backup og meta

ឱសថទិព្វ ទឹកដោះ​ដំបូង​មាន​តិច តែ​គុណប្រយោជន៍​រាប់​មិន​អស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 17, 2023

    ឱសថទិព្វ ទឹកដោះ​ដំបូង​មាន​តិច តែ​គុណប្រយោជន៍​រាប់​មិន​អស់

    ទឹកដោះ​ដំបូង​មាន​ចំនួន​តិច​ ប្រៀប​បាន​នឹងឱសថទិព្វ ល្អ​ឥតខ្ចោះ​សម្រាប់​ទារក សម្បូរ​សារធាតុ​ចិញ្ចឹម Colostrum។ ដូច្នេះ​ហើយ​ពេល​កូន​កើត​មក​ភ្លាម​ឲ្យ​បៅ​ទឹកដោះ​ដំបូង​ភ្លាម ដែល​ចេញ​ក្នុង​អំឡុង ២-៣ ថ្ងៃ ក្រោយ​ម៉ាក់ៗ​សម្រាល​អាអូន​រួច។

    ហេតុអ្វីទឹកដោះដំបូងប្រៀបបាននឹងឱសថទិព្វ?

    ទឹកដោះ​ដំបូង​សម្បូរ​ជីវជាតិ A បំផុត និង​ជា​ថ្នាំ​បង្ការ​ដំបូង​បង្អស់ សម្រាប់​ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ជួយ​ឲ្យ​អង់ទីគ័រ​កុមារ​រឹងមាំ។ ការ​ច្របាច់ទឹកដោះ​ដំបូង​ចោល ស្មើ​នឹង​បោះចោល​វីតាមីន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេធិការ ក្រសួង​សុខាភិបាល។

    កូន​កើត​ភ្លាម​ឲ្យ​បៅទឹក​ដោះ​ដំបូង​ភ្លែត ធ្វើ​បែប​នេះ​អាច​ជួយ​បញ្ចុះ​លាមក​ព្រៃ​បាន​លឿន ជួយ​ភ្នែក ការវិវត្ត​ក្រពះ​ពោះវៀន​ទារក​ឲ្យ​ទុំជោ អាច​កិន​រំលាយ​អាហារ​បាន មិនមាន​ប្រតិកម្ម​ជាមួយ​អ្វីផ្សេងធ្វើ​ឲ្យ​រាករូស

    បំបៅដោះ

    ទឹកដោះដំបូងមានអ្វីសម្គាល់?

    ទឹក​ដំបូង​ខាប់​ពណ៌​លឿង​ថ្លា ខុស​ពី​ទឹកដោះ​ធម្មតា មានតិច តែ ២-៣ តំណក់​ប៉ុណ្ណោះ មាន​ទឹក​គុណភាព សុវត្ថិភាព បរិមាណ​គ្រប់គ្រាន់​សម្រាប់​ទារក។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ម៉ាក់ៗ​ច្រើន​តែ​​យល់​ច្រឡំ​ថា ពេល​សម្រាល​កូន​ភ្លាមៗ សុដន់​មិន​ទាន់​ឡើង មិន​មាន​ទឹកដោះ​ឲ្យ​កូន​ញ៉ាំ​ទេ ឬ​អ្នក​ខ្លះ​ទៀត គិតថា​ទឹកដោះ​ដំបូង​ខះ​យូរ មិន​ល្អ ច្របាច់​ចោល។ តាម​ពិត​មាន​ទឹកដោះ​ដំបូង​ក្នុង​នោះ កាលណា​កូន​ជញ្ជក់ នោះ​ទឹកដោះ​នឹង​ចេញ​មក​បន្តិច​ម្តងៗ ហើយ​ដោះ​យើង​នឹង​ចាប់​ផ្តើម​ផលិត​ទឹកដោះ​ជា​បន្ត​ទៀត។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ទឹកដោះ​ដំបូង​មាន​ចំនួន​តិច​ ប្រៀប​បាន​នឹងឱសថទិព្វ ល្អ​ឥតខ្ចោះ​សម្រាប់​ទារក សម្បូរ​សារធាតុ​ចិញ្ចឹម Colostrum។ ដូច្នេះ​ហើយ​ពេល​កូន​កើត​មក​ភ្លាម​ឲ្យ​បៅ​ទឹកដោះ​ដំបូង​ភ្លាម ដែល​ចេញ​ក្នុង​អំឡុង ២-៣ ថ្ងៃ ក្រោយ​ម៉ាក់ៗ​សម្រាល​អាអូន​រួច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 17, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម