backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

ខែ​ទី ១៨៖ អាអូន​លែង​ចូល​ចិត្ត ​គោៗហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 11, 2019

ខែ​ទី ១៨៖ អាអូន​លែង​ចូល​ចិត្ត ​គោៗហើយ

ការ​លូត​លាស់ និង​អាកប្បកិរិយា

១- កូនលូតលាស់អីខ្លះ?

ក្នុង​ខែ​នេះ​អាអូន​​លូត​លាស់​ខ្លាំងណាស់។ ជា​មធ្យម​កូន​យើង​​អាច​មាន៖

-ទម្ងន់​៖ ១០​-​១៤ គីឡូក្រាម​(ប្រុស) ​និង ​៩-​១៣ គីឡូ​ក្រាម(ស្រី)​

-កម្ពស់៖ ៧៧​-​​៨៧​ សង់ទីម៉ែត្រ​(ប្រុស) ​និង​ ៧៤-៨៦​ សង់ទីម៉ែត្រ​(ស្រី)​

-ទំហំ​ក្បាល៖​ ៤៦​-៥០​ សង់ទីម៉ែត្រ​(ប្រុស)​ និង​ ៤៤​-​៤៩​ សង់ទីម៉ែត្រ​(ស្រី)​

បើ​កូន​​មិន​ស្ថិត​នៅ​ក្នុង​តារាង​លេខ​ខាង​លើនេះ​ សូម​កុំ​បារម្ភព្រោះវា​គ្រាន់​ជា​គណនាលេខ​ជា​មធ្យម​ប៉ុណ្ណោះ។ អ្វី​ដែល​សំខាន់​គឺ​អាអូន​មាន​ការ​លូតលាស់​ និង​សកម្ម។

២- បង្រៀនកូនដោយរបៀបណា?

ពេល​ខ្លះ​កូន​​អាច​ដើរ​បាន​ល្អ​ហើយ​តែ​ពួក​គេ​នៅ​តែ​ចង់​ឲ្យ​យើង​បី​ ឬ​ព ដោយ​សារតែ​ពួក​គេ​ខ្លាច​វង្វេង ហត់ ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់ ឬ​គេ​ឆ្លាត​ អត់​ចង់​ដើរ។

កូន​ៗ​​ចាប់​ផ្តើម​លែង​ចូល​ចិត្ត​ផឹក​ទឹក​ដោះ​គោទោះ​បី​ជា​ពី​មុន​គេ​ចូល​ចិត្ត​ខ្លាំង​ក៏ដោយ។ បើ​មាន​រឿង​បែប​នេះ​កើត​ឡើង​​មិនចាំ​បាច់​បារម្ភ​ទេ ព្រោះ​កូនគ្រាន់​តែ​ចង់​បានភាព​ឯករាជ្យតែ​ប៉ុណ្ណោះ។ ត្រូវតែ​ព្យាយាម​បន្ត​ឲ្យ​កូនៗ​ញ៉ាំ​ទឹក​ដោះ​គោ ប៉ុន្តែ​មិន​ត្រូវ​បង្ខំ​ទេ។ អ្វី​ដែល​ត្រូវ​ញ៉ាំ​គឺ កាល់ស្យូម​ឲ្យ​បាន​គ្រប់គ្រាន់​ដូចជា ឈីស យ៉ៅអ៊ួ ​ឬ​លាយ​​ទឹក​ដោះ​គោ​ក្នុង​​បង្អែម​​ជាដើម។

សុខភាព និងសុវត្ថិភាព

៣- ពេទ្យសួរអីខ្លះ?

វា​ជា​ពេល​ដែល​យើង​ត្រូវ​ទៅ​ជួបពេទ្យ។ គ្រូពេទ្យ​នឹង​សួរ​សំណួរ​យើងមួយ​ចំនួន​ដូចជា៖

– កូនញ៉ាំម៉េចដែរ? ញ៉ាំច្រើនអត់?

– កូន​ធ្វើ​សកម្មភាព​ច្រើន​ទេ? លេង​ក្រៅ​ផ្ទះ​បាន​ច្រើនអត់?

– អាអូន​មាន​មើល​ទូរទស្សន៍ លេង​ទូរសព្ទ ឬ iPad អត់? ហើយ​១​ថ្ងៃ​លេង​ប៉ុន្មាន​ម៉ោង​ដែរ?

សំណួរ​ទាំង​អស់​នេះ​អាច​ឲ្យ​គ្រូពេទ្យ​ដឹង​ពីការ​វិវត្តឥរិយាបទ​របស់អាអូន។​​ ក្មេងនីមួយៗ​មាន​ការ​លូតលាស់​ខុសៗពី​គ្នា ដូចនេះ​បើ​យើង​មាន​ចម្ងល់​អ្វី​បន្ថែមសូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ត្រូវដឹងពីអីខ្លះ?

ក្នុង​ខែនេះ​កូន​យើង​ប្រាកដ​ជា​បាន​ចាក់​វ៉ាក់សាំងគ្រប់​មុខ​អស់​ហើយ។ វ៉ាក់សាំង​ទាំង​នោះ​មាន​ដូច​ជា៖

-វ៉ាក់សាំង​ផ្ដាសាយ៖ គួរ​យក​អាអូន​ចាក់​ជា​រៀង​រាល់​ឆ្នាំ។

-វ៉ាក់សាំង​រលាក​ថ្លើម​ប្រភេទB៖ នេះ​ជា​ការ​ចាក់​លើក​ទី៣ហើយ​ក៏​ជា​លើក​ចុង​ក្រោយ​ដែរ។

-វ៉ាក់សាំង​ជំងឺ​ខាន់​ស្លាក់៖ (ស្លេស្ម​​ច្រើន​នៅ​បំពង់​ក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដក​ដង្ហើម)​។

វ៉ាក់សាំងក្អកមាន់៖ អាអូន​អាច​នឹង​ត្រូវ​ចាក់​លើក​ទី​៤​ ហើយ។

-វ៉ាក់សាំង​កញ្ជ្រឹល៖ បើ​កាល​ណាត់​ជួប​លើក​មុន​កូន​យើង​មិន​ទាន់​បាន​ចាក់​ទេ​នេះ​ជា​លើក​ទី១​ហើយ ព្រោះ​វា​ជួយ​ការពារ​អាអូន​ពី​ជំងឺ​កុមារ​ដ៏​កាច​សាហាវ​មួយ​នេះ។

-វ៉ាក់សាំង​គ្រុន​ស្វិត​ដៃ​ជើង(IPV)៖ ប្រសិន​បើ​លើក​មុន​កូន​យើង​មិន​បាន​ចាក់​នេះ​ជា​​លើក​ទី​៣​ក្នុង​ចំណោម​ ៤​លើក​ហើយ។

ការព្រួយបារម្ភ

៥- រឿងអីខ្លះគួរបារម្ភ?

ការ​រលាក​កម្តៅថ្ងៃ​នៅ​ក្នុង​វ័យ​ក្មេងធ្វើ​ឲ្យ​កូន​​ងាយ​ប្រឈម​នឹង​ជំងឺមហារីក​ស្បែក​ណាស់។ ដូចនេះ​ហើយ​ពេលកូន​​ចេញ​លេង​ក្រៅ​ផ្ទះគួរ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ ពាក់​អាវ​ដៃ​វែង ពាក់​មួក ឬ​វែនតា។ ​យក​ល្អ​គួរ​ឲ្យ​កូន​លេង​ក្រោម​ម្លប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 11, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម