backup og meta

ក្រៅពីទឹកដោះគោ ឲ្យកូនញ៉ាំត្រីប្រភេទនេះក៏ធ្វើឲ្យឆ្អឹងរឹងមាំដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 05, 2020

    ក្រៅពីទឹកដោះគោ ឲ្យកូនញ៉ាំត្រីប្រភេទនេះក៏ធ្វើឲ្យឆ្អឹងរឹងមាំដែរ

    ម៉ាក់​ប៉ា​ដឹង​ហើយ​ថា ទឹកដោះ​គោ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់​ស្យូម ញ៉ាំ​ទៅ​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ។ ក្រៅ​ពី​ទឹកដោះ​គោ យើង​ក៏​អាច​ឲ្យ​កូន​ញ៉ាំ​ត្រី​ល្អិត​បាន​ដែរ បើ​តាម​អ្នក​ជំនាញ​អាហារូបត្ថម្ភ ត្រីតូចៗ​សម្បូរ​កាល់ស្យូម​មិន​ចាញ់​ទឹកដោះគោ​ប៉ុន្មាន​នោះ​ទេ។

    តើ​យើង​អាច​យក​ត្រី​ល្អិត​ទៅ​ចម្អិន​ឲ្យ​ញ៉ាំ​ដោយរ​បៀប​ណា? បើ​គម្រោង NOURISH នៃ​ទី​ភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) អនុវត្ត​ដោយ​អង្គការ Save the Children  ម៉ាក់ប៉ា​អាច​យក​ត្រី​ល្អិត​ទៅ​ធ្វើ​ជា​ម្សៅ​ត្រី​ល្អិត​ឲ្យ​កូន​ញ៉ាំ ធ្វើ​បែប​នេះ​មិន​បារម្ភ​រឿង​កូន​ស្លាក់​ឆ្អឹង​ត្រី ម្យ៉ាង​ទៀត​ម្សៅ​ត្រីល្អិត​អាច​រក្សា​ទុក​បាន​យូរ ថែម​ទាំង​អាច​លាយ​ជាមួយ​អាហារ​ផ្សេងៗ​ទៀត​បាន។

    ក្រៅ​ពី​សម្បូរជាតិ​កាល់ស្យូម ត្រីល្អិត​ជា​ប្រភព​អាហារូបត្ថម្ភ​សម្រាប់​កុមារ ដែល​មាន​ទាំង​វីតាមីន និង​ប្រូតេអ៊ីន អាច​ជួយ​ការពារ​កុមា​អាយុ​ពី ៦-២៣ ខែ ពី​ភាព​ក្រិន នៅ​ពេល​ដែល​យើង​លាយ​ក្បាល ឆ្អឹង និង​សាច់ត្រី​បញ្ចូល​គ្នា។

    ចំពោះ​ប្រភេទ​ត្រីល្អិត ដែល​យើង​អាច​យក​ទៅ​ធ្វើ​ម្សៅ​ត្រី​ល្អិត​បាន មាន ត្រីបណ្តូលអំពៅ ត្រីចង្វា​ត្រីចង្វាភ្លៀង ត្រីកំភ្លាញ ត្រីក្រឹម ត្រីអាចម៍កុក ត្រីក្អិត ត្រីជន្ទាលភ្លុក ជាដើម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម