backup og meta

ឪឡឹកមានគុណសម្បត្តិល្អៗ សម្រាប់សុខភាពកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Sep 30, 2021

    ឪឡឹកមានគុណសម្បត្តិល្អៗ សម្រាប់សុខភាពកូន

    ផ្លែឈើ​ជាប្រភេទអាហារល្អខ្លាំងចំពោះសុខភាព ក្នុងនោះយើងសុទ្ធតែដឹងច្បាស់ ឪឡឹក ក៏ល្អខ្លាំងដូចគ្នា​គ្រាន់តែគ្នាយើងមួយចំនួន​មិនទាន់ច្បាស់ថា​ចំពោះក្មេងៗ ញ៉ាំឪឡឹក អាចបង្កជាផលប៉ះពាល់អ្វីខ្លះប៉ុណ្ណោះ។ កុំបារម្ភច្រើនពេក ឪឡឹកមិនត្រឹមតែមាន​សុវត្ថិភាពសម្រាប់ក្មេងៗទេ ថែមទាំងមានគុណសម្បត្តិច្រើនយើងមិនធ្លាប់ដឹងទៀតផង​។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងពន្យល់ឲ្យគ្នាយើងបានដឹង។

    ១- ខ្លះៗពីផ្លែឪឡឹក

    ឪឡឹក ត្រូវចាត់ទុកជាផ្លែរុក្ខជាតិ​វល្លិ៍​ដ៏អស្ចារ្យសម្រាប់រដូវក្តៅ អាចជួយឲ្យក្មេងៗកាន់តែមានអារម្មណ៍រីករាយ ព្រោះក្នុងផ្លែឪឡឹក គឺមានផ្ទុកជាតិទឹកដល់ទៅ ៩២% និងសម្បូរទៅដោយសារធាតុចិញ្ចឹម។ បើនិយាយពីគុណសម្បត្តិរបស់ផ្លែឈើប្រភេទនេះ គឺស័ក្ដ​សម​បំផុតសម្រាប់ពង្រឹងសុខភាពអូនៗ ពិសេសអំឡុងពេលរដូវក្តៅចូលមកដល់។

    អត្ថបទពាក់ព័ន្ធ៖

    ២- សារជាតិចិញ្ចឹមសំខាន់ៗមានក្នុងឪឡឹក

    ដូចរៀបរាប់ខាងលើ ឪឡឹក ដូចគ្នាទៅនឹងឃ្លាំងមួយពោរពេញទៅដោយសារជាតិចិញ្ចឹម ហើយសារធាតុទាំងនេះ ស័ក្ដសមបំផុតសម្រាប់មនុស្សគ្រប់គ្នា ខណៈគុណសម្បត្តិសំខាន់ៗសម្រាប់សុខភាពអូនៗមានដូចជា៖

    – ជាតិ Lycopene៖ ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយ អាចជួយពង្រឹងសុខភាពបេះដូង ឆ្អឹង និងថែមទាំងអាចការពារជំងឺមហារីកថែមទៀតផង។

    – វីតាមីន A៖ ជាវីតាមីនល្អបំផុតសម្រាប់ភ្នែក និងស្បែក។

    – វីតាមីន B1៖ ជួយរាងកាយងាយស្រួលទាញយកអាហារយើងញ៉ាំបំប្លែងចេញជាថាមពល។

    – វីតាមីន B6៖ ជួយប្រយុទ្ធប្រឆាំងការឆ្លងមេរោគពីខាងក្រៅ។

    – វីតាមីន C៖ ជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ រក្សាសុខភាពអូនៗ ចៀសឆ្ងាយពីការធ្លាក់ខ្លួនឈឺ។

    – ជាតិ Citrulline៖ ជាពពួកអាមីណូអាស៊ីដ ដែលអាចបំប្លែងទៅជាសារធាតុ Arginine មាននាទីជួយថ្លើមផលិតជាតិអ៊ុយរ៉េ ខណៈមុខងារចម្បងរបស់អាមីណូអាស៊ីដ ជួយពង្រឹងចលនាឈាម និងសុខភាពសរសៃឈាមបេះដូង។

    ឪឡឹក

    ៣- គុណសម្បត្តិពីឪឡឹកសម្រាប់សុខភាពក្មេងៗ

    សម្រាប់អូនៗ ឪឡឹក មានឥទ្ធិពលវិជ្ជមានយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលប៉ាម៉ាក់មិនសូវជាចាប់អារម្មណ៍ ក្នុងនោះមានដូចជា៖

    – ឪឡឹក ជាផ្លែឈើមានសកម្មភាពខ្លាំងក្នុងការបញ្ចុះកម្តៅ។

    – ជួយការពារជំងឺហឺត។

    – ពង្រឹងសុខភាពសម្ពាធឈាម។

    – ជួយរៀបចំប្រព័ន្ធរំលាយអាហារ និងចលនាពោះវៀន។

    – ជួយបំពេញជាតិទឹក។

    – កាត់បន្ថយអាការៈឈឺចាប់សាច់ដុំ។

    – ល្អខ្លាំងសម្រាប់ពង្រឹងសុខភាពស្បែក។

    ឪឡឹក ក៏ជាផ្លែឈើម្យ៉ាងស្មើនឹងថ្នាំប្រឆាំងការរលាក ខណៈ Lycopene ជាភ្នាក់ជួយសម្រួលបញ្ហារលាក វាដំណើរការដូចគ្នាទៅនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងរ៉ាឌីកាល់សេរីក្នុងរាងកាយ។

    ៤- ឥទ្ធិពលអវិជ្ជមានពីឪឡឹកមកលើសុខភាពក្មេងៗ

    បើទោះជាឪឡឹកមានគុណប្រយោជន៍សុខភាពច្រើនសម្រាប់ក្មេងៗក៏ពិតមែន ប៉ុន្តែវាក៏មានគុណវិបត្តិដូចគ្នា ពិសេសនៅពេលក្មេងញ៉ាំឪឡឹកច្រើនលើសកម្រិត ងាយនឹងធ្វើឲ្យក្មេងធ្លាក់ខ្លួនឈឺ ខណៈបញ្ហាសុខភាពភាគច្រើនឧស្សាហ៍កើតមាន ដូចជា៖

    – ក្អួត

    – ចង្អោរ

    – ហើមពោះ

    – រាក

    – អាហារមិនរលាយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Sep 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម