backup og meta

រឿងមួយចំនួនម៉ាក់ៗធ្វើខុស ពេលច្របាច់ទឹកដោះទុកឲ្យកូនបៅ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 02, 2020

    រឿងមួយចំនួនម៉ាក់ៗធ្វើខុស ពេលច្របាច់ទឹកដោះទុកឲ្យកូនបៅ

    បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International បាន​បញ្ជាក់​ថា ម៉ាក់​ៗ​ដែល​មាន​ទម្លាប់​ច្របាច់​ទឹក​ដោះ​ទុក​ឲ្យ​កូន​បៅ ច្រើន​តែ​ធ្វើ​ខុស ដោយ​ដាក់​ទឹកដោះ​ដែល​ច្របាច់​បាន​នោះ ​ទៅ​ក្នុង​ដប​ទឹកដោះ​គោសម្រាប់​ទុកឲ្យ​កូនបៅនាពេលក្រោយពេល​ខ្លួន​មិន​នៅ។

    លោក​ថា ទម្លាប់​បែប​នេះ​នាំឲ្យ​កូន​មិន​ចង់​បៅ​ដោះ​យើង​វិញ ព្រោះ​ក្បាល​ដោះ​មនុស្ស​មិន​វែង ហើយ​មិន​ងាយ​បៅ​បាន​ដូច​នៅ​ក្បាល​ដោះ​ជ័រឡើយ។ មួយ​វិញ​ទម្លាប់​ឲ្យ​កូន​បៅ​របស់​ជ័រ ក៏​មិន​សូវ​ជា​ល្អ​ចំពោះ​សុខភាព​កូន​ដែរ។ សម្រាប់​ចម្ងល់​ដែល​សួរ​ថា បើ​មិន​ឲ្យ​ដាក់​ទឹកដោះ​ដែល​ច្របាច់​រួច​នោះ​ក្នុង​ដប​ទឹកដោះគោ តើ​ត្រូវ​ដាក់​ក្នុង​អ្វី​វិញ?

    បំបៅដោះ

    អនុ​ប្រធាន​អង្គការ Helen Keller International បាន​ឲ្យ​បន្ថែម​ទៀត​ថា ដើម្បី​កុំឲ្យ​កូន​នៅតែ​ចង់​បៅ​ដោះ​យើង មុនពេលទៅ​ធ្វើការ ឬ​លក់​ដូរ​នៅផ្សារ ម៉ាក់​ៗ​អាច​ច្របាច់​ដាក់​កែវ ហើយ​ពេល​កូន​ឃ្លាន​អ្នក​មើល​ថែអាច​យក​ស្លាបព្រា​មក​ដួស​បញ្ចុក​រហូត​ដល់​ឆ្អែត។ លោក​បន្ថែម​ទៀត​ថា ការ​ច្របាច់​ទឹក​ដោះ​ទុក​ឥឡូវ​មាន​បច្ចេកទេស​ទំនើប​ដោយ​មាន​ម៉ាស៊ីន​មក​ជំនួសការ​ច្របាច់​ដោយ​ដៃ ហើយ​មាន​ថែម​ថង់​សម្រាប់​ផ្ទុក​ទៀត តែ​យើង​មិន​ប្រើ​ក៏​បាន ដោយ​យក​កែវ ឬ​ចាន​ធម្មតា លាង​សម្អាត​ឲ្យ​ស្អាត និង​ស្ងួត​ល្អ យក​ទៅ​ដាក់​ទឹកដោះ​ជំនួស​វិញ។

    ចំណែក​ការ​ថែរក្សា​ទឹកដោះ​ដែល​ច្របាច់​រួច ក៏​អាច​រក្សា​ទុក​បាន​យូរ​ទៀត​ផង​ចន្លោះ ៤-៦ ម៉ោង​បើ​ដាក់​នៅ​ខាង​ក្រៅ​ធម្មតា ហើយ​បើ​ទុក​ក្នុង​ទូទឹកកក​ចាប់ពី ១០-១២ ម៉ោង​ឯណោះ។

    អត្ថបទពាក់ព័ន្ធកូនកំពុងបៅ ហើយមានមួយទៀត គួរផ្ដាច់ដោះមែន?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jan 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម