backup og meta

នេះជាទំហំក្រពះកូនទើបកើត និងបរិមាណទឹកដោះម្តាយផលិតបានប៉ុន្មានថ្ងៃដំបូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 02, 2020

    នេះជាទំហំក្រពះកូនទើបកើត និងបរិមាណទឹកដោះម្តាយផលិតបានប៉ុន្មានថ្ងៃដំបូង

    ចម្ងល់​របស់​ម៉ាក់​ទើប​សម្រាល​កូន​ថ្មីៗ ច្រើន​តែ​ពាក់​ព័ន្ធ​នឹង​ការ​បំបៅ​ដោះ​កូន តើ​គួរ​ឲ្យ​ម៉ឹម​ប៉ុន្មាន​ដង? ម៉ឹម​ម្តង​ប៉ុន្មាន​ដែរ? កូន​ម៉ឹម​ម៉េច​ឆ្អែត​ទៅ បើ​ទឹក​ដោះ​ម៉ាក់​ដំបូងៗ​មិន​ចេញ ឬ​ចេញ​តិចៗ​អ៊ីចឹង?

    បើ​តាម​ការ​បក​ស្រាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ក្រពះ​ទារក​ទើប​នឹង​កើត​មាន​ទំហំ​តូច​ណាស់ ឯ​ទឹក​ដោះ​វិញ​ម៉ាក់ៗ មិន​បាច់​បារម្ភ​នោះ​ទេ ទោះ​ចេញ​តិច​ក៏​វា​គ្រប់​គ្រាន់​សម្រាប់​កូន​បៅ​ដែរ បើ​ម៉ាក់ៗ​ព្យាយាម​ឲ្យ​កូន​ជញ្ជក់​កាន់​តែ​ច្រើន នោះ​ទឹក​ដោះ​ចេញ​កាន់​តែ​ច្រើន។

    ទំហំក្រពះកូន

    – ថ្ងៃទី១ក្រោយកើត៖ ក្រពះ​កូន​មាន​ទំហំ​ប្រហែល​ជា ៥-៧ មិល្លីលីត្រ ឯ​ម្តាយ​អាច​បង្កើត​ទឹកដោះ​ដំបូង​បាន​ប្រហែល​ពី ១០-១០០ មិល្លីលីត្រ។

    – ថ្ងៃទី២៖ ក្រពះ​កូន​មាន​ទំហំ​ប្រហែល​ជា ១០-១៣ មិល្លីលីត្រ ទឹកដោះ​ដំបូង​មាន​ប្រហែល ១០-១០០ មិល្លីលីត្រ។

    – ថ្ងៃទី៣៖ ក្រពះ​កូន​មាន​ទំហំ​ប្រហែល ២២-២៧ មិល្លីលីត្រ ឯ​ទឹក​ដោះ​ម្តាយ​មាន​ប្រហែល ២០០ មិល្លីលីត្រ។

    – ថ្ងៃទី៤៖ ក្រពះ​កូន​មាន​ទំហំ​ប្រហែល ៣៦-៤៦ មិល្លីលីត្រ ឯ​ទឹក​ដោះ​ម្តាយ​មាន​ប្រហែល ៤០០ មិល្លីលីត្រ។

    – ថ្ងៃទី៥៖ ក្រពះ​កូន​មាន​ទំហំ​ប្រហែល ៤៧-៥៧ មិល្លីលីត្រ ឯ​ទឹក​ដោះ​ម្តាយ​មាន​ប្រហែល ៦០០ មិល្លីលីត្រ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម