backup og meta

​ស្តាប់ភ្លេងមុនចូលគេង អូនៗនឹងទទួលបានប្រយោជន៍បីយ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Dec 07, 2023

    ​ស្តាប់ភ្លេងមុនចូលគេង អូនៗនឹងទទួលបានប្រយោជន៍បីយ៉ាង

    ការ​ដាក់​កូន​ឲ្យ​ចូល​គេង​ពេល​យប់​អាច​ជា​រឿង​មួយ​ដ៏​ពិបាក​សម្រាប់​ប៉ាម៉ាក់​មួយ​ចំនួន។ ក្មេង​ខ្លះ​ត្រូវការ​ភាព​ស្ងប់ស្ងាត់​នៅ​ពេល​គេង ខណៈ​ក្មេង​ខ្លះ​ទៀត​ចូលចិត្ត​ស្ដាប់​រឿង​និទាន ឬ​ស្តាប់​ភ្លេងមុន​ចូល​គេង​។ ការ​ឲ្យ​កូន​ស្តាប់​ភ្លេងមុនគេង​គឺ​មាន​ប្រយោជន៍​សម្រាប់​ក្មេងជា​ច្រើនយ៉ាង​។

    ១. គេង​លក់​ស្រួល

    ការសិក្សា​មួយ​ទៅ​លើ​ឥទ្ធិពល​ភ្លេង​ និង​ការ​គេង​បាន​រក​ឃើញ​ថា​ក្មេង​ដែល​ស្តាប់ភ្លេង​នៅពេល​គេង​ថ្ងៃ និង​ពេល​ចូល​គេង​យប់​​អាច​ជួយ​ឲ្យ​ការ​គេង​កាន់​តែ​ប្រសើរ​ឡើង។ ចង្វាក់​ភ្លេង​ស្រទន់​អាច​ជួយ​បន្ធូរ​អារម្មណ៍​ដល់​ក្មេង និង​បង្កើត​ជា​ទម្លាប់​ដល់​កូន​តូច​ផង​ដែរ។ ការ​ចាក់​ភ្លេង​អាច​ជា​សញ្ញា​ប្រាប់​ពួកគេ​ថា​ដល់​ម៉ោង​ចូល​គេង​ហើយ។ ប៉ុន្តែ​ប៉ាម៉ាក់​គួរ​ជ្រើសរើស​ភ្លេង​ដែល​មាន​ចង្វាក់​យឺត និង​ស្រទន់​ដើម្បី​បង្កើត​បរិយាកាស​ស្ងប់​សម្រាប់​ការ​គេង​របស់​អូន​តូចៗ។

    ២. កាត់​បន្ថយ​ការ​ឈឺចាប់​នៃ​ការ​ដុះ​ធ្មេញ

    ភ្លេង​ដែល​ប៉ាម៉ាក់​ចាក់​ឲ្យ​កូន​គេង​លក់​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​នៃ​ការ​ដុះ​ធ្មេញ​របស់​ក្មេង។ ការសិក្សា​មួយ​ធ្វើ​ឡើង​ដោយ​មន្ទីរពេទ្យ​នៅ​ប្រទេសអង់គ្លេស​​បាន​ឲ្យ​ដឹង​ថា​ក្មេង​មាន​អារម្មណ៍​ឈឺចាប់​តិច​ជាង​មុន​នៅ​ពេល​ពួក​គេ​ស្តាប់​ភ្លេង។ នេះ​មក​ពី​ភ្លេង​ជួយ​បន្លប់​ខួរក្បាល​របស់អូនៗ​ពី​ការ​ឆ្លើយតប​ទៅ​នឹង​ការឈឺចាប់។

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៣. ជំរុញ​ការ​លូតលាស់​របស់​ខួរក្បាល

    សមាគម​ជាតិ​សម្រាប់​ការ​អប់រំ​កុមារ​​របស់អាមេរិក​បាន​ណែនាំ​ថា​ការ​ឲ្យ​ក្មេង​ស្តាប់​ភ្លេង​អាច​ជួយ​ឲ្យ​ពួកគេ​យល់​ពី​ខ្លួន​ឯង​ និង​អារម្មណ៍​របស់​ពួកគេ​កាន់តែ​ប្រសើរ​ឡើង។ អូនៗ​​ក៏​អាច​ស្វែងយល់​ពី​គំរូ​ផ្សេងៗ ​ដោះស្រាយ​បញ្ហា និង​យល់​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​។ អូនៗដែល​ស្តាប់​ភ្លេង​អាច​ត្រូវ​បាន​ភ្ញោច​អារម្មណ៍​ជា​ច្រើន ហើយ​ការ​រំញោច​អារម្មណ៍​នេះ​ជួយ​បង្កើន​ភាព​ឆ្លាត​វៃ​ខាង​ផ្លូវ​អារម្មណ៍​ដល់​ក្មេង​ដែរ។

    ទោះបីជា​ការ​ស្តាប់​ភ្លេង​ពេល​ចូល​គេង​អាច​ផ្តល់​ប្រយោជន៍​ដល់​អូនៗ​បាន​ ប៉ុន្តែ​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​​កម្រិត​សំឡេង​ដែរ​​។ ទោះបីជា​ភ្លេង​អាច​ជួយ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ស្ងប់​ ការ​ដែល​បើក​ខ្លាំងៗ​អាច​ធ្វើ​ឲ្យ​ខួរក្បាល​ក្មេង​សកម្ម​ជាង​មុន និង​ប៉ះពាល់​ដល់​ការ​គេង។ ម៉្យាងទៀត អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​ និង​ការ​គេង​បាន​អះអាង​ថា​យក​ល្អ​គួរ​ចាក់​ភ្លេង​ឲ្យ​ក្មេង​ស្តាប់​មុន​ចូល​គេង​២ ទៅ​៣​ម៉ោង​ និង​មិន​ត្រូវ​ចាក់​ភ្លេង​ចោល​ពេញ​មួយ​យប់​ទេ។ នៅ​ពេល​ក្មេង​គេងលក់ស្ងប់ហើយ ប៉ាម៉ាក់​អាច​បិទ​ភ្លេង​បាន។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​កុំ​ឲ្យ​ក្មេង​ពឹងផ្អែក​ទៅ​លើ​ភ្លេង​ក្នុង​ការ​គេង​លក់​ខ្លាំង​ពេក​ដែល​នេះ​អាច​បង្ក​ជា​ការ​លំបាក​បាន។

    អត្ថបទពាក់ព័ន្ធ៖

  • តិចនិក​ថែទាំ​ម្រាម​ដៃ​ និង​ម្រាម​ជើង​ទារក ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​គួរ​ដឹង​
  • ទារកលៀនផ្ចិត ឬផ្ចិតដុះផ្លែ បណ្ដាលមកពីពេទ្យកាត់ផ្ចិតមិនស្អាត ឬយ៉ាងណា?
  • ទារក​ទាញ​សក់​​ខ្លួន​ឯង​មក​ពី​អ្វី​? ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ទារក​ទើប​កើត​របក​ស្បែក​បណ្ដាល​មក​ពី​អ្វី​? គួរ​បារម្ភ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ចំណុច​ទាំង​ ៥ ប៉ា​ម៉ាក់​ថ្មីថ្មោង​គួរ​ដឹង​ទាក់ទង​ទារក​ទើប​កើត​​​​​​​​​​​​​​​​​​​​​​​​​​​
  • ហេតុអ្វី​ទារក​ជុះ​មានឈាម​? ​គួរ​ដោះស្រាយ​បែប​ណា​
  • ចំណុចសំខាន់

    អូនៗ​បាន​ស្តាប់ភ្លេងមុនចូលគេង នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
    • គេង​លក់​ស្រួល
    • កាត់​បន្ថយ​ការ​ឈឺចាប់​នៃ​ការ​ដុះ​ធ្មេញ
    • ជំរុញ​ការ​លូតលាស់​របស់​ខួរក្បាល

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Dec 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម