backup og meta

មួយថ្ងៃៗ បើបណ្តោយ​ឲ្យ​កូន​ញ៉ាំ​តែ​សាច់ ដូច​យក​ជំងឺ​ទាំង​នេះ​ដាក់​ខ្លួន​កូនអ៊ី​ចឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 30, 2020

    មួយថ្ងៃៗ បើបណ្តោយ​ឲ្យ​កូន​ញ៉ាំ​តែ​សាច់ ដូច​យក​ជំងឺ​ទាំង​នេះ​ដាក់​ខ្លួន​កូនអ៊ី​ចឹង

    ម៉ាក់​ប៉ា​ណា​ដែល​មិន​ចង់​ឲ្យ​កូន​លូត​លាស់​បាន​ល្អ​នោះ ឲ្យ​តែ​ឃើញ​កូន​ញ៉ាំ​បាន​ដឹង​តែ​ថា​គិត​ថា​កូន​មាន​សុខភាព​ល្អណាស់។ មាន​ម៉ាក់​ប៉ា​ខ្លះ ឃើញ​កូន​ចូល​ចិត្ត​ញ៉ាំ​សាច់អ៊ី​ចឹង បណ្ដោយ​កូន​ឲ្យ​ញ៉ាំ​តែ​សាច់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​មិន​គិត​ថា វា​មិន​ល្អ​ដល់​សុខភាព​អាអូន​យ៉ាង​ម៉េច​ខ្លះ​ទេ។

    ចំពោះ​ការ​ឲ្យ​កូន​ញ៉ាំ​បែប​នេះ លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា កាល​ដែល​ម៉ាក់​ប៉ា​ទម្លាប់​ឲ្យ​កូន​ញ៉ាំ​តែ​បាយ និង​សាច់​រាល់​ថ្ងៃ ជា​របប​អាហារ​មួយ​មិន​ត្រឹម​ត្រូវ​ទេ។ បើ​ម៉ាក់​ប៉ា​ឃើញ​កូន​ចូល​ចិត្ត​ញ៉ាំ​តែ​សាច់ មិន​ព្រម​ដាក់​បន្លែ ឬ​ផ្លែឈើ​អី​ចូល​ពោះ​សោះ មិន​គួរ​បណ្ដោយ​តាម​កូន ឲ្យ​កូន​ញ៉ាំ​តែ​សាច់​រៀង​រាល់​ថ្ងៃ​នោះ​ទេ។ ក្នុង​ករណី កូន​ក្មេង​តូច​ៗ​ដែល​ញ៉ាំ​តែ​ញ៉ាំ​សាច់ មិន​ព្រម​ញ៉ាំ​បន្លែ​អាច​បង្ក​ទៅ​ជា​ហានិភ័យ​សុខភាព​ដូច​ជា៖

    – កើត​ជំងឺ​ធាត់

    – លើស​ជាតិ​ខ្លាញ់

    – លើស​ជាតិ​ប្រូតេអ៊ីន

    – កើត​ជំងឺ​បេះដូង

    – ទល់​លាមក​។ល។

    លោក​ជំទាវ​បន្ត​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ម៉ាក់​ប៉ា​គួរ​ផ្លាស់​ប្ដូរ អាហារ​កូន​ឲ្យ​បាន​ជម្រុះ​មុខ។ “ឧទាហរណ៍​ថាថ្ងៃ​នេះ ឲ្យ​កូន​ញ៉ាំ​បន្លែ​ការ៉ុត ឬ​ស្ពៃ ស្អែក​ដាក់​បន្លែ​ផ្សេង​ឲ្យ​កូន ឬ​សាច់​ត្រី សាច់​គោ​អី​ឲ្យ​កូន​ទៅ មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​តែ​សាច់​ដដែល​ៗ​រាល់​ថ្ងៃ​ពេក។”

    ដូច​នេះ ម៉ាក់​ប៉ា​ត្រូវ​ចេះ​លួច​បញ្ចូល​បន្លែ ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​របស់​កូន​ខ្លះ ហើយ​មិន​ត្រូវ​បង្ខំ​កូន​ឲ្យ​ញ៉ាំ​ទេ គឺ​ត្រូវ​ចេះ​តិចនិក​បញ្ចុក​បាយ​កូន​មាន ការ​លួង​លោម និយាយ​ផ្អែម​ដាក់​កូន ឬ​អាច​ហៅ​បាន​ថា សិល្បៈ​នៃ​ការ​បញ្ចុក​អាហារ​កូន។ នៅ​ពេល​ដែល​បញ្ចុក​បាយ ម៉ាក់​ប៉ា​អាច​នាំ​កូន​លេង​នេះ​នោះ ធ្វើ​អ្វី​ដែល​ក្មេង​ចូលចិត្ត បន្លំ​ៗ​បញ្ចុក​បាយ​កូន ធ្វើ​បែប​នេះ​យូរ​ទៅៗ កូន​នឹង​ទម្លាប់​ញ៉ាំ​អាហារ​គ្រប់​មុខ​ហើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម