backup og meta

កូនខ្វះជាតិដែកយូរ មិនត្រឹមតែស្លេកស្លាំងទេ តែប៉ះពាល់ខួរក្បាលខ្លាំងបំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 04, 2020

    កូនខ្វះជាតិដែកយូរ មិនត្រឹមតែស្លេកស្លាំងទេ តែប៉ះពាល់ខួរក្បាលខ្លាំងបំផុត

    យើង​ដឹង​ហើយ​ថា ក្មេង​ខ្វះ​ជាតិ​ដែក​ធ្វើ​ឲ្យស្លេក​ស្លាំង ដោយសារ​តែ​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ មិន​ត្រឹម​តែ​ស្លេក​ស្លាំង​ទេ ​ក្មេង​ដែល​ខ្វះ​ជាតិ​ដែក​រយៈពេល​យូរ ក្មេង​មិន​សូវ​មាន​សកម្មភាព​រាង​កាយ ការ​លូត​លាស់​យឺត​ជាង​ក្មេង​ដទៃ ឈឺ​ច្រើន បញ្ញា​ស្មារតី​ថយ​ចុះ។

    “យើង​ឃើញ​ថា សកម្មភាព​ក្មេង​ហ្នឹង​មិន​សូវ​រស់​រវើក កូន​ហ្នឹង​មិន​សូវ​រឹង​ប៉ឹង​ល្អ ខ្វះ​ជាតិ​ដែក​យូរ ធ្វើ​ឲ្យ​ការ​វិវត្ត​ខួរក្បាល​ថយ​ចុះ”។ លោក​វេជ្ជបណ្ឌិត​រៀប​រាប់។

    គ្រាន់​តែ​ក្មេង​ស្លេក​ស្លាំង ហេតុ​អី​បាន​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​ពន្យល់​ថា ខ្វះ​ជាតិ​ដែក ធ្វើ​ឲ្យ​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ ការ​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​សូវ​បាន​គ្រប់​គ្រាន់​នោះ​ទេ។ មួយ​វិញ​ទៀត ជាតិ​ដែក មាន​ប្រយោជន៍​សម្រាប់​ការវិវត្ត ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ បើ​ខ្វះ​ជាតិ​ដែក​ធ្វើ​ឲ្យ​ខួរក្បាល​ចោទ​ជា​បញ្ហា។

    ស្លេក​ស្លាំង​ជា​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម ហើយ​ក៏​មាន​ជំងឺ​ជា​ច្រើន​ទៀត​ក៏​ធ្វើ​ឲ្យ​ស្លេក​ស្លាំង​ដែរ។ លោក​វេជ្ជបណ្ឌិត​ថា ​បើសង្ស័យ​កូន​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ពេទ្យ​ជំនាញ​ធ្វើ​រោគ​វិនិច្ឆ័យ ព្រោះ​ការ​ព្យាបាល​ជំងឺ​ស្លេក​ស្លាំង​ដោយ​ខ្វះជាតិ​ដែក​ងាយ​ស្រួល​នោះទេ តែ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជា​ការ​លំបាក។

    វេជ្ជបណ្ឌិត ជាន សុផល
    វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម