backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

ខែទី ៣០៖ កូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់ ឥឡូវ​ដល់​ពេល​ក្បាល​រឹង​និយាយ​លែង​ស្ដាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 11, 2019

ខែទី ៣០៖ កូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់ ឥឡូវ​ដល់​ពេល​ក្បាល​រឹង​និយាយ​លែង​ស្ដាប់

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

ពិបាក​ទាយ​ពី​អត្តចរិត​កូន​ហើយ។ គេ​ធ្លាប់​តែ​ជា​ក្មេង​ល្អ និយាយ​ស្ដាប់ ធ្វើ​តាម​ម៉ាក់ប៉ា​ប្រាប់ តែ​ពេល​នេះ​​ ប្រែជា​ខឹង ក្បាលរឹង​ និង​​អត់​ស្ដាប់​បង្គាប់​ដូចមុន។​ ក្មេង​នៅវ័យ​នេះ​​​ភ្នែក​រហ័ស ត្រចៀកវៃ ព្រោះ​គេ​​កំពុងរៀន​ និងសាកល្បង​របស់​​ថ្មី​ៗ។ គេពូកែ​សង្កេត និង​​រហ័សរហួន។ យើង​ក៏​អាច​កត់សម្គាល់​ឃើញ​​ការ​ប្រែ​ប្រួលមួយចំនួន​​​ ពេល​កូន​ចាប់​ផ្ដើម​រៀន​គូរ​រូបលើ​ក្រដាសដំបូង (ប្រហែលអាយុ​​១២-​១៥​ខែ) ​រៀនផាត់​ពណ៌ និង​រៀនចេះគូរ​បន្ទាត់​ត្រង់ និងរង្វង់។ ធំបន្ដិច(ខែទី ៣០) នេះ អូនតូច​ចេះ​គូររូប​ដែល​មាន​រាង​ច្បាស់លាស់​ដូច​ជា​រូបមនុស្ស ដើមឈើ និង​រូប​ផ្ទះ​ជាដើម។

២- ជួយកូនរបៀបណា?

កុំ​គិត​ថា​មិន​អី ឬ​សើច ពេលកូន​​​និយាយ ឬ​ធ្វើ​អ្វី​ខុស។ ពន្យល់ ហើយ​ណែនាំ​កូន ឲ្យ​ដឹង​ខុស​ត្រូវ ឲ្យ​ដឹង​ថា​កូន​និយាយ​មិញ​ហ្នឹង​អត់​ត្រូវ​ទេ…អត់​សុភាព…កូន​គួរ​និយាយ​អញ្ចេះ​វិញ។ ព្យាយាមកត់ត្រា​ រាល់​ពាក្យ​មិនល្អទាំង​ឡាយ​ដែល​គេ​និយាយ។ ទោះ​កូន​ធ្លាប់​ធ្វើ ឬ​អត់​ក៏​ដោយ ព្យាយាម​ណែនាំ​កូន រឿង​ដណ្ដើម​របស់​អ្នក​ដទៃ​លេង ថា​កុំ​ធ្វើ​បែប​នេះ នៅ​សុខៗ​ទៅ​បំបែក ឬ​ដណ្ដើម​របស់​គេ​កំពុង​ស្រឡាញ់​ចេញ​ពី​គេ។

ឧទាហរណ៍ ហើយ​សាក​និយាយ​ជាមួយ​កូន​ថា ចុះ​បើ​កូន​មាន​តុក្ដតា​នេះ កូន​ស្រឡាញ់​ខ្លាំង ហើយ​មាន​គេ​មក​ដណ្ដើម​មក​ទៅ​លេង កូន​ឲ្យ​គេ​អត់? កូន​ពិបាក​ចិត្ត​អត់? កូន​យំ​អត់? គួរ​ទម្លាប់​ជជែក​ជាមួយ​កូន ហើយ​បង្រៀន​កូន ឲ្យ​ឆ្លើយ ដោយ​មាន​ហេតុផល។ បន្ទាប់​មក​ទៀត យើង​បន្ត​សួរ​ទៀត​ថា ហេតុ​អី​បាន​កូន​គិត​អ៊ីចឹង ឬ​ឆ្លើយ​បែប​នេះ?

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សារឿងអីខ្លះជាមួយពេទ្យ?

​​មិន​គួរ​ប្រៀប​ធៀប​កូន​យើង​ជា​មួយ​ក្មេង​ដទៃ​​ទេ ព្រោះ​ក្មេង​លូតលាស់​អត់​ដូច​គ្នា​ទាំង​ស្រុង​ទេ។ បើគេ​កំពុង​រៀន​​ពាក្យ​ថ្មីៗ ជំនាញ​​ និង​គំនិត​ថ្មីៗ​​ជា​រឿង​ធម្មតាទេ។ តែ​បើគេហាក់​ដូច​ជា​​នៅស្ងៀម​ ឬ​មិនព្រម​ធ្វើអ្វី​សោះ យើង​​គួរ​តែទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ ឲ្យ​បាន​លឿន​តាម​​ដែល​​អាច​ធ្វើ​បាន។

៤- ត្រូវដឹងអីខ្លះ?

នាំ​កូន​​​ទៅ​ពេទ្យ​ភ្លាម បើ​មាន​សញ្ញាមិនប្រក្រតី​កើត​ឡើង។ គួរធ្វើ​តេស្ដ​​​ឈាម ក្រែង​​មាន​ជំងឺ​ស្លេក​ស្លាំង ​ឬ​​ពុល​ (សារធាតុ​)បារត​។

ការព្រួយបារ​ម្ភ

៥- រឿងគួរបារម្ភ

​វ័យ​នេះកូន​គួរ​តែ​ចេះដើរ រត់ និងចេះ​តោង រៀនជិះ​កូន​កង់ កូន​ម៉ូតូ កូនអាច​​ស្លៀក​ខោ​ដោយ​ប្រើ​ជើង​តែ​ម្ខាង​ លោត​ទៅមុខ​ និង​ចេះ​ទាត់បាល់​ជា​ដើម។ តែបើសិនជា​កូនយើង​មិនអាចធ្វើ​​រឿងទាំង​នេះ​បាន​ទេ ឬ​មិន​អាចចេះ​តម្រៀប​វត្ថុលើ​គ្នា ឬ​ឧស្សាហ៍ដួល (ពិសេស​នៅអាយុ ៣​ឆ្នាំ ) សូមទៅ​ពិគ្រោះជា​​មួយ​គ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 11, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម