backup og meta

ក្រោយសម្រាលកូនម៉ាក់ៗគ្មានទឹកដោះ គួរឲ្យកូនបៅទឹកដោះគោ ឬយ៉ាងណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 04, 2020

    ក្រោយសម្រាលកូនម៉ាក់ៗគ្មានទឹកដោះ គួរឲ្យកូនបៅទឹកដោះគោ ឬយ៉ាងណា?

    មាន​ម៉ាក់​ៗ​ជាច្រើន ក្រោយ​សម្រាល​កូន​រួច​ភ្លាម​បាន​និយាយ​ថា គ្មាន​ទឹកដោះ​គ្រប់គ្រាន់​ឲ្យ​កូន​បៅ​ឡើយ។ ដូចនេះ​ហើយ​បាន​ជា​លើក​ឡើង​ជា​សំណួរ​ថា បើយើង​​គ្មាន​ទឹកដោះ​គ្រប់គ្រាន់ តើ​គួរ​ឲ្យ​កូន​បៅ​ទឹកដោះគោ​វិញ ឬ​យ៉ាង​ណា?

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ក្រោយសម្រាលកូនរួចគ្រប់​ស្ត្រី​ទាំងអស់​​មាន​ទឹក​ដោះអាចផ្គត់ផ្គង់​កូន​បាន ហើយ​អ្នក​ខ្លះ​មាន​តាំងពី​មិន​ទាន់​គ្រប់​ខែ​ម្ល៉េះ ដូចនេះ​ក្រោយ​កើត​ភ្លាមប្រាកដជា​អាច​បំបៅ​បាន គ្រាន់តែ​ពេល​ខ្លះ​មកពី​ដោះមិន​អំណោយផល ក្បាល​ដោះ​មិន​សូវ​មានរន្ធ​ ទើប​កូន​បឺត​មិន​ចេញ។

    បំបៅដោះ

    ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បន្ថែម​ទៀត​ថា សម្រាប់​ស្ត្រី​មិន​សូវ​សម្បូរ​ទឹក​ដោះ ត្រូវ​ព្យាយាម​ម៉ាស្សា និង​ឲ្យ​កូន​បៅ​ឲ្យ​ញឹកញាប់​បំផុត ទើប​ជួយ​ជំរុញ​ក្រពេញ​ទឹកដោះ បង្កើន​ការ​ផលិត​ទឹក​ដោះ​​កាន់​តែ​ច្រើន។ ម៉ាក់​ៗ​មួយ​ចំនួន​មិន​ដឹង​ពី​ទំហំ​ក្រពះរបស់​កូន​ទើប​កើត​ឡើយ គឺ​ទំហំ​តូច​ខ្លាំងណាស់ ដោយ​ទឹកដោះ​តែ​ប៉ុន្មាន​ដំណក់​ ក៏​គ្រប់គ្រាន់​ទៅ​ហើយ និង​ឧស្សាហ៍​ឲ្យ​កូន​បៅ ទោះ​ចេញ​តិច​ក៏​ដោយ ទើប​ធ្វើឲ្យ​ម៉ាក់​សម្បូរ​ទឹកដោះ​បាន។

    វិធី​ម៉ាស្សា​ដោះ គឺ​យើង​អាច​ក្ដាប់​ដៃ និង​យក​ក្រញរ​ដៃ​មក​ត្រដូស​តាំងពី​ចំហៀង​ដោះ រហូត​ជំរុញ​ឲ្យ​បាន​យូរ ហើយ​ធ្វើ​បែប​នេះ​ទាំង​សងខាង។ មួយ​វិញ​ទៀត​ការ​លើក​កូន​ឲ្យ​បៅ គឺ​ត្រូវ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ទើបកូន​អាច​បឺត​ជញ្ជក់​បាន។ ចំណែក​របប​អាហារសម្រាប់​ម្តាយ​​ត្រូវតែ​ជាប្រភេទ​ស៊ុប​សម្បូរ​ជាតិ​ទឹក បន្លែ សាច់​គ្រប់គ្រាន់ ផឹក​ទឹក​ឲ្យ​បាន​ច្រើន ទើប​ជា​កត្តា​រួម​ផ្សំ​ជួយ​ឲ្យ​សម្បូរ​ទឹកដោះ ហើយ​ចៀសវាង​អាហារ​ក្រៀមក្រោះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Feb 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម