backup og meta

វិធីបំបៅកូនដោយទឹកដោះ ម៉ាក់ៗថ្មីថ្មោងគួរតែចេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 03, 2019

    វិធីបំបៅកូនដោយទឹកដោះ ម៉ាក់ៗថ្មីថ្មោងគួរតែចេះ

    ម៉ាក់​ៗ​ថ្មីថ្មោង ហើយ​មាន​គម្រោង​​បំបៅ​កូន​ដោយ​ទឹក​ដោះ គួរតែ​រៀន​ពី​របៀប​បំបៅ​កូន​ឲ្យ​ហើយ ព្រោះ​ថា​ពេល​នោះ​មក​ដល់​យើង​អាច​ផ្ដល់​ភាព​ងាយស្រួល​បាន​ខ្លះ។ ខាងក្រោម​នេះ​គឺជា​តិចនិក​មួយ​ចំនួន​ដែល​ណែនាំ​ដោយ​អ្នក​គ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។

    ១- គួរតែ​គេង​បំបៅ​ដោះ​កូន​ដោយ​ផ្អៀង​ខាងឆ្វេង និង​ស្ដាំ​ឆ្លាស់​គ្នា កុំ​ឲ្យ​កូន​បៅ​តែ​ម្ខាង​ៗ។

    ២- ប្រសិនបើ​មិន​ចេះ​បំបៅ​ដោះ​កូន​ដោយ​គេង​ទេ អាច​អង្គុយ​បាន​តែ​ត្រូវ​ឲ្យ​កូន​ដេក​ឲ្យ​​ក្បាល​ខ្ពស់​ជាង​គូទ និង​ចៀសវាង​ដាក់​កូន​ឲ្យ​កោង​ខ្លួន។

    ៣- ម៉ាក់​ៗ​ខ្លះ​អាច​ពិបាក​បី​កូន​ដាក់​លើ​ភ្លៅ ដូចនេះ​អាច​ទិញ​ខ្នើយ​សម្រាប់​បំបៅ​បាន ដោយ​ខ្នើយ​មាន​រូបរាង​ចំណិត​ព្រះចន្ទ និង​លើក​កូន​ដាក់​លើ​នោះ និង​ដាក់​ដោះ​ចូល​មាត់​ជា​ការ​ស្រេច។

    បំបៅដោះ

    ៤- ពេល​កូន​បៅ​កុំ​ប្រឡែង​លេង ព្រោះ​អាច​នាំ​ឲ្យ​ឈ្លក់​ទឹកដោះ​ចូល​បំពង់​ខ្យល់​។

    ៥- ក្នុង​ករណី​កូន​ឈ្លក់​ ត្រូវ​ផ្អាក​ការ​បំបៅ​សិន។

    ៦- កុំ​យក​មុខ​ទារក​ផ្អឹប​ជាប់​ដោះ ព្រោះ​នាំឲ្យ​កូន​ថប់​ខ្យល់​ដក​ដង្ហើម។

    ៧- បើ​កូន​មិន​ចង់​បៅ កុំ​បង្ខំ ឲ្យ​កូន​បៅ​តាម​សម្រួល ទើប​មិន​ឈ្លក់។

    ៨- កុំ​បំបៅ​កូន​ពេល​គេង។

    ៩- ពេល​ទារក​បៅ​រួច លើក​អង្គុយ ​រួច​ទះ​ខ្នង​ខាង​ក្រោម​ជិត​គូទ​ថ្នម​ៗ ដើម្បី​កុំឲ្យ​ភើ ឬ​ក្អែរ​មក​វិញ។

    អត្ថបទពាក់ព័ន្ធតើម៉ាក់ៗគួរឲ្យកូនបៅដោះ រហូតដល់អាយុប៉ុន្មានចាំផ្ដាច់?

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម