backup og meta

តេស្តជោះកែងជើងទារកអាយុប៉ុន្មានទើបមានប្រសិទ្ធភាពខ្ពស់ រកឃើញជំងឺពីកំណើត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 17, 2020

    តេស្តជោះកែងជើងទារកអាយុប៉ុន្មានទើបមានប្រសិទ្ធភាពខ្ពស់ រកឃើញជំងឺពីកំណើត?

    ទារក​មួយ​ចំនួន​មិន​បាន​ធ្វើ​តេស្ត​ជោះ​កែង​ជើង​ពេល​កើត​ភ្លាមៗ​នោះ​ទេ អ៊ីចឹង​ហើយ​ម៉ាក់ប៉ា​មាន​ចម្ងល់​ថា បើ​ជោះ​កែង​ជើង​ប៉ុន្មាន​ខែ​ក្រោយ​បាន​ឬ​ទេ? អាច​មាន​​ប្រសិទ្ធភាព​ដូច​ពេល​កើត​ភ្លាម​ទេ?

    បើ​តាម​ការ​បកស្រាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ការ​ធ្វើ​តេស្ត​ជួស​កែង​ជើង​មាន​ប្រសិទ្ធភាព​ល្អ ចំពោះ​ទារក​ទើប​កើត គឺ​រយៈពេល ៤៨-៧២ ម៉ោង ក្រោយ​កើត។ ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​វិធីសាស្ត្រ​សាមញ្ញ​មួយ​នេះ គឺ​យក​ឈាម​ពី​ការ​ជួស​កែង​ជើង​ទារក ១-២ ដំណក់​ទៅ​ផ្តិត​លើ​ក្រដាស។ ក្រដាស​តេស្ត​ត្រូវ​ទុក​ដាក់​ឲ្យ​បាន​ល្អ​រយៈពេល ២៤ ម៉ោង ឲ្យ​ស្ងួត រួច​យក​ទៅ​ដាក់​នៅ​មន្ទីរ​ពិសោធន៍​ដើម្បី​ពិនិត្យ​មើល។

    សារ​សំខាន់​នៃ​ការ​ធ្វើ​​តេស្ត​នេះ​ឡើង ​ដើម្បី​រក​ជំងឺ​មេតាបូលិក​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ទារក​បាត់បង់​ការ​លូតលាស់​ផ្នែក​ប្រាជ្ញា​ស្មារតី ទៅ​ជា​បញ្ញា​ខ្សោយ រាងកាយ​ក្រិន ឬ​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់ បើ​ព្យាបាល​មិន​ទាន់​ពេលវេលា។ រោគ​សញ្ញា​នៃ​ជំងឺ​ទាំង​នោះ នឹង​ស្តែង​ចេញ​មក​នៅ​ពេល​ទារក​អាយុ​ចាប់​ពី ៣ សប្តាហ៍ ទៅ ១ខែ ហើយ​រោគ​សញ្ញា​នោះ​ក៏​មាន​ចេញ​ឲ្យ​ច្បាស់​ដែល​អាចឲ្យ​គ្រូពេទ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ពិនិត្យ​សុខភាព​ទារក។

    បើ​តាម​ការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ជំងឺ​មេតាបូលិក​ពី​កំណើត មាន​ច្រើន​ប្រភេទ ដូចជា៖

    – ជំងឺ​បណ្តាល​មក​ពី​វិបត្តិសារធាតុ​បម្លែង​សម្រាប់​ក្រុម​វីតាមីន B៧ (ធ្វើ​ឲ្យ​ប្រកាច់ ថ្លង់ ខ្វាក់ ពិការ​ខួរក្បាល)។

    – ជំងឺ​បណ្តាល​មក​ពី​កង្វះ​អ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត (ធ្វើឲ្យ​ទារក​មិនសូវ​លូតលាស់​បញ្ញា​ស្មារតី កម្ពស់ ស្បែក​លឿង ទល់​លាមក)។

    – ជំងឺ​ទាក់ទង​នឹង​ការ​បញ្ចេញ​ស្លេស្ម​ខាប់​ក្នុង​សួត មក​ពី​វិបត្តិ​លំពែង​ក្នុង​ការ​រំលាយ​អាហារ (ធ្វើ​ឲ្យ​ទារក​លូតលាស់​យឺត រលាកសួត មាន​បញ្ហា​រំលាយ​អាហារ)។

    – ជំងឺ​​បណ្តាល​​មក​​ពី​​កង្វះ​​អង់ស៊ីម (G6PD)  សម្រាប់​​មុខងារ​​នៃ​​គ្រាប់​ឈាម​​ក្រហម (ធ្វើ​ឲ្យ​ក្មេង​​ស្លេក​ស្លាំង ស្បែក​លឿង)។

    បើរកឃើញ​លទ្ធផល​វិជ្ជមាន មាន​ន័យ​ថា ទារក​ប្រឈម​នឹង​ជំងឺ​មេតាបូលិក គ្រូពេទ្យ​អាច​នឹង​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា ខណៈ​ការ​ព្យាបាល​ជំងឺ​មេតាបូលិក​មាន​រយៈពេល​យូរ ហើយ​ការ​តាមដាន​ក៏​ដូច​គ្នា​ដែរ ដែល​ជា​លទ្ធផលក្មេង​អាច​មាន​ប្រាជ្ញា​ស្មារតី​ឆ្លាតវៃ​ដូច​ធម្មតា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម