មានម៉ាក់ៗមួយចំនួនយល់ច្រឡំ ដោយយកទឹកបបររាវៗទៅឆុងទឹកដោះគោឲ្យកូនជំនួសទឹកវិញ។ បញ្ហានេះដែរ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រាប់ថាមិនមែនល្អឡើយ ហើយទឹកតែមួយប្រភេទប៉ុណ្ណោះ ទើបសក្ដិសមនឹងឆុងទឹកដោះគោឲ្យកូនបៅ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មានម៉ាក់ៗមួយចំនួនយល់ច្រឡំ ដោយយកទឹកបបររាវៗទៅឆុងទឹកដោះគោឲ្យកូនជំនួសទឹកវិញ។ បញ្ហានេះដែរ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រាប់ថាមិនមែនល្អឡើយ ហើយទឹកតែមួយប្រភេទប៉ុណ្ណោះ ទើបសក្ដិសមនឹងឆុងទឹកដោះគោឲ្យកូនបៅ។
លោកវេជ្ជបណ្ឌិតបន្តទៀតថា ទឹកដាំពុះ ជាជម្រើសល្អបំផុតសម្រាប់ឆុងទឹកដោះគោកូន ព្រោះវាបានសម្លាប់មេរោគ និងរាវល្អសមស្របជាមួយម្សៅទឹកដោះគោ។ ចំណែកទឹកបបរវិញ វាមានជាតិខាប់ជាងទឹកធម្មតា ហើយវ័យកូនមិនទាន់ ៦ ខែមិនទាន់ដល់វ័យដែលត្រូវញ៉ាំចំណី។
ចំណែកទឹកបបរវិញខាប់ជាងទឹកធម្មតា ហើយបើលាយចូលទៅ សភាពទឹកដោះគោនឹងកាន់តែខាប់អាចធ្វើឲ្យកូនរាក ក្ដៀន ឬងាយរលាកបំពង់ក ពោះវៀន។ មួយវិញទៀតទារកមិនទាន់គ្រប់ ៦ ខែក្រពះពោះវៀនមិនទាន់រឹងមាំ នឹងទទួលយកច្រើនបានច្រើនក្រៅពីទឹកដោះគោម៉ាក់ ឬទឹកដោះគោឡើយ។ រីឯទឹកវិញ សូម្បីតែទឹកសុទ្ធ ឬទឹករ៉ែក៏មិនមែនជាជម្រើសល្អ សម្រាប់ឆុងទឹកដោះគោកូនឲ្យកូនម៉ឹមដែរ។
ពេលកូនមានអាយុ ៦ ខែឡើងទៅយើងអាចបន្ថែមជាបបរខាប់គ្រប់គ្រឿងដល់កូន ដើម្បីទទួលបានសារធាតុចិញ្ចឹមបន្ថែមទៀត ទើបកូនមានការរីកលូតលាស់ធំធាត់បានល្អ និងមិនងាយឈឺថ្កាត់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕