហ្ស៊ី។

    ២- អ្នកជំនាញនិយាយអ្វីខ្លះពីទឹក​ដោះ​ម្តាយ?

    យូរ​ណាស់​មក​ហើយ គេ​តែង​បំបៅ​ដោះ​កូន​លើស​ពី ២-៣ ឆ្នាំ។ ប៉ុន្តែ ​បច្ចុប្បន្ន​នេះ មាន​ការ​កត់​សម្គាល់ថា រយៈពេល​បំបៅ​ដោះ​កូនកាន់​តែ​ខ្លី​ជាង​មុន។ អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​ UNICEF បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ ត្រូវ​បំបៅ​ដោះ​កូន​យ៉ាង​តិច​ឲ្យបាន​ ៦ ខែ​ដំបូង។

    យើង​ក៏​អាច​ឲ្យ​អាហារ​ផ្សេង​ទៀត បន្ថែម​ពី​លើ​ការ​បៅដោះ សម្រាប់​កូន​មាន​អាយុ​ចាប់​ពី ២ ឆ្នាំ​ឡើង។ យ៉ាង​ណា បច្ចុប្បន្ន​ការ​ណែ​នាំ​ទាំង​នេះ មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍ និង​យក​ទៅ​អនុវត្ត​នោះ​ទេ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៣- គួរ​បំបៅ​ដោះ​កូន​ដល់​ពេលណា​ទើប​ល្អ?

    បើ​ម៉ាក់ៗ និង​អូនៗ សុទ្ធ​តែ​ពេញ​ចិត្តការ​បំបៅ​ដោះ យើង​គួរបំបៅ​ឲ្យ​បាន​យូរ​បំផុត​ តាម​អាច​ធ្វើ​ទៅ​បាន អាច​បន្ត​បំបៅ​ដោះ​ដល់​អូនៗ​មាន​អាយុ ១-២ ឆ្នាំ។ កុំ​ឈប់​បំបៅ​ភ្លាមៗ បើម្ដាយ និងកូន មិនទាន់​ត្រៀម​ខ្លួន​រួច​រាល់។ ការ​គាំទ្រ​របស់​ប៉ាៗ និង​សមាជិក​ក្រុម​គ្រួសារ កាន់​តែ​ជួយ​​ធ្វើ​ឲ្យ​ម៉ាក់ៗកាន់​តែ​ងាយ​ស្រួល​បន្ត​បំបៅ​ដោះ​អូនៗ​ឲ្យ​បាន​យូរ។

    ៤- គួរ​ធ្វើ​ម៉េច​ពេល​រវល់​ខ្លាំង?

    ពេល​ខ្លះ​យើងអាច​រង​សម្ពាធ​ពី​គ្រួសារ មិត្តភក្កិ និង​ការងារ ធ្វើ​ឲ្យ​សម្រេច​ចិត្ត​ឈប់​បំបៅ​ដោះកូនមុន​ពេល​កំណត់។ ហេតុនេះ​ការ​សម្រេច​ចិត្ត​ឈប់ ឬ​បន្ត គឺ​អាស្រ័យ​លើ​យើង​តែ​ម្នាក់​គត់។ ព្យាយាម​កុំ​ឲ្យ​នរណា​ម្នាក់ ឬអ្វី​មួយ​ជ្រៀត​ជ្រែក​ការ​សម្រេច​ចិត្ត​របស់​យើង​ឲ្យ​សោះ។

    ម៉ាក់ៗ​មួយ​ចំនួនគិត​ថា​ ពេល​ត្រូវត្រឡប់​ចូល​ធ្វើ​ការ​វិញ ក៏​ជា​ពេល​ត្រូវ​ឈប់​បំបៅ​ដោះ​អូនៗ​ដែរ។ ការ​ពិត​ទៅ គ្នា​យើង​ភាគ​ច្រើន រាប់​បញ្ចូល​ទាំង​ម៉ាក់ៗ​បំបៅ​ដោះ​ផ្ទាល់ និងបំបៅ​ដោយ​ដប បានជ្រើស​យក​វិធី​បន្ត​បំបៅ​ដោះ​អូនៗ បើ​ទោះ​ជា​ចូល​ធ្វើ​ការ​វិញ​ក្តី ថែម​ទាំង​ទទួល​បាន​ជោគជ័យ​ទៀត​ផង។

    អត្ថបទ​ពាក់​ព័ន្ធ៖  បើ​រវល់​ការងារ ហើយ​ត្រូវបំបៅដោះ​កូន មក​ដឹង​គន្លឹះ​​ប៉ុន្មាន​នេះ

    ទឹកដោះម្តាយ Hello គ្រូពេទ្យ

    បំបៅ​ដោះ​ផ្ទាល់ ក្រៅពី​ធ្វើ​ឲ្យមាន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​បេប៊ី​ហើយ ​ក៏​ជួយ​ឲ្យ​ទាំង​ម៉ាក់ និង​អូនៗ​សម្រប​ខ្លួន ទោះ​មិន​បាន​ជួប​គ្នា​នៅ​ពេល​ថ្ងៃ​ក៏​ដោយ។ សម្រាប់​សំណួរ គួរ​បំបៅ​ដោះ​បេប៊ី​ដល់​ពេល​ណា គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ធំសម្រាប់​យើង​ក្នុង​នាម​ជា​ម្តាយ​ល្អ​ម្នាក់។ ចាំថា ត្រូវ​ធ្វើ​អ្វី​យើង​គិត​ថា គប្បី​ចំពោះ​អូនៗ និង​គប្បី​ចំពោះ​ខ្លួន​ឯង។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម