backup og meta

អាអូនអាយុប៉ុននេះ ម៉ាក់ប៉ាអាចឲ្យញ៉ាំយ៉ាអ៊ួបាន ព្រោះវាផ្ដល់ប្រយោជន៍ច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 30, 2020

    អាអូនអាយុប៉ុននេះ ម៉ាក់ប៉ាអាចឲ្យញ៉ាំយ៉ាអ៊ួបាន ព្រោះវាផ្ដល់ប្រយោជន៍ច្រើន

    ពេល​ទារក​លូតលាស់​ធំ​ៗ​ទៅ អ្វី​ទាំង​អស់​នឹង​ផ្លាស់​ប្ដូរ សូម្បី​តែ​របប​អាហារ​របស់​អា​អូន​ក៏​ប្ដូរ​ដែរ។ នៅ​ពេល​ដែល​អា​អូន​ធំ​ទៅ ម៉ាក់​ប៉ា​ត្រូវ​បន្ថែម​អាហារូបត្ថម្ភ​ដទៃ​ច្រើន​ទៀត ហើយ​ក្នុង​នោះ​យ៉ាអ៊ួ គឺ​ជា​ប្រភេទ​អាហារ​បន្ថែម​ល្អ​មួយ​ដែល​អា​អូន​ត្រូវ​ការ ប៉ុន្តែ​យើង​អាច​ឲ្យ​អា​អូន​ញ៉ាំ​យ៉ាអ៊ួ​ចាប់​ពី​អាយុ​ប៉ុន្មាន​ទៅ?

    “បើ​តាម ​Australian Guide To Healthy Eating ម៉ាក់​ប៉ា​អាច​ផ្ដល់​យ៉ាអួ ឬ yogurt​ បាន​ចាប់​តាំង​ពី​អា​អូន​មាន​អាយុ​៦​ខែ​ឡើង​ទៅ។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង។

    បើ​ម៉ាក់​ប៉ា​ចង់​បន្ថែម​យ៉ាអ៊ួ ទៅ​ក្នុង​អាហារ​ក្រៅ​ពេល​របស់​អា​អូន យើង​អាច​ចាប់​ផ្ដើម​ផ្ដល់​ឲ្យ​កូន​ញ៉ាំ​ក្នុង​បរិមាណ​ ២០​ មិល្លីលីត្រ ឬ​ ២​ស្លាប​ព្រា​កាហ្វេ រួច​សឹម​ដំឡើង​បរិមាណ​បន្តិច​ម្ដងៗ ទៅ​តាម​តម្រូវ​ការ​របស់​អា​អូន។ មុន​នឹងឲ្យ​អា​អូន​ញ៉ាំ​យ៉ាអ៊ួ ម៉ាក់​ប៉ា​ក៏​ត្រូវ​ជ្រើស​រើស​ប្រភេទ​យ៉ាអ៊ួ​សម​ស្រប​ឲ្យ​កូន មិន​មែន​ឲ្យ​តែ​យ៉ាអ៊ួ​គួរ​តែ​ឲ្យ​កូន​តូច​ញ៉ាំ​បាន​នោះ​ទេ​។

    លោក​ស្រី​បន្ត​ថា ចំពោះ​ប្រភេទ​យ៉ាអ៊ួ ម៉ាក់​ប៉ា​គួរ​ជ្រើស​រើស​យ៉ាអ៊ួ​ដែល​មិន​មាន​ជាតិ​ស្ករ និង​បាន​សម្លាប់​មេរោគ (មាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា Plain, Unsweetened, Pasteurized Yogurt) និង​ប្រភេទ​យ៉ាអ៊ួ​មួយ​ទៀត ដែល​យើង​អាច​ជ្រើស​រើស​សម្រាប់​កូនៗ​ដែល​មាន​រសជាតិ​ផ្លែ​ឈើ​ជា​លក្ខណៈ Organic ដែល​ជាតិ​ផ្អែម​ទទួល​បាន​ពី​ផ្លែ​ឈើ។ លើស​ពី​នេះ យ៉ាអ៊ួ​ក៏​ផ្ដល់​ប្រយោជន៍​ល្អៗ​ច្រើន​ទៅ​ដល់​សុខភាព​របស់​អា​អូន​ដែរ​ដូច​ជា៖

    – ជួយ​ពង្រឹង​ឆ្អឹង (ក្នុង​យ៉ាអ៊ួ​មាន​ផ្ទុក​ជាតិ​កាល់​ស្យូម​)

    – ជួយ​ដល់​ការ​រំលាយ​អាហារ

    – ជួយ​សម្រួល​ដល់ជុះរបស់ក្មេង

    – ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ល។

    សម្រាប់​យ៉ាអ៊ួ​ដែល​គ្មាន​ជាតិ​ស្ករ ម៉ាក់​ប៉ា​អាច​បន្ថែម​រសជាតិ​សម្រាប់​អា​អូន​ញ៉ាំ​ឲ្យ​កាន់​តែ​ឆ្ងាញ់​បាន​ដោយ​បន្ថែម​ផ្លែឈើ​ធម្មជាតិ​ចូល​ទៅ​ក្នុង​នោះ​ដូច ផ្លែ​ក្រូច ចេក ពពួក​ប៊ឺរី និង​ប៉ោម ជា​ដើម ដែល​ស័ក្តិសម​នឹង​កូន ហើយ​អា​អូន​អាច​ញ៉ាំ​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម