backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

ខែ​ទី ២០៖ ចេះ​និយាយ​បាន១-២ម៉ាត់ ចូលចិត្ត​មើល​រូបភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Apr 07, 2021

ខែ​ទី ២០៖ ចេះ​និយាយ​បាន១-២ម៉ាត់ ចូលចិត្ត​មើល​រូបភាព

ការ​លូត​លាស់ និង​អាកប្បកិរិយា

១- កូនចេះអីខ្លះ?

ធ្មេចបើកៗ ​២០ខែ​បាត់ លឿន​នោះ​លឿន។ អាយុប៉ុណ្ណេះ​ អាអូន​​អាច​និយាយ​មួយពាក្យ ២​ពាក្យ។ ​​គេអាច​​ចូល​ចិត្ត​មើល​សៀវភៅ​ និង​រក​ភាព​ខុស​គ្នា​នៃ​រូបភាព​ផ្សេងៗ។ នេះ​អាច​បញ្ចាក់​បាន​ថា​ ​​កូន​លូតលាស់​ខាង​ផ្នែក​បញ្ញា និង​ទំនាក់ទំនង។ មិន​តែ​ប៉ុណ្ណោះ​ ខាង​ផ្នែក​កម្លាំង​សាច់​ដុំ​​​ក៏​​លូតលាស់​ដែរដូចជា អាអូន​អាច​កាន់​សៀវ​ភៅ​អាន​បាន​ដោយ​ខ្លួនចេះ​បើក​ទំព័រ​សៀវភៅ បោះ​បាល់ និង​ទាត់​បាល់​​ជា​ដើម។ ទាំង​នេះ​ជា​សញ្ញា​វិជ្ជមាន​ដែល​បញ្ជាក់​ថា​កូន​​យើង​មាន​ការ​លូត​លាស់​ល្អ។

២- បង្រៀនដូចម្តេច?

អ្វី​ដែល​​​គួរ​តែ​ធ្វើ​ គឺ​ទិញ​សៀវភៅ​ឲ្យ​ថ្មីៗ​ឲ្យ​កូន​។ ម៉ាក់ ឬ​ប៉ា គួរ​​​អាន និទាន ឬ​ចាក់​ជា​សំឡេង (ឬ​វីដេអូ) ​ឲ្យ​​គេ​ស្តាប់​មុន​គេង ឬពេល​បត់​ជើង​ជាដើម។​ ម៉ាក់ប៉ា​​អាច​ទិញ​សៀវភៅ​ប្រភេទ​ផ្សេងៗ​គ្នា​ដូច​ជា​សៀវភៅ​រូប​ភាព​ ឬ​សៀវភៅ​បទ​ចម្រៀង​តុក្កតា ប៉ុន្តែ​យក​ល្អ​អ្នក​គួរ​តែ​នាំ​ពួក​គេ​ទៅ​ទិញ​ជាមួយហើយ​សង្កេត​មើល​ថា​កូន​​​ចូល​ចិត្ត​សៀវភៅ​បែប​ណា។ យើង​អាច​អង្កេត​ដឹង​ពី​អារម្មណ៍ និង​ចរិត​របស់​កូន។

កូន​យើង​ចាប់​ផ្តើម​ទារ​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង ការងារ​តិចតួច ដើម្បី​ជួយ​ម៉ាក់ ដូចជា ដាក់​ស្លាប​ព្រា​កន្លែង​លាង ឬជូត​កន្លែង​​ប្រឡាក់។ ពេល​ដែល​កូន​​ធ្វើ​ ហើយម៉ាក់ប៉ាកុំ​ភ្លេច​​សរសើរ​ ហើយ​អរគុណ​កូន។

ខែទី២០

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ក្នុង​ខែ​នេះ​ ​ប្រហែល​ជា​មិន​​ចាំបាច់​​ទៅ​ជួប​គ្រូពេទ្យ​​ក៏​បាន បើ​អូនតូច​អត់​ឈឺ​អី។ ដើម្បី​តាមដាន​សុខភាព​កូន បើ​អត់​បាន​​ទៅ​​ខែទី ​១៨ ឬ​មាន​បញ្ហា​បន្ទាន់​មួយ​ចំនួន ចាំ​ខែទី​ ២៤​​ ក៏​បាន។

៤- ត្រូវដឹងពីអីខ្លះ?

​កូន​​អត់​ទាន់​បាន ​២​ឆ្នាំ​ កុំ​ប្រើ​ថ្នាំ​​​ដុស​ធ្មេញ​ដែល​មាន​ជាតិ​ផ្លរ៉ាយ​អី ព្រោះ​អូនតូច​​មិន​ទាន់​ចេះ​ខ្ពុរ​មាត់​នៅ​ឡើយ ហើយ​ការ​លេប​ជាតិ​ផ្លរ៉ាយ​ច្រើនមិន​ល្អ​ទេ​សម្រាប់​កូន។ ការបង្ខំ​កូន​ឲ្យ​​ដុស​ធ្មេញ​ពិត​ជាលំបាក​ណាស់។

ខាង​ក្រោម​នេះ​ជា​គន្លឺះ​ដែល​អាច​ជួយ​យើងបាន៖

– រើស​យក​ច្រាស​តូចហើយ​ទន់

– គួរ​ប្រើ​ច្រាស់​ដុស​ធ្មេញ​ដែល​ប្រើ​ថ្ម ឬ​មាន​បទ​ចម្រៀង

– ឲ្យ​កូន​រៀន​ធ្វើ​តាម​យើង​ដោយ​​ដុស​ធ្មេញ តំណាល​គ្នា ​ជាមួយ​កូន

– បង្ហាញ និង​បង្រៀន​កូន​ពី​​​របៀប​ខ្ពុរមាត់ ព្រោះ​ក្មេងៗ​ច្រើន​តែ​ចូល​ចិត្ត​ការ​លេង​បែប​នេះ

– ឲ្យ​​​កូន​ឈរ​ឆ្លុះ​កញ្ចក់ ព្រោះ​​ក្មេងៗ​​ចូល​ចិត្ត​មើល​ខ្លួន​ឯង​ក្នុង​កញ្ចក់ ហើយ​​រាប់​ធ្មេញ​ម្តង​មួយៗពេល​សម្អាត។

គន្លឹះ​ខាង​លើ​នេះ​នឹង​អាច​ជួយ​​ឲ្យអាអូន ​ចេះ​ដុស​ធ្មេញ​​ខ្លួន​ឯង​បាន​លឿន។

ការព្រួយបារម្ភ

៥- រឿងអីខ្លះគួរបារម្ភ?

ម៉ាក់ប៉ា​បារម្ភ​ខ្លាច​កូន​មាន​គ្រោះ​ថ្នាក់ ព្រោះអូនតូច​មិន​ស្តាប់​តាម​យើង។ពួកគេ​​យល់​នូវអ្វី​ដែលម៉ាក់ប៉ា​ឲ្យធ្វើ តែ​ពួក​គេ​មិន​ស្តាប់​យើងគ្រប់​ពេល​នោះ​ទេ។ ដូចនេះអ្វី​ដែល​គួរធ្វើ​គឺរៀប​ចំ​ផ្ទះ​ឲ្យ​មាន​សុរត្ថិភាពសម្រាប់​កូន ដូចជាដាក់​របស់​ងាយ​បែក​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ និង​យក​ជ័រ​បិទ​គ្រប់​ជ្រុង​ស្រួចៗ​ទាំង​អស់។

ការ​បារម្ភ​មួយ​ទៀត​នោះ​គឺ​ការ​វិវត្ត​នៃ​ការ​ប្រើ​​ “​ពាក្យ’ ឬ​និយាយ។ ក្មេងៗ​អាច​​​លូត​លាស់​នៅ​អាយុ​ផ្សេងៗគ្នា។​ យើង​​អាច​បង្រៀន​អាអូន​ ដោយ​និយាយ​ជាពាក្យ ឬ​ប្រយោគ (ភាសាក្មេង ពាក្យ​ស្រាលៗ សាមញ្ញៗ)  ពេល​ក្រោយ​គេ​នឹង​រៀន​និយាយ​​តាម​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Apr 07, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម