ត្រីគឺជាចំណែកមួយដ៏សំខាន់ក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង។ យើងអាចយកត្រីមកធ្វើជាម្ហូបមានរសឆ្ងាញ់ ហើយត្រីក៏សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ដែលផ្ដល់សារៈប្រយោជន៍ដល់សុខភាពរបស់មនុស្សយើង។ យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថា ការញ៉ាំសាច់ត្រីជួយដល់សុខភាពរបស់យើងបានយ៉ាងច្រើន។ ប៉ុន្តែនៅមានមនុស្សមួយចំនួនមិនទាន់ដឹងថាហេតុអ្វីបានជាញ៉ាំត្រីជួយដល់សុខភាព ហើយសាច់ត្រីមានផ្ទុកសារធាតុចិញ្ចឹមអ្វីខ្លះ។ ដូចនេះ ដើម្បីស្រាយចម្ងល់ទាំងអស់នោះ Hello គ្រូពេទ្យនឹងបកសា្រយថាតើត្រីមានសារៈសំខាន់ដូចម្ដេច ហើយជួយដល់សុខភាពរបស់ក្មេងៗ បានយ៉ាងម៉េចដែរ។