backup og meta

ទឹកដោះម្តាយពិសេសបែបនេះហើយ ទើបកូនម៉ឹមទៅមិនងាយឈឺ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    ទឹកដោះម្តាយពិសេសបែបនេះហើយ ទើបកូនម៉ឹមទៅមិនងាយឈឺ

    តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ស្រីៗ សម្រាល​កូន​រួច​បំបៅ​ដោះ​កូនកូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ ហេតុអ្វី​បាន​ជា​តម្រូវ​ដូច្នេះ តើ​ទឹក​ដោះ​ម្តាយ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ?

    ទឹកដោះ​ម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​លូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។

    “ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​ចិញ្ចឹម​ខ្ពស់ មាន​សុវត្ថិភាព បរិមាណ​គ្រប់​គ្រាន់​សម្រាប់​ទារក ទឹកដោះ​ម្តាយ​ប្រៀប​បាន​នឹង​ថ្នាំ​បង្ការ​ដំបូង​បង្អស់ ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ជួយ​ឲ្យ​អង់ទីគ័រ​កុមារ​មាន​ភាព​រឹងមាំ’

    អត្ថបទពាក់ព័​ន្ធៈ 

    ទឹកដោះ​ដែល​ចេញ​ដំបូងមាន​ពណ៌​លឿង​ថ្លា គេ​ឲ្យ​ឈ្មោះ​ថា “ទឹកដោះ​​ដំបូង’ វា​មាន​ចំនួន​តិចតួច ២-៣ តំណក់​ប៉ុណ្ណោះ ចេញ​អំឡុង ២-៣ ថ្ងៃ​ដំបូង​ក្រោយ​សម្រាល​កូន​រួច។ លោក​ជំទាវ​វេជ្ជបណ្ឌិតឯកទេស​អាហារូបត្ថម្ភ ប្រាក់ សោភ័ណនារី ​ថា ទឹក​ដោះ​ដំបូង​មាន​ចំនួន​តិច​មែន តែ​ផ្តល់​ប្រយោជន៍​ច្រើន​លើស​លប់​ចំពោះ​ទារក ដូច្នេះម៉ាក់ៗ​កុំ​ច្រប៉ាច់​ទឹកដោះ​ដំបូង​ចោល​ឲ្យ​សោះ ត្រូវ​ឲ្យ​ម៉ឹម​ភ្លាម ព្រោះ​វា​សម្បូរវីតាមីន A សារធាតុ​ចិញ្ចឹម ជួយ​បង្កើន​ភាព​ស៊ាំ​ការពារ​ទារក​ពី​បាក់តេរី និង​វីរុស ជួយ​ភ្នែក និង​ការ​វិវត្ត​ក្រពះ​ពោះ​វៀន​ទារក។

    បំបៅដោះកូន ទឹកដោះម្តាយ ប្រាក់ សោភ័ណនារី
    លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល

    គ្មាន​អ្វី​មក​ជំនួស​ទឹកដោះ​ម្តាយ​បាន​ឡើយ ក្រៅ​ពី​សម្បូរវីតាមីន និង​សារធាតុ​ចិញ្ចឹម ជួយ​ទ្រទ្រង់​រាងកាយ និង​លូត​លាស់ ទឹក​ដោះ​ម្តាយ​ក៏​សម្បូរ​ជាតិ​ទឹក​ដែរ។ ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ​តែ​មុខ​គត់ មិន​តម្រូវ​ឲ្យ​បន្តក់​ទឹក​បន្ថែម​នោះទេ ក្នុង​អំឡុង ៦ ខែ​ដំបូង ទោះ​ជា​ទឹក​នោះ​ទឹក​ស្អាត​ក៏​ដោយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម