អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ទោះ​កូន​ក្នុង​វ័យ​ណា​ក៏​ដោយ ក៏​សមាសភាព​អាហារូបត្ថម្ភ​នៅ​តែ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុតជួយដល់​​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន ថា​តើ​អាហារូបត្ថម្ភណា​ល្អ ដែល​កូន​គួរ​ញ៉ាំ និង​ចៀសវាង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

តើទឹករ៉ែធម្មជាតិមានកម្រិតសមាសធាតុល្អផ្តល់ផលប្រយោជន៏អ្វីខ្លះដល់កុមារ?

មិនត្រឹមតែបំបាត់ស្រេកទឹកនិងបំពេញជាតិទឹកប៉ុណ្ណោះទេ​​​ ទឹករ៉ែធម្មជាតិដែលល្អក៏មានផ្ទុកសារធាតុរ៉ែ​​ (អ៊ីយ៉ុង)​ ជួយដល់មុខងាររាយកាយតាមរយៈកម្រិតសមាសធាតុសមស្រប​​​ ប្រហាក់ប្រហែលសរីរាង្គត្រូវការពីក្នុងទឹកពិសារប្រចាំថ្ងៃផងដែរ​។​ កាល់ស្យូម​ជា​សារជាតិ​ចិញ្ចឹម​មួយ​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ការ​លូត​លាស់​ឆ្អឹង។ ជា​ពិសេស​សម្រាប់​កុមារ និង​ក្មេង​ជំទង់ កាល់ស្យូម​កាន់​តែ​សំខាន់​ថែម​ទៀត​សម្រាប់​សុខ​ភាព​ឆ្អឹង​ព្រោះ​ថា​វ័យ​នេះ​ជា​ពេល​ដែល​ឆ្អឹង​កំពុង​លូត​លាស់​លឿន​។ កុមារ​អាច​ទទួល​បាន​កាល់ស្យូម​ពី​របប​អាហារ ប៉ុន្តែ​ទឹក​ក៏​ជា​ចំណែក​មួយ​សំខាន់​សម្រាប់​បំពេញ​កាល់ស្យូម​ដែល​កុមារ​​ត្រូវ​ការ​ផង​ដែរ​។ ​​ក្រៅ​ពី​ទឹក​ធម្មតា​ដែល​កុមារ​ញ៉ាំ​ប្រចាំ​ថ្ងៃ ទឹក​រ៉ែ​ធម្មជាតិ​ក៏​មាន​សារសំខាន់​សម្រាប់​កុមារ​ដូច​គ្នា ព្រោះ​ថា​ទឹក​រ៉ែ​ធម្មជាតិ​មិន​ត្រឹម​តែ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​កុមារ​ដូច​ទឹក​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​បំពេញ​សារធាតុ​រ៉ែ​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​កុមារ ដូច​ជា​កាល់ស្យូម​ផង​ដែរ​។ ការសិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រThe Journal of Nutrition បាន​លើក​ឡើង​ថា​កុមារ​ដែល​ញ៉ាំ​ទឹក​មាន​ផ្ទុក​​សារធាតុ​រ៉ែ​កាល់ស្យូម​ គឺ​មាន​ទំនាក់​ទំនង​ជា​វិជ្ជមាន​ក្នុង​ការ​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​ឆ្អឹង​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ទឹក​រ៉ែ​ធម្មជាតិ​​មិន​ត្រឹម​តែ​មាន​ផ្ទុក​​កាល់ស្យូម​​ល្អ​សម្រាប់​សុខភាព​ឆ្អឹង ធ្មេញ សាច់​ដុំ និង​បេះ​ដូង ប៉ុណ្ណោះ​ទេ តែ​​ក៏​មាន​ផ្ទុក​​ម៉ាញ៉េស្យូម​ជួយ​គ្រប់​គ្រង​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម។ ចំណែក​ឯ​ប៉ូតាស្យូម​ជួយ​ដល់​ការ​ដឹក​នាំ​អុកស៊ីសែន​ទៅ​កាន់​ខួរ​ក្បាល​ កាត់​បន្ថយ​បញ្ហា​ថប់បារម្ភ និង​បញ្ហា​ដំណេក និង​រ៉ែ​ស៊ីលីកា ជួយ​ដល់​សុខភាព​ស្បែក សក់ និង​ក្រចក​​ ហើយ​ព្រម​ទាំង​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ​។ ​ដូច​គ្នា​ដែរ បើ​សិន​ជា​ម៉ាក់​ប៉ា​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​កូន​តូច ក៏​គួរ​ពិនិត្យ​មើល​ដែរ​ថា​​​​ទឹក​រ៉ែ​ធម្មជាតិ​ក៏​មាន​ផ្ទុក​សារធាតុ​សូដ្យូម​(Na)​មិន​លើស​ពី​២០០​មិល្លីក្រាម​ក្នុង​មួយ​លីត្រ​ និង​ស៊ុលផាត(SO)​​មិន​លើស​ពី​២៥០​មិល្លីក្រាម​ក្នុង​មួយ​លីត្រ​។ មួយវិញទៀត ​ម៉ាក់​ប៉ា​មួយ​ចំនួន​ទំនង​ជា​អាច​នឹង​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​កូន ​ដោយសារ​រវល់​មិន​បាន​ដាំ​ទឹក ឬ​ក៏​ត្រូវ​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ​​ជា​ដើម​។ ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ទឹក​រ៉ែ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ប៉ា​ម៉ាក់​ត្រូវ​ជ្រើស​រើស​ផលិត​ផល​ណា​ដែល​មាន​កម្រិត​សូដ្យូម និង​ផ្លុយអ័រ​ទាប។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ម៉េចក្មេងខ្លះធំហើយ មិនព្រមញ៉ាំអាហារផ្សេងក្រៅពីទឹកដោះគោ?

ទារក​អាយុ​ក្រោម ៦​ខែ ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ចាំ​បាច់​បំផុត​សម្រាប់​អា​អូន នេះបើ​យោង​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ។ ប៉ុន្តែ​ពេល​អា​អូន​វិវត្ត​វ័យ​ចាប់​ពី​អាយុ ៦​ខែ​ឡើង​ទៅ ម៉ាក់​ប៉ា​ត្រូវ​បន្ថែម​អាហារ​រឹង​ឲ្យ​អា​អូន​ញ៉ាំ​ក្រៅ​ពីការ​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ។ យ៉ាង​ណា​មិញ មាន​ក្មេង​ៗ​មួយ​ចំនួន​អាយុ​ច្រើន​ហើយ (១-២ឆ្នាំ) តែ​មិន​ព្រម​ញ៉ាំ​អាហារ​អ្វីផ្សេង ក្រៅ​ពី​ទឹក​ដោះ​គោ​ ឬ​ទឹក​ដោះ​ម្ដាយ​ទេ។ ហេតុ​អ្វី? ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ តាម​ពិត​ទៅ នេះជា​រឿង​ធម្មតា​ទេ​ដែល​ក្មេងៗ​ដែល​ទើប​ចេះ​ដើរ​តេះតះ ញ៉ាំ​អាហារ​បន្ថែម​តែ​ក្នុង​បរិមាណ​តិច​តួច រើស​ចំណី​ និង​រុញ​ចាន​រុញ​ស្លាប​ព្រា​ចោល​មិន​ព្រម​ញ៉ាំ​ទាល់​តែ​សោះ។ បញ្ហា​កូន​មិន​ព្រម​ញ៉ាំ​អាហារ​ផ្សេង​ក្រៅ​ពី​បៅ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ម្ដាយ​អាច​មក​ពី​មូលហេតុ​មួយ​ចំនួន​ដូច​ជា៖ ១. ចំណង់​អាហារ​ក្មេង​តូចៗ​ប្រែ​ប្រួល​ឥត​ឈប់​ឈរ​ដោយសារ​ការ​លូតលាស់​កើន​ឡើង និង​ការ​ប្រែ​ប្រួល​នៃ​សកម្មភាព​កូន​ធ្វើ​ក្នុង​មួយ​ថ្ងៃ។ ២. ក្មេង​តូចៗ​មិន​លូតលាស់​លឿន​ដូច​ទារក​ទេ ដូច​នេះ​អាហារ​ក៏​អា​អូន​ញ៉ាំ​តិច​ដែរ ៣. ក្មេង​តូច​ៗ​មាន​ក្រពះ​តូច ៤. ក្មេង​តូច​ៗ​ចាប់​អារម្មណ៍​នឹង​ពិភពលោក​ជុំ​វិញ​ខ្លួន មិន​សូវ​ខ្វាយ​ខ្វល់​ពី​អាហារ ៥. ក្មេង​តូច​ៗ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​ឆ្អែត​ពេក ។ ភាគ​ច្រើន កូន​មិន​ព្រម​ញ៉ាំ​អាហារ​ផ្សេង​ គឺ​ដោយ​សារ​តែ​អា​អូន​បៅ​ទឹក​ដោះ​គោ​ឆ្អែត​ពេក​នឹង​ឯង។ ដូច​នេះ ដើម្បី​ឲ្យ​កូន​ញ៉ាំ​អាហារ​ផ្សេងៗ​វិញ ម៉ាក់​ប៉ា​គួរ​តែ​កាត់​បន្ថយ​ការ​ផ្ដល់​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ ព្រោះ​បើ​អា​អូន​ឃ្លាន កូន​នឹង​ញ៉ាំ​អាហារ​ដោយ​ខ្លួន​ឯង។ ពេល​ដែល​អា​អូន​លូតលាស់​ដល់​អាយុ ៥-៦​ខែ​ឡើង​ទៅ ម៉ាក់​ប៉ា​គួរ​តែ​អនុញ្ញាត​ឲ្យ​កូន​រៀន​ញ៉ាំ​​អាហារ​បន្ថែម ព្រោះ​ពេល​កូន​តែ​ធំ​ទៅ​ៗ ទឹក​ដោះ​គោ​គ្រាន់​តែ​ជា​អាហារ​បន្ទាប់​បន្សំ​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ឲ្យ​ដឹង​ថា កាល​ណា​ម៉ាក់​ប៉ា ពន្យារ​ពេលយូរ​​ឲ្យ​កូន​ញ៉ាំ ឬ​ភ្លក់​អាហារ​ផ្សេងៗ ជា​ពិសេស ពេល​កូន​មាន​អាយុ​១០​ខែ​ឡើង​ទៅ អា​អូន​អាច​នឹង​មាន​បញ្ហា​ក្នុង​ការ​ញ៉ាំ​អាហារ […]


អាហារូបត្ថម្ភ

អង្ករសម្រូប សម្បូរសារធាតុចិញ្ចឹមល្អ ល្អចំពោះការលូតលាស់អាអូនតូចៗ

អង្ករ​សម្រូប ត្រូវ​បាន​ចាត់​ទុក​ជា​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម និង​ល្អ​សម្រាប់​សុខភាព​យើង​ច្រើន បើ​ញ៉ាំ​វា​ជា​ប្រចាំ​ជំនួស​បាយ​អង្ករ​ធម្មតា។ ស្រប​គ្នា​នេះ អង្ករ​សម្រូប​ក៏​ស័ក្ដិសម​ជា​អាហារូបត្ថម្ភ​សម្រាប់​ទារក និង​កូន​ក្មេង​តូច​ៗ​ដែរ។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​ថា អង្ករ​សម្រូប ឬ ​Brown rice ជា​អង្ករ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​អង្ករ​ធម្មតា ព្រោះ​វា​ឆ្លង​កាត់​ការ​កិន​តិច​តួច​ជាង​អង្ករ​ធម្មតា។ អង្ករ​សម្រូប​សម្បូរ​ទៅ​ដោយ​ពពួក​វីតាមីន B (សំខាន់​សម្រាប់​ប្រព័ន្ធ​ប្រសាទ) កាបូអ៊ីដ្រាត ជាតិ​កាក​សរសៃ ជាតិ​ខ្លាញ់ ប្រូតេអ៊ីន សូដ្យូម ប៉ូតាស្យូម។ល។ អត្ថប្រយោជន៍អង្ករសម្រូបចំពោះក្មេង វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា ចំពោះ​ផល​ប្រយោជន៍​នៃ​អង្ករ​សម្រូប​លើ​កុមារ​តូចៗ ដូច​នឹង​មនុស្ស​ធំ​ដែរ​ដូច​ជា៖ – ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ – ជួយ​ដល់​ការ​លូតលាស់​រាងកាយ – ជួយ​ដល់​ការ​ឡើង​ទម្ងន់​ល្អ។ ម៉ាក់​ប៉ា​អាច​ឲ្យ​អា​អូន​ញ៉ាំ​អង្ករ​សម្រូប​បាន ចាប់​ពី​អាយុ​៦ខែ​ឡើង​ទៅ ពោល​គឺ​យើង​អាច​ផ្ដល់​បាយ​សម្រូប ឬ​បបរ​សម្រូប​ឲ្យ​អាអូន​ញ៉ាំ​បាន ពេល​កូន​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​បន្ថែម​ពី​លើ​ការ​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹកដោះគោ​។ ​ លោក​ស្រី​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា សម្រាប់​អង្ករ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ចាត់​ទុក​ជា​អាហារ​ដែល​មាន​ជាតិ​ស្ករ​ល្អ។ពេល​យើង​ញ៉ាំ​អង្ករ​សម្រូប​ចូល​ទៅ​ក្នុង​ខ្លួន ធ្វើ​ឲ្យ​លំពែង​យើង​បញ្ចេញ​អ័រម៉ូន​អ៊ាំងស៊ុយលីន​យឺត ជាង​ញ៉ាំ​អង្ករ​ធម្មតា។ នេះ​មានន័យ​ថា អង្ករ​សម្រូប​អាច​ជួយ​យើង​រក្សា​ជាតិស្ករ​ក្នុង​ខ្លួន​មិន​ឲ្យ​ឡើង​លឿន​ខ្លាំង។ ហេតុនេះ​ហើយ អង្ករ​សម្រូប​មិន​មែន​ផ្ដល់​ប្រយោជន៍​តែ​ដល់​ក្មេងៗ​ទេ មនុស្ស​ចាស់​ធម្មតា ក៏​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ញ៉ាំ​វា​ដូច​គ្នា។


អាហារូបត្ថម្ភ

ប៉ា​ម៉ាក់​គួរ​ដឹង​! តិចនិក​បង្រៀន​កូនឲ្យមានទម្លាប់ល្អ​ក្នុងការ​ញ៉ាំ​​

ការ​ញ៉ាំ​អាហារ​​ត្រឹមត្រូវ​ ​ពិត​ជា​មាន​សារសំខាន់​ណាស់​​ដើម្បី​ទទួល​បាន​ជីវិត​​ពោរពេញ​ទៅ​ដោយ​សុខភាព​ល្អ។​ ដូច្នេះ​ហើយ​ ​ប៉ា​ម៉ាក់​គួរ​​បង្រៀន​កូន​ឲ្យ​ចេះ​បង្កើត​ទម្លាប់​ល្អ​ៗ​ក្នុង​ការ​ញ៉ាំ​អាហារ​ ​តាំង​តែ​ពួក​គេ​នៅ​វ័យ​ក្មេង​។​ ​ពិត​ណាស់​​ ប្រសិនបើ​ប៉ា​ម៉ាក់​ធ្វេស​ប្រហែស​ចំពោះ​ចំណុច​នេះ​ កូន​អាច​នឹង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ ​ព្រម​ទាំង​អាច​​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​​ដោយ​មិន​ដឹង​ខ្លួន​។​ ​យ៉ាង​ណា​មិញ​ ដើម្បី​ជួយ​បណ្ដុះ​ទម្លាប់​ទម្លាប់ល្អ​ក្នុងការ​ញ៉ាំ​​ដ៏​មាន​តម្លៃ​​​នេះ​ ប៉ា​ម៉ាក់​អាច​សាកល្បង​តិចនិក​ទាំង​៥​នេះ​បាន​។ ​១. ញ៉ាំ​អាហារ​ពេល​ព្រឹក​ ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្បូរ​បែប​​ដល់​រាងកាយ​ ក៏​ដូចជា​ជួយ​ដល់​ការ​សម្រក​ និង​គ្រប់គ្រង​ទម្ងន់​ខ្លួន​បាន​យ៉ាង​ល្អ​។​ ដូច​នេះ​ ប៉ា​ម៉ាក់​គួរ​ណែ​នាំ​កូន​កុំ​​ឲ្យ​រំលង​ការ​ញ៉ាំ​​អាហារ​ពេល​ព្រឹក និង​ជ្រើសរើស​អាហារ​ល្អ​ៗ​ដូចជា​បន្លែ ផ្លែ​ឈើ​ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ និង​ប្រភេទ​គ្រាប់​ធញ្ញជាតិ​។​ ការ​ចាប់ផ្ដើម​ជាមួយ​នឹង​អាហារ​ដែល​មាន​សុខភាព​ល្អ​ និង​ធ្វើ​ឲ្យ​រាងកាយ​របស់​ក្មេង​មាន​ថាមពល​​ពេញ​មួយ​ថ្ងៃ​។ ២. ញ៉ាំ​ទឹក​ ​​​​ការ​ផ្ដល់​​ជាតិ​ទឹក​ដល់​រាងកាយ​ ពិត​ជា​មាន​សារសំខាន់​ណាស់​។​ ជាក់​ស្ដែង​ រាងកាយ​របស់​មនុស្ស​យើង​ភាគ​ច្រើន​មាន​​ផ្ទុក​ទៅ​ដោយ​ជាតិ​ទឹក ហើយ​ប្រព័ន្ធ​ទាំង​អស់​នៅ​ក្នុង​រាងកាយ​ គឺ​ត្រូវ​ការ​ទឹក​​ដើម្បី​ដំណើរការ​។​ ​​​ការ​បង្រៀន​កូន​ឲ្យ​​​ដឹង​ពី​តម្លៃ​នៃ​ទឹក គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​ឲ្យ​ក្មេង​ទទួល​បាន​​បែបបទ​ជីវិត​ប្រកប​​សុខភាព​ល្អ​។​ ៣. ​ដឹង​ពី​អ្វី​ដែល​ខ្លួន​កំពុង​ញ៉ាំ​ ​ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​​ឲ្យ​​ដឹង​ពី​អ្វី​ដែល​ពួក​គេ​កំពុង​ញ៉ាំ​។​ ការ​ជ្រើសរើស​ញ៉ាំ​តែ​អាហារ​ដែល​​​យើង​​អាច​ដឹង​​ពី​​គ្រឿង​ផ្សំ​បាន​ គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​តាមដាន​អាហារ​​ដ៏​ត្រឹមត្រូវ​។​ កត្តា​នេះ​ក៏​អាច​ជួយ​កាត់​បន្ថយ​អាហារ​ដែល​មិន​ល្អ​ចំពោះ​រាងកាយ​ ដូចជា​អាហារ​កែច្នៃ​ ស្ករ​ ឬ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​។​ បន្ថែម​ពី​នេះ​ ​អាហារ​ដែល​មាន​សារជាតិ​បំប៉ន​ខ្ពស់​ មាន​ដូចជា​បន្លែ​ ផ្លែឈើ​ សាច់​ដែល​គ្មាន​ខ្លាញ់​ គ្រាប់​ធញ្ញជាតិ​ និង​ខ្លាញ់​សុខភាព​ គឺ​មាន​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​យើង​គួរ​ណែនាំ​កូន​ឲ្យ​ញ៉ាំ​ជា​ប្រចាំ​។​ រី​ឯ​ការ​បែងចែក​អាហារ​​ ក៏​មាន​សារសំខាន់​ដូច​ទៅ​នឹង​ការ​ជ្រើសរើស​អាហារ​ផង​ដែរ​ ហើយ​ការ​ញ៉ាំ​ច្រើន​ជ្រុល​ ទោះ​បី​ជា​អាហារ​​​​សុខភាព​​ក៏​ដោយ​ ក៏​មិន​ល្អ​ចំពោះ​រាងកាយ​នោះ​ដែរ។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


អាហារូបត្ថម្ភ

សំណួរប្រចាំសប្ដាហ៍៖ អាហារកូនតូចៗគួរញ៉ាំ និងមិនគួរញ៉ាំ

ប៉ាម៉ាក់​មាន​កូន​តូចៗ​មិន​មែន​ចេះ​តែ​ឲ្យ​កូន​ញ៉ាំអាហារ​តាម​ការ​នឹក​ឃើញ​នោះ​ទេ ព្រោះថាអាហារ​ ភេសជ្ជៈ​ខ្លះអាច​ប៉ះពាល់​សុខភាព​កូន​បាន។ ការ​ជ្រើស​រើស​អាហារ​សម្រាប់​កូន​បាន​ត្រឹម​ត្រូវ​ជួយ​ឲ្យ​កូនៗ​មាន​ការ​លូតលាស់​ផ្នែក​រាង​កាយ និង​ខួរ​ក្បាល​បាន​ល្អ។ អ៊ីចឹង​ម៉ាក់ៗ​ ឬប៉ាៗ​ដឹងទេថា​កូនតូចៗ​គួរញ៉ាំ ឬមិន​គួរញ៉ាំអាហារ​ណាខ្លះ? តស់​បើ​ឆ្ងល់​អាច​សាក​ល្បង​ឆ្លើយ​សំណួរ​ខាង​ក្រោម​ទាំងអស់​គ្នាមើល៍ ក្រោយ​ឆ្លើយ​ចប់​ម៉ាក់ៗ​នឹង​ដឹងថាខ្លួន​បាន​យល់ដឹងច្រើន​ប៉ុនណា ព្រោះថា​ឆ្លើយ​ចប់​ ចម្លើយ​ក៏នឹង​លោត​មក​ដូចគ្នា។​ បើ​ម៉ាក់ៗ​ចង់​ស្វែង​យល់ពី​តិចនិក​ចិញ្ចឹម​កូន ថែទាំ​កូន​បន្ថែមទៀត សូមចុចត្រង់​នេះ! សំណួរពាក់ព័ន្ធ៖  សំណួរ​ប្រចាំ​សប្ដាហ៍៖ វីតាមីន និងរ៉ែសំខាន់ៗសម្រាប់កូន ម៉ាក់ៗគួរដឹង សំណួរប្រចាំសប្ដាហ៍៖ មានកូនអាយុក្រោម១ឆ្នាំ ម៉ាក់ៗគួរដឹងរឿងនេះ   View Survey


អាហារូបត្ថម្ភ

កូនអាយុ ២-៣ឆ្នាំ តែអត់ចេះញ៉ាំបាយ អាចសាកល្បងតិចនិកទាំងនេះ ​(វីដេអូ)

មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​ពិបាក​ចិត្ត​រឿង កូន​ៗ​អាយុ​២-៣​ឆ្នាំ​ហើយ តែ​ឲ្យ​ញ៉ាំ​បាយ អត់​ចេះ​ញ៉ាំ មួយ​ថ្ងៃ​ៗ​ផឹកតែ​ទឹក​ដោះ​គោ។ បើ​ចង់​ឲ្យ​កូន​ងាក​មក​ញ៉ាំ​បាយ​ដូច​ក្មេង​ធម្មតា មាន​វិធី​អី​ល្អ​ជួយ​ឲ្យ​កូន​ញ៉ាំ​បាយ​បាន​ដូច​គេ​ដូច​ឯង​? ដើម្បី​ដោះស្រាយ​​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​បាន​ឲ្យ​ដឹង​ថា កាល​ណា​ដែល​កូន​ធំ​ៗ អាយុ២-៣ឆ្នាំ​ហើយ តែ​អត់​ញ៉ាំ​បាយ ញ៉ាំ​តែ​ទឹក​ដោះ​គោ ក្មេង​នោះ​អាច​ប្រឈម​នឹង​កង្វះ​ជីវជាតិ​មួយ​ចំនួន និង​អាច​ខ្វះ​គ្រាប់​ឈាម​ក្រហម​ទៀត។ សម្រាប់​មធ្យោបាយ​ដែល​ចង់​ឲ្យ​កូន​ងាក​ទៅ​ញ៉ាំ​បាយ​ពេល​ជាមួយ​មនុស្ស​ធំ​ដែរ គឺ​អាស្រ័យ​ទៅ​លើ​ព្យាយាម​របស់​ម៉ាក់​ប៉ា។ ទី១. នៅ​ពេល​ញ៉ាំ​បាយ ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​កូន​មើល​ទូរស័ព្ទ ឬ​ទូរទស្សន៍​អី​ទេ គឺ​ឲ្យ​កូន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ញ៉ាំ​បាយ​មួយ​មុខ​គត់​។ ទី២. ម៉ាក់​ប៉ា​ត្រូវ​មាន​សិល្បៈ​ក្នុង​ការ​បញ្ចុក​បាយ​កូន លួង​លោម​កូន ហើយ​ត្រូវ​ព្យាយាម​រហូត​ទាល់​កូន​ចេះ​ញ៉ាំ​បាយ បើ​មិន​ដូច្នេះ​ទេ កូន​នៅ​តែ​អត់​ចេះ​បាយ​អ៊ីចឹង។ លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា "ព្រោះ​តែ​ខ្លាច​កូន​ធំ​មិន​ចេះ​ញ៉ាំ​បាយ​ចឹង​ហើយ ទើប​ពេទ្យ​ណែនាំ​ថា ពេល​កូន​អាយុ​គ្រប់៦​ខែ​ឲ្យ​ញ៉ាំ​អាហារ​ដូច​ជា បបរ​ខាប់​គ្រប់​គ្រឿង​បន្ថែម​ពី​លើ ការ​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ ព្រោះ​វា​ដូច​បង្រៀន​កូន​ឲ្យ​ញ៉ាំ​អាហារ​ផ្សេង​បន្តិច​ម្តង​ៗ​ទៅ​តាម​វ័យ រហូត​កូន​ចេះ​ញ៉ាំ​បាយ​"។​​​ លោក​វេជ្ជបណ្ឌិត​ថា បើ​ម៉ាក់​ប៉ា​មាន​កូន​ធំ​អត់​ចេះ​ញ៉ាំ​បាយ មិន​បាច់​ទៅ​រំពឹង​ថ្នាំ​ដែល​ធ្វើ​ឲ្យ​កូន​ចេះ​ញ៉ាំ​បាយ​វិញ​ទេ ពពួក​វីតាមីន​ដែល​ភាគ​ច្រើន​ឃើញ​ម៉ាក់​ប៉ា​ឲ្យ​កូន​ញ៉ាំ គ្រាន់​តែ​ជួយ​បំពេញ​ជីវជាតិ​ដែល​ខ្វះ និង​ភ្ញោច​ឲ្យ​កូន​ញ៉ាំ​បាយ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​ចង់​ឲ្យ​កូន​ចេះ​ញ៉ាំ​បាយ គឺ​មាន​តែ​ការ​ច្នៃ​ប្រឌិត​របស់​ម៉ាក់​ប៉ា​ទើប​អាច​ជួយ​បាន។​


អាហារូបត្ថម្ភ

កូនអាយុ ១-២ ឆ្នាំ គួរឲ្យបៅប៉ុន្មានដង? ហើយផ្តល់អាហារអីខ្លះ?

របប​អាហារ​របស់​ទារក និង​កុមារ​ប្រែប្រួល​ទៅ​តាម​អាយុ​របស់​ពួក​គេ ដោយ​ចាប់​ផ្តើម​ពី​អាហារ​ទន់ៗ ក្នុង​បរិមាណ​ពី​តិច​ទៅ​ច្រើន។ ពេល​កូន​ឈាន​ដល់​អាយុ ១-២ ឆ្នាំ តើ​ម៉ាក់ៗ​គួរ​បំបៅ​ដោះ​កូន​ប៉ុន្មាន​ដង? ហើយ​ផ្តល់​អាហារ​អីខ្លះ ទើប​សម​ស្រប​នឹង​អាយុ​ពួក​គេ? នៅចន្លោះអាយុ ១-២ ឆ្នាំ ម៉ាក់ៗត្រូវបន្ត​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ​ ទាំង​ពេល​យប់ ឬ​ពេល​ថ្ងៃ យ៉ាង​ហោច​ណាស់​បំបៅ​កូន​ឲ្យ​បាន ៣ដង/២ម៉ោង។ ងាក​មក​ប្រភេទ និង​បរិមាណ​អាហារ​ដែល​ត្រូវ​ផ្តល់​ឲ្យ​កូន​នៅ​អំឡុង​អាយុ ១-២ ឆ្នាំ វិញ ម៉ាក់​គួរ​តែ​ផ្តល់​ទៅ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ខាង​ក្រោម​នេះ។ ប្រភេទ​អាហារ​ត្រូវ​ផ្តល់​ឲ្យ​កូន៖ បបរ​ខាប់​គ្រប់​គ្រឿង​ដែល​មាន​ត្រី​កិន​ឲ្យ​ម៉ដ្ដ ស៊ុត ឬសាច់ ល្ពៅ និង​បន្លែ​ស្លឹក​បៃតង​ចាស់​ដែល​ពាត (កិន) ចិញ្ច្រាំ​ម៉ដ្ត។ ចំនួន​ដង៖ ៣ដង/ថ្ងៃ បរិមាណ​អាហារ៖ ១ចាន​ចង្កឹះ​ពេញ ក្នុង​១ពេលៗ និង​ត្រូវ​ផ្តល់​បន្ថែម​នូវ​អាហារ​ក្រៅ​ពេល (អាហារសម្រន់) ឲ្យបាន ២ដង/ថ្ងៃ អាហារ​ក្រៅ​ពេល​ទាំង​នោះ​មានដូច ចេកទុំ ល្ហុងទុំ ស្វាយទុំ ចេកឆឹង ដំឡូង​ជ្វា​ពណ៌​លឿង ត្រាវ។ ចូល​ដល់​វ័យ​នេះ ម៉ាក់ប៉ា​ត្រូវ​ផ្តល់​អាហារ​ដែល​កូន​អាច​កាន់​ញ៉ាំ​បាន។ អ្វី​ដែល​ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ត្រូវ​លាង​ដៃ​យើង និង​កូន​ឲ្យ​បាន​ស្អាត​ជាមួយ​សាប៊ូ​រាល់​ពេល​មុន​បញ្ចុក​អាហារ​កូន ត្រូវ​ដាក់​កូន​លើ​ភ្លៅ ហើយ​បញ្ចុក​អាហារ​កូន​ឲ្យ​សកម្ម ជាពិសេស​ត្រូវ​ផ្តល់​អាហារ​ឲ្យ​កូន​ញ៉ាំ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ​ឲ្យ​អស់​ពី​ចាន។


អាហារូបត្ថម្ភ

កូនខ្វះជាតិដែកយូរ មិនត្រឹមតែស្លេកស្លាំងទេ តែប៉ះពាល់ខួរក្បាលខ្លាំងបំផុត

យើង​ដឹង​ហើយ​ថា ក្មេង​ខ្វះ​ជាតិ​ដែក​ធ្វើ​ឲ្យស្លេក​ស្លាំង ដោយសារ​តែ​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ មិន​ត្រឹម​តែ​ស្លេក​ស្លាំង​ទេ ​ក្មេង​ដែល​ខ្វះ​ជាតិ​ដែក​រយៈពេល​យូរ ក្មេង​មិន​សូវ​មាន​សកម្មភាព​រាង​កាយ ការ​លូត​លាស់​យឺត​ជាង​ក្មេង​ដទៃ ឈឺ​ច្រើន បញ្ញា​ស្មារតី​ថយ​ចុះ។ "យើង​ឃើញ​ថា សកម្មភាព​ក្មេង​ហ្នឹង​មិន​សូវ​រស់​រវើក កូន​ហ្នឹង​មិន​សូវ​រឹង​ប៉ឹង​ល្អ ខ្វះ​ជាតិ​ដែក​យូរ ធ្វើ​ឲ្យ​ការ​វិវត្ត​ខួរក្បាល​ថយ​ចុះ"។ លោក​វេជ្ជបណ្ឌិត​រៀប​រាប់។ គ្រាន់​តែ​ក្មេង​ស្លេក​ស្លាំង ហេតុ​អី​បាន​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​ពន្យល់​ថា ខ្វះ​ជាតិ​ដែក ធ្វើ​ឲ្យ​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ ការ​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​សូវ​បាន​គ្រប់​គ្រាន់​នោះ​ទេ។ មួយ​វិញ​ទៀត ជាតិ​ដែក មាន​ប្រយោជន៍​សម្រាប់​ការវិវត្ត ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ បើ​ខ្វះ​ជាតិ​ដែក​ធ្វើ​ឲ្យ​ខួរក្បាល​ចោទ​ជា​បញ្ហា។ ស្លេក​ស្លាំង​ជា​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម ហើយ​ក៏​មាន​ជំងឺ​ជា​ច្រើន​ទៀត​ក៏​ធ្វើ​ឲ្យ​ស្លេក​ស្លាំង​ដែរ។ លោក​វេជ្ជបណ្ឌិត​ថា ​បើសង្ស័យ​កូន​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ពេទ្យ​ជំនាញ​ធ្វើ​រោគ​វិនិច្ឆ័យ ព្រោះ​ការ​ព្យាបាល​ជំងឺ​ស្លេក​ស្លាំង​ដោយ​ខ្វះជាតិ​ដែក​ងាយ​ស្រួល​នោះទេ តែ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជា​ការ​លំបាក។ វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ


អាហារូបត្ថម្ភ

ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ?

ការ​ចិញ្ចឹម​បីបាច់​កូន​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ដឹង​ពី​វិធី​ចិញ្ចឹម ទើប​កូន​មាន​រាង​កាយ​មាំមួន ខួរក្បាល​ឆ្លាត និង​មិន​សូវ​ឈឺ។ ខាង​ក្រោម​នេះ​គន្លឹះ​ចិញ្ចឹម​កូន​ឲ្យ​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹងមាំ​ ឆ្លាត​តាំង​ពី​តូច​ទៅ ដែល​ជា​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ក្មេង ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ។ ១. ផ្តល់​​អាហារ​សុខភាព អាហារ​ដែល​ផ្តល់​​សុខភាព​ល្អ រាងកាយមាំមួន បញ្ញា​ស្មារតី​ឆ្លាត សំដៅ​លើ​អាហារ​ចម្រុះ​មុខ មាន​បន្លែ ត្រី សាច់ ស៊ុត លាយ​បញ្ចូល​គ្នា មិន​មែន​ឲ្យ​កូន​ញ៉ាំ​តែ​អាហារ​ដែល​ពួក​គេ​ចង់​ញ៉ាំ​នោះ​ទេ។ តែ​ទោះ​យ៉ាង​ណា ក្មេងៗ​មិន​សូវ​ចូល​ចិត្ត​ញ៉ាំ​បន្លែ​នោះ​ទេ ចូល​ចិត្ត​តែ​សាច់ ដូច្នេះ​ហើយ​ម៉ាក់ៗ​ត្រូវ​តែ​បញ្ចុះ​បញ្ចូល​កូន និង​ប្រាប់​ពី​អត្ថ​ប្រយោជន៍​របស់​បន្លែ​ទាំង​នោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ២. បន្ថែមសារធាតុចិញ្ចឹម Synbiotic ក្មេង​​​ស្ថិត​ក្នុង​វ័យ​កំពុង​លូត​លាស់ ជា​ពេល​ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​របប​ចំណី​អាហារ​កូន​ឲ្យ​បាន​ច្រើន ដោយ​​ហេតុ​ថា ក្មេង​ក្នុង​វ័យ​នេះ​ត្រូវ​ការ​ថាមពល​ច្រើន ដើម្បី​បំពេញ​ការ​លូតលាស់​រាង​​កាយ និង​ខួរ​ក្បាល ហើយ​ក៏​ជា​ពេល​ដែល​ក្មេង​ចេញ​ដើរ​ទៅ​លេង​នៅ​ខាង​ក្រៅ​អាច​នឹង​ឆ្លង​ពពួក​មេរោគ បាក់តេរី ឬ​របស់​កខ្វក់​មួយ​ចំនួន​ងាយ​នឹង​ឈឺ។ តើ​អាហារ​ណា​ខ្លះ​ចាំបាច់ និង​ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង?   អាហារ​ចាំបាច់​របស់​ក្មេង​ក្នុង​វ័យ​ចេះ​ដើរ​នេះ មាន​ទឹក​ដោះ​ម្តាយ ម្សៅ​ទឹកដោះគោ បូករួម​ទាំង​អាហារ​បន្ថែម នោះ​ទើប​អាច​បំពេញ​ការ​លូតលាស់​បាន​ល្អ។ ក្នុង​​នោះ​លោក​វេជ្ជបណ្ឌិត​បាន​សង្កត់​ធ្ងន់​ថា តាម​ការ​សិក្សា​បែប​វេជ្ជសាស្ត្រ ពពួក Probiotics និង Prebiotics ជា​អាហារ និង​ប្រភេទ​បាក់​តេរី​ល្អ អាច​ជួយ​ទ្រទ្រង់​រាង​កាយ និង​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​លូតលាស់​ […]


អាហារូបត្ថម្ភ

ចង់ឲ្យកូនៗញ៉ាំអាហារល្អសម្រាប់សុខភាព ទាល់តែប៉ាម៉ាក់ចេះតិចនិចទាំង​ ១០ នេះ

ប៉ាម៉ាក់​​គឺ​ជា​គំរូដល់​កូន​ៗ ហើយក៏ជា​អ្នក​បង្រៀន​កូន​ឲ្យ​ញ៉ាំអាហារ​ល្អ​សម្រាប់​សុខ​ភាព។ រូប​មន្ដ​ខុស​ៗ​​គ្នា​ដែល​​មា​ន​ក្នុង​អាហារ​ផ្សេងៗ​នឹង​ផ្ដល់​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់សម្រាប់​ការ​លូត​លាស់​របស់​កូន​ៗ។ ប៉ុន្តែ​ក្មេង​ៗ មិន​ងាយ​ចូល​ចិត្ដ​ញ៉ាំ​​អាហារ​​​មាន​ជីវជាតិ​​ទាំង​​អស់​​នោះ​​ទេ។ បើអុីចឹង​ ​យើង​ជាប៉ាម៉ាក់​ចាំ​បាច់​ត្រូវ​​ធ្វើ​ជា​គំរូដល់​កូនៗ​។ ដូច​នេះ​ យើង​អាចសាកល្បង​​ប្រើ​វិធី​ទាំង ១០ ខាង​ក្រោម​នេះ ដើម្បី​ធ្វើ​ជា​គម្រូ​ល្អ​ដល់​កូន​ៗ​​បាន។ អត្ថបទពាក់ព័ន្ធ៖ កូនអាយុ ២-៣ឆ្នាំ តែអត់ចេះញ៉ាំបាយ អាចសាកល្បងតិចនិកទាំងនេះ ១- បង្កើតឧទាហរណ៍ដោយខ្លួនឯង ក្មេង​ៗ​ចូល​ចិត្ដ​ធ្វើ​តាម​មនុស្ស​ដែល​នៅ​​ជុំ​វិញ​ខ្លួន​របស់​គេ​​ណាស់។ ដូច​នេះ​បើ​កូន​​ឃើញ​ប៉ាម៉ាក់​​ញ៉ាំ​​បន្លែ​​ផ្លែ​​ឈើ កូន​​ក៏​នឹង​ចូល​ចិត្ដ​ញ៉ាំ​​​ដូច​​គ្នា​ដែរ​។ ​ ២- នាំកូន​ទៅទិញម្ហូបនៅផ្សារជាមួយ យើង​​អាច​យក​ពេល​នេះ ដើម្បី​បង្រៀន​កូន​ៗ ឲ្យ​បាន​យល់​អំពី​សារធាតុ​បំប៉ន​មាន​ក្នុង​អាហារ ដោយ​អាច​ឲ្យ​កូន​​រើស​យក​​បន្លែ​ដែល​​ខ្លួន​គេ​ចង់​ញ៉ាំ។ ការ​ធ្វើ​ដូចនេះក៏៏នឹងអាច​​ធ្វើ​ឲ្យ​កូន​​ចូល​ចិត្ដ​បន្លែ​ទាំង​នោះ​កាន់​តែ​ច្រើនដែរ​។ ៣-​ បង្កើតបរិយាកាសសប្បាយៗឲ្យកូន​ អាហារ​ល្អ​សម្រាប់​សុខ​ភាព មិន​ត្រូវ​មើល​ទៅ​មាន​លក្ខណៈ​សាមញ្ញ​ពេក​ទេ។ យើង​​អាច​រៀប​ចំម្ហូប​​ឲ្យ​ចេញ​ជារូបរាង​​ស្អាត និង​គួរ​ឲ្យ​ស្រលាញ់។ យក​ល្អ យើង​គួរ​ឲ្យ​កូន​ៗ​ជួយ​រៀប​ម្ហូប​ទាំង​អស់​នោះ​ជាមួយ​ដែរ ដើម្បី​ឲ្យ​កូន​កាន់​តែ​ចូល​ចិត្ដ។​ ៤- ឈប់ធ្វើម្ហូបតាមអ្វីដែលកូនៗចង់បាន ពេល​ខ្លះ​ប៉ា​ម៉ាក់​ពិបាក​ចិត្ដ ដោយ​សារ​ធ្វើ​ម្ហូប​តាម​ចិត្ដ​កូន​​ៗ។ ប៉ុន្តែ​យើង​​ត្រូវ​ចាំ​ថា អាហារ​ល្អ​សម្រាប់​សុខ​ភាព អាច​មាន​ភាព​លំបាក ដោយ​សារ​​ក្មេង​ៗ​​មា​នចំណង់​​ចំណូល​​ចិត្ដ​​ខុស​ៗ​​គ្នា​។ អត្ថបទពាក់ព័ន្ធ: រូបមន្តចិញ្ចឹមកូនឲ្យលូតលាស់ល្អ រាងកាយមាំមួន ខួរក្បាលឆ្លាត កូនកើតមកខ្សោយប្រាជ្ញាពីកំណើតមកពីមូលហេតុអី? មានវិធីការពារទេ? ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង កូនឈឺធ្មេញចំពេលយប់ អាចសាកតិចនិកទាំងនេះបាន ៥- កុំឲ្យក្មេងៗញ៉ាំរបស់ផ្អែមច្រើនពេក ពេល​កូន​ធ្វើ​អ្វី​បាន​ល្អ យើង​អាច​សរសើរ ឬ​បង្ហាញ​ក្ដី​ស្រលាញ់ដោយ​ការ​ថើប ឬ​ឱប។ យើង​មិន​​ត្រូវ​យក​របស់​ផ្អែម ដូច​ជា​ស្ករ​គ្រាប់ មក​​ធ្វើ​​ជា​កាដូ​ឡើយ​។ ដោយ​សារ​ការ​ធ្វើ​បែប​នេះ អាច​ឲ្យ​កូន​ច្រឡំ​ថា អាហារ​ផ្អែម​ៗជា​អាហារ​ដែល​ល្អ។ ៦- បង្កើតបរិយាកាសកក់ក្ដៅ […]


អាហារូបត្ថម្ភ

កូនអាយុ ២-៣ឆ្នាំ តែអត់ចេះញ៉ាំបាយ អាចសាកល្បងតិចនិកទាំងនេះ

មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​ពិបាក​ចិត្ត​រឿង កូន​ៗ​អាយុ​២-៣​ឆ្នាំ​ហើយ តែ​ឲ្យ​ញ៉ាំ​បាយ អត់​ចេះ​ញ៉ាំ មួយ​ថ្ងៃ​ៗ​ផឹកតែ​ទឹក​ដោះ​គោ។ បើ​ចង់​ឲ្យ​កូន​ងាក​មក​ញ៉ាំ​បាយ​ដូច​ក្មេង​ធម្មតា មាន​វិធី​អី​ល្អ​ជួយ​ឲ្យ​កូន​ញ៉ាំ​បាយ​បាន​ដូច​គេ​ដូច​ឯង​? ដើម្បី​ដោះស្រាយ​​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​បាន​ឲ្យ​ដឹង​ថា កាល​ណា​ដែល​កូន​ធំ​ៗ អាយុ២-៣ឆ្នាំ​ហើយ តែ​អត់​ញ៉ាំ​បាយ ញ៉ាំ​តែ​ទឹក​ដោះ​គោ ក្មេង​នោះ​អាច​ប្រឈម​នឹង​កង្វះ​ជីវជាតិ​មួយ​ចំនួន និង​អាច​ខ្វះ​គ្រាប់​ឈាម​ក្រហម​ទៀត។ សម្រាប់​មធ្យោបាយ​ដែល​ចង់​ឲ្យ​កូន​ងាក​ទៅ​ញ៉ាំ​បាយ​ពេល​ជាមួយ​មនុស្ស​ធំ​ដែរ គឺ​អាស្រ័យ​ទៅ​លើ​ព្យាយាម​របស់​ម៉ាក់​ប៉ា។ ទី១. នៅ​ពេល​ញ៉ាំ​បាយ ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​កូន​មើល​ទូរស័ព្ទ ឬ​ទូរទស្សន៍​អី​ទេ គឺ​ឲ្យ​កូន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ញ៉ាំ​បាយ​មួយ​មុខ​គត់​។ ទី២. ម៉ាក់​ប៉ា​ត្រូវ​មាន​សិល្បៈ​ក្នុង​ការ​បញ្ចុក​បាយ​កូន លួង​លោម​កូន ហើយ​ត្រូវ​ព្យាយាម​រហូត​ទាល់​កូន​ចេះ​ញ៉ាំ​បាយ បើ​មិន​ដូច្នេះ​ទេ កូន​នៅ​តែ​អត់​ចេះ​បាយ​អ៊ីចឹង។ លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា "ព្រោះ​តែ​ខ្លាច​កូន​ធំ​មិន​ចេះ​ញ៉ាំ​បាយ​ចឹង​ហើយ ទើប​ពេទ្យ​ណែនាំ​ថា ពេល​កូន​អាយុ​គ្រប់៦​ខែ​ឲ្យ​ញ៉ាំ​អាហារ​ដូច​ជា បបរ​ខាប់​គ្រប់​គ្រឿង​បន្ថែម​ពី​លើ ការ​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ ព្រោះ​វា​ដូច​បង្រៀន​កូន​ឲ្យ​ញ៉ាំ​អាហារ​ផ្សេង​បន្តិច​ម្តង​ៗ​ទៅ​តាម​វ័យ រហូត​កូន​ចេះ​ញ៉ាំ​បាយ​"។​​​ លោក​វេជ្ជបណ្ឌិត​ថា បើ​ម៉ាក់​ប៉ា​មាន​កូន​ធំ​អត់​ចេះ​ញ៉ាំ​បាយ មិន​បាច់​ទៅ​រំពឹង​ថ្នាំ​ដែល​ធ្វើ​ឲ្យ​កូន​ចេះ​ញ៉ាំ​បាយ​វិញ​ទេ ពពួក​វីតាមីន​ដែល​ភាគ​ច្រើន​ឃើញ​ម៉ាក់​ប៉ា​ឲ្យ​កូន​ញ៉ាំ គ្រាន់​តែ​ជួយ​បំពេញ​ជីវជាតិ​ដែល​ខ្វះ និង​ភ្ញោច​ឲ្យ​កូន​ញ៉ាំ​បាយ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​ចង់​ឲ្យ​កូន​ចេះ​ញ៉ាំ​បាយ គឺ​មាន​តែ​ការ​ច្នៃ​ប្រឌិត​របស់​ម៉ាក់​ប៉ា​ទើប​អាច​ជួយ​បាន។​

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស