backup og meta

ក្មេងប្រុស និងក្មេងស្រីត្រូវការជាតិដែកកម្រិតណាទើបគ្រប់គ្រាន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 21, 2021

    ក្មេងប្រុស និងក្មេងស្រីត្រូវការជាតិដែកកម្រិតណាទើបគ្រប់គ្រាន់

    កង្វះ​ជាតិ​ដែក​ចំពោះ​កុមារ និង​ក្មេង​វ័យ​ជំទង់ អាច​ប៉ះពាល់​ការ​វិវត្ត​រាងកាយ ខួរក្បាល និង​នាំ​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង។ ធ្វើ​ម៉េច​ដើម្បី​ឲ្យ​រាងកាយ​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់? អត្ថបទ​ខាង​ក្រោម​នេះ នឹង​ពន្យល់​លម្អិត​អំពី​បរិមាណ​ជាតិ​ដែក​ដែល​ក្មេង​ជំទង់​ត្រូវ​ការ និង​ពពួក​អាហារ​ដែល​ជា​ប្រភព​ជាតិ​ដែក។

    ជាតិ​ដែក ជា​សារធាតុ​រ៉ែ​នៅ​ក្នុង​រាងកាយ ​ជា​ផ្នែក​មួយ​នៃ Hemoglobin ដែល​ជា​សារធាតុ​នៅ​ក្នុង​កោសិកា​ឈាម​ក្រហម​ ​នាំ​ឈាម​មាន​អុកស៊ីសែន​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ។ Hemoglobin មិន​អាច​បង្កើត​បាន​ទេ បើ​រាងកាយ​យើង​ខ្វះ​ជាតិ​ដែក​ បណ្ដាល​ឲ្យ​យើង​ស្លេក​ស្លាំង​នេះ​ឯង។

    ១. បរិមាណ​ជាតិ​ដែក​ក្មេង​ជំទង់​ត្រូវ​ការ

    រវាង​ក្មេង​ជំទង់​ទាំង​២​ភេទ ក្មេង​ស្រី​ត្រូវ​ការ​បរិមាណ​ជាតិ​ដែក​ច្រើន​ជាង​ក្មេង​ប្រុស ដោយ​ហេតុ​ថា ក្មេង​ស្រី​មាន​តម្រូវ​ការ​គ្រាប់​ឈាម​ក្រហម​ច្រើន ដើម្បី​ទៅ​បំពេញ​បរិមាណ​ឈាម​ដែល​បាត់​បង់​នៅ​ពេល​មក​រដូវ​រៀង​រាល់​ខែ។

    ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិ​ដែក ដែល​ទារក និង​កុមារ​ត្រូវ​ការ​ទៅ​តាម​វ័យ ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) ។

    – ក្មេង​អាយុ ៩-១៣ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ៨ មិល្លីក្រាម/ថ្ងៃ

    – ក្មេង​ស្រី អាយុ ១៤-១៨ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ១៥ មិល្លីក្រាម/ថ្ងៃ

    – ក្មេង​ប្រុស អាយុ ១៤-១៨ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ១១ មិល្លីក្រាម/ថ្ងៃ

    អាហារូបត្ថម្ភទារក១

    ២. សញ្ញា​ខ្វះ​ជាតិ​ដែក

    – ស្លេកស្លាំង

    – អស់កម្លាំង

    – បែក​ញើស​ស្អិត

    – ត្រជាក់​ដៃ​ជើង

    – ដង្ហើម​ខ្លី

    – គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ បើ​ពិនិត្យ​ឈាម

    – សន្លប់​ដោយ​គ្មាន​អុកស៊ីសែន​គ្រប់​គ្រាន់​ក្នុង​ឈាម (ករណីធ្ងន់ធ្ងរ)។

    ៣. ប្រភព​ជាតិ​ដែក

    តាម​ការ​សិក្សា​ជា​ច្រើន​បញ្ជាក់​ថា ជាតិ​ដែក​សម្បូរ​នៅ​ក្នុង​ពពួក​សាច់​សត្វ សាច់​ត្រី ថ្លើម ស៊ុត សណ្តែក និង​បន្លៃ​បៃតង​គ្រប់​ប្រភេទ។ បន្ថែម​ពី​លើ​ពពួក​អាហារ​ទាំង​នោះ វ័យ​ជំទង់​ក៏​អាច​បំពេញ​បរិមាណ​ជាតិ​ដែក​តាម​រយៈ​អាហារ​បំប៉ន និង​ពពួក​វីតាមីន​ក៏​បាន​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម