backup og meta

ក្រោម​ ៤-៦ ខែ ចេះតែឲ្យកូនញ៉ាំអាហារបំប៉នផ្តេសផ្ដាស ចៀសមិនផុតពីបញ្ហាទាំង ៤ នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 08, 2020

    ក្រោម​ ៤-៦ ខែ ចេះតែឲ្យកូនញ៉ាំអាហារបំប៉នផ្តេសផ្ដាស ចៀសមិនផុតពីបញ្ហាទាំង ៤ នេះ

    ប៉ា​ម៉ាក់​គ្រប់​រូប​តែង​ចង់​ឲ្យ​កូន​រីក​ធំ​ធាត់​ឲ្យ​បាន​លឿន និង​មាន​សុខភាព​ល្អ ហេតុ​នេះ​ទើប​មាន​ម៉ាក់​ប៉ា​មួយ​ចំនួនយល់​ខុស​ហើយ​ចេះ​តែ​ឲ្យ​អា​អូន​ក្រោម ៤-៦ ខែ ញ៉ាំ​អាហារ​បំប៉ន​ផ្ដេសផ្ដាស។ ការ​ផ្ដល់​អាហារូបត្ថម្ភ​ចាំ​បាច់​សម្រាប់​អា​អូន​ពិត​មែន តែ​​បើ​ឆាប់​ឲ្យ​កូន​ញ៉ាំ​លឿនពេក​ក៏​វា​មិន​ល្អ​ចំពោះ​កូន​ដែរ។

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា កាល​ណា​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ចំណី​អាហារ​បន្ថែម​ឲ្យ​កូន​លឿន​ពេក (អាយុ​ក្រោម ៤-៦ ខែ) អា​អូន​ប្រាកដ​ជា​អាច​ជួប​បញ្ហា​មួយ​ចំនួន​​ដូចជា៖

    ទី​១. ស្លាក់៖ កាល​ណា​អាហារ​ស្លាក់ចូល​ទៅ​ក្នុង​បំពង់​ខ្យល់​​កូន វា​អាច​ប៉ះពាល់​ដល់​ជីវិត​អា​អូន​បាន។

    ទី២. បៅ​ដោះ​ម្ដាយ​តិច៖ ចំពោះ​ក្មេង​ដែល​បៅ​ដោះ​ម៉ាក់ អាច​កាត់​បន្ថយ​ការ​បៅ ព្រោះ​អា​អូន​ញ៉ាំ​ចំណី​អាហារ​ផ្សេង​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ឲ្យ​ឆ្អែត។ កាល​ណា​អាអូន​បៅ​ដោះ​បាន​តិច ការ​ផលិត​ទឹក​ដោះ​ម្ដាយ​ក៏​ត្រូវ​កាត់​បន្ថយ​ដូច​គ្នា។

    ទី៣. ប្រតិកម្ម​នឹង​អាហារ៖ អា​អូន​តូច​ៗ​អាយុ​ក្រោម ៤-៦ ខែ ងាយ​នឹង​ប្រតិកម្ម​ជាមួយ​នឹង​អាហារ​ផ្សេង​ដោយ​សារ​សរីរាង្គ​របស់​អា​អូន​នៅ​មិន​ទាន់​លូតលាស់​គ្រប់​លក្ខណៈ​នៅ​ឡើយ​ទេ។

    ទី៤. ងាយ​ឈឺ៖ បើ​ឆាប់​ផ្ដល់​ចំណី​អាហារ​ឲ្យ​កូន​លឿន​ពេក អា​អូន​អាច​ឆ្លង​មេរោគ​ក្លាយ​ជា​ឈឺ​ដូចជា ​ក្ដៅ​ខ្លួន រាក​រូស​ជា​ដើម។

    វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បាន​បញ្ជាក់​ថា ប្រសិន​បើ​ម៉ាក់​ប៉ា​ចង់​ផ្ដល់​ចំណី​អាហារ​ផ្សេងៗ​ដល់​កូន ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ យើង​ត្រូវ​សង្កេត​មើល​លក្ខណៈ​សម្បត្តិ​របស់​កូន​ជា​មុន​សិន​រួម​មាន៖

    – ចន្លោះ​វ័យ​ ៦ ​ខែ (អាច​ពី ៤-៦ ខែ)

    – រាង​កាយ​រឹង (ក អាច​អង្គុយ​បាន…)

    – ចង់​ញ៉ាំ​អាហារ​ផ្សេង (ឧ.ពេល​ឃើញ​ចាស់ៗ​ញ៉ាំ​អី​មួយ អា​អូន​ដូច​ចង់​ញ៉ាំ​ដែរ ហារ​ទឹក​មាត់។ល។)

    – ចេះ​ញ៉ាំ បឺត​ជញ្ជក់​អាហារ (ឧ. ពេល​យើង​ដាក់​អាហារ​ឲ្យ​អា​អូន​ភ្លក់ កូន​ចេះ​ញ៉ាំ ចេះ​ជញ្ជក់​យក​ជាតិ​អាហារ​នោះ​ជាដើម។)

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម