backup og meta

ម៉ាក់ៗអត់ក្បាលដោះ កូនពិបាកបៅ អាចសាកវិធីនេះបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 09, 2019

    ម៉ាក់ៗអត់ក្បាលដោះ កូនពិបាកបៅ អាចសាកវិធីនេះបាន

    ​ម៉ាក់​ៗ​ណា​ដែល​ទើប​មាន​កូន​ដំបូង ហើយ​ដោះ​គ្មាន​ក្បាល ឬ​ហៅ​ថា​ដោះ​ខ្វាក់ ពិតជា​ពិបាក​ក្នុង​ការ​បំបៅ​កូន​ហើយ។ ក្នុង​ករណី​នេះ ទោះ​ម៉ាក់​ៗ​សម្បូរ​ទឹកដោះ​យ៉ាង​ណា​ក៏ ពិបាក​ក្នុង​ការ​បំបៅ​ដែរ កូន​មិន​ព្រម​បឺត​ជញ្ជក់ ព្រោះ​គ្មាន​ក្បាល​ដោះ។

    ដើម្បី​ជា​ការ​ចែករំលែក​អ្នកនាង សៀវ សាវឌី អ្នក​រស់នៅ​ភ្នំពេញ​បាន​ឲ្យដឹង​ពី​វិធី​បូម​ដោះ​ឲ្យ​មាន​ក្បាល ដោយ​គ្រាន់តែ​ទិញ​សឺរ៉ាំង​ចាក់​ថ្នាំ​លេខ ២០ ហើយ​កាត់​ក្បាល​សឺរ៉ាំងនោះ​ចោល។ បុគ្គលិក​ផ្នែក​គ្រប់គ្រង​នៅ​ផ្សារ​ទំនើប​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ត្រូវ​កាត់​ក្បាល​សឺរ៉ាំង​ឲ្យ​ឃើញ​ប្រហោង​ធំ រួច​យក​ដង​សារាង​មក​ដាក់​ខាង​កាត់ បន្ទាប់មកយក​គូទ​សឺរ៉ាំង​ទៅ​បូម​នឹង​ក្បាលដោះ ដើម្បី​កុំ​ឲ្យ​វា​លឹប​ពេក។ ការ​ដែល​យើង​ឆ្លាស់​ដង​មក​វាង​ក្បាល​វិញ ព្រោះ​ខ្លាច​មុខ​កាត់​នោះ​មិន​ស្មើ អាច​បណ្ដាល​ឲ្យ​ដោះ​មាន​របួស។

    អ្នកនាង​បន្ត​ថា ក្រោយ​សម្រាល​កូន​រួច ប្រសិនបើ​ជួប​បញ្ហា​ដោះ​ខ្វាក់​នេះ ហើយ​កូន​ពិបាក​បៅ គួរតែ​សាក​ធ្វើ​បែប​នេះ ព្រោះ​គាត់​ធ្វើ​ទៅ​ទទួល​បាន​លទ្ធផល​ប្រសើរ ហើយ​បូករួម​នឹង​ឲ្យ​កូន​ព្យាយាម​បៅ​ឲ្យ​បាន​ច្រើន ទើប​មាន​ក្បាលដោះ​ឲ្យ​កូន​បៅ​ធម្មតា​បាន។

    អត្ថបទពាក់ព័ន្ធ៖ វិធីបំបៅកូនដោយទឹកដោះ ម៉ាក់ៗថ្មីថ្មោងគួរតែចេះ

    បំបៅដោះ

    តែ​ម៉ាក់​ៗ​ខាង​លើ​បាន​ណែនាំ​ថា ការ​ធ្វើ​បែប​នេះ​មាន​អាការៈ​ឈឺចាប់​បន្តិច​ហើយ ប្រសិនបើ​គ្មាន​ការ​អត់ទ្រាំ​ទេ​នោះ មិន​អាច​ទទួល​បាន​ផល​ឡើយ។ វិធី​មួយ​នេះមាន​ប្រសិទ្ធភាព​ខ្ពស់ ចំណាយ​អស់​តិច ហើយ​មិន​ប៉ះពាល់​ចំពោះ​សុខភាព​ទៀត​ផង។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន សុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឯកភាព​តាម​បទ​ពិសោធ​របស់​ម៉ាក់ៗ​ខាង​លើ ហើយ​លោក​ថា នៅ​មាន​វិធី​មួយ​ដែល​អាច​ជួយ​ឲ្យ​ក្បាល​ដោះ​ម៉ាក់ៗមិន​លឹប​នោះ គឺ​ត្រូវ​ឧស្សាហ៍​ម៉ាស្សា​ដោះ ដើម្បី​ឲ្យសាច់ដុំ​ដោះ​រីក​ប៉ោង​ជាង​មុន។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម