backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

ខែ​ទី ១៩៖ ចេះ​បាន​ម៉ាម៉ាត់ៗ តែ​ដៃ​និង​ភ្នែក​រវៀស​ជាង​មុន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 11, 2019

ខែ​ទី ១៩៖ ចេះ​បាន​ម៉ាម៉ាត់ៗ តែ​ដៃ​និង​ភ្នែក​រវៀស​ជាង​មុន

ការ​លូត​លាស់ និង​អាកប្បកិរិយា

១- កូនចេះអីខ្លះ?

កូន​អាច​និយាយ​ពាក្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន។ដំបូង​ពួក​គេ​អាច​និយាយ​នាម​បាន ​១​ពាក្យៗ ហើយ​ ២-៣​ ខែ​ក្រោយ​មក​ទើប​ពួក​គេ​អាច​និយាយ​កិរិយា​សព្ទ​បានដូចជា​ “អូនចង់…’ ជា​ដើម។

ក្នុងខែ​ទី១៩ ​នេះ​​អាអូន​​រវៀស​ដៃ​ និង​ភ្នែក​ជាង​មុនហើយ​សាច់ដុំ​ដៃ​ និង​ជើង​ក៏​រឹងមាំដែរ។ ចាប់​ពី​ពេល​នេះ​ទៅ​ការ​លូត​លាស់​របស់​កូន​អាច​ទោ​តាម​អត្តចរិត​។ ច្បាស់​ណាស់​ អាអូន​​អាច​រពឹស​ចាប់​មិន​ឈ្នះ វារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ​​ឬ​ខ្លាច​ច្រើន​ មិន​ហ៊ាន​​ទៅ​ណា​ទាំង​អស់។ ទោះ​ម៉េច​ក៏​ដោយ​ត្រូវ​ប្រុងប្រយ័ត្នជានិច្ច។

កូនៗ​លែង​ចង់គេង ជាពិសេស​​​ពេល​ឮ​​សំឡេង​​ទូរទស្សន៍ ឬ​សំឡេង​អី​ផ្សេង​ទៀត ព្រោះ​ពួក​គេ​ចូល​ចិត្ត​លេង​ច្រើន​​ និង​មិន​ចូល​ចិត្ត​គេង​​លើ​គ្រែ​​តែ​​ឯង​​​ទេ។

២- ជួយកូនរបៀបណា?

នេះ​ជា​ពេល​ដ៏​ល្អ​ដែល​ម្តាយ​គ្រប់​រូប​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​បត់​ជើង​​ក្នុង​បង្គន់​ដោយ​ខ្លួន​ឯង។ ក្នុង​ខែ​នេះ​ទោះ​បីជា​ក្មេង​រួស​រាយ ស្តាប់​បង្គាប់​បែប​ណាក៏នៅពេល​ខ្លះ​​​យំ​រក​រឿង​ដែរ។ ​​គួរ​បង្ហាញ​ថា​ ម៉ាក់​​យល់អារម្មណ៍​កូន​ច្រើនដោយ​ការឱប ឬ​លួងលោម​បន្តិច​បន្តួចបាន ម៉ាក់ប៉ា​មិន​គួរ​ចាត់​ទុក​វា​ជា​រឿង​ធំ​ដុំ​ទេ។

ជួបគ្រូពេទ្យ

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ពេល​កូន​​​ឈឺ​មក​ជួប​ពេទ្យ ​កុំ​ភ្លេច​យករបស់​លេង​ដែល​គេ​ចូល​ចិត្តឬ​សៀវភៅដើម្បី​បន្លប់ផង ព្រោះ​ក្នុង​វ័យ​នេះ​​អាអូនខ្លាច​ពេទ្យ​ខ្លាំង​ណាស់​ដោយ​សារ​តែ​ការ​ចាក់​វ៉ាក់សាំង​មុន​ៗ(ខ្លាចម្ជុល)។

៤- ពេទ្យអាចណែនាំអីខ្លះ? 

មាន​ក្មេង​ខ្លះ​ចូល​ចិត្ត​និយាយ​ច្រើន ឯ​ខ្លះ​ទៀត​មិន​សូវ​ចេះ​និយាយ​ទេ។ យ៉ាង​ណាមិញ ​បើ​កូន​​​និយាយ​មិ​ន​បាន ​១៥​ពាក្យ​ទេ ឆាប់​នាំ​​​គេ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​រក​មូល​ហេតុ។

ការព្រួយបារម្ភ

៥- អ្វីខ្លះគួរបារម្ភ?

សឹង​តែ​គ្រប់​ពេល​ទាំង​អស់​អូនតូចឈឺពោះ ឬ​រាក​ដោយសារ​តែមេរោគ​ក្នុង​អាហារ​។ យើងនឹង​មិន​អាច​ដឹង​ថា​មេរោគ​ទាំង​នោះ​មក​ពី​ណា​ទេ​​ ដោយសារ​តែ ២-៣​ថ្ងៃ ​ក្រោយ​ទើប​មាន​លេច​ចេញ​រោគ​សញ្ញា។​​​​ កូន​ៗ​ ​អាច​មាន​សភាព​ធ្ងន់ធ្ងរ​ដោយសារ គេ​​នៅ​ក្មេង ​ខ្សោយ ហើយ​មេរោគ​ទាំង​នេះ​​​លូត​លាស់​លឿន​ណាស់។​ ដូច​នេះ ​​​ត្រូវ​សម្អាត​ផ្ទះ​បាយ​ឲ្យ​បាន​ស្អាត ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ និង​របៀចំ​​ទុកដាក់​​ក្នុង​ទូ ឬទូទឹកកកឲ្យ​បាន​ត្រឹមត្រូវ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 11, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម