backup og meta

ខ្លាចកូនមិនឡើងគីឡូល្អ ម៉ាក់ប៉ាអាចសាកវិធីផ្ដល់អាហារគ្រឹះនេះឲ្យអាអូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 10, 2020

    ខ្លាចកូនមិនឡើងគីឡូល្អ ម៉ាក់ប៉ាអាចសាកវិធីផ្ដល់អាហារគ្រឹះនេះឲ្យអាអូន

    មិន​ថា​ម៉ាក់​ប៉ា​ណា​ទេ តែង​តែ​ចង់​ឲ្យ​កូន​លូតលាស់​បាន​ល្អ​គ្រប់​ផ្នែក ទាំង​រាងកាយ និង​ប្រាជ្ញា។ ធម្មតា ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​តូច​ញ៉ាំ​អាហារ​ល្អៗ​គ្រប់​គ្រាន់​សម្រាប់​ការ​លូតលាស់ ហើយ​ភាគ​ច្រើន​ឃើញ​កូន​មាន​រូប​រាង​ស្គម​ស្គាំង​ចេះ​តែ​បារម្ភ រក​នឹក​គ្រប់​វិធី​ដើម្បី​ឲ្យ​ឡើង​ទម្ងន់​តាម​ស្តង់ដារ។

    ទាក់ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​មួយ​ចំនួន​ចង់​ឲ្យ​កូន​ឡើង​គីឡូ​តាម​ស្តង់ដារ ព្រោះ​បើ​កូន​ស្គម មិន​សូវ​ញ៉ាំ​អាច​បណ្ដាល​ឲ្យ​ក្មេង​ខ្វះ​ជីវជាតិ ជា​ហេតុ​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់ ឬ​អាច​ប៉ះពាល់​ដល់​សុខភាព​ថែម​ទៀត។

    លោក​ស្រី​បន្ត​ថា ការ​ដែល​ចង់​ឲ្យ​កូន​ឡើង​គីឡូ​មិន​មែន​ជា​រឿង​ពិបាក​ទេ បើ​ធ្វើ​តាម​តិចនិក​ខាង​ក្រោម ហើយ​អាហារ​ដែល​ជួយ​កូន​ឲ្យ​ឡើង​គីឡូ​ផ្ដើម​ចេញ​ពី​អាហារ​គ្រឹះ​គ្រប់​មុខ​ដូច​ជា៖

    ១. ឧស្សាហ៍​ធ្វើ​ជា​ប្រភេទ​ទឹក​ស៊ុប​ឲ្យ​កូន​ញ៉ាំ ឬ​យក​ទឹក​ស៊ុប​ទៅ​ដាំ​បាយ បបរ​ឬ​ធ្វើ​ម្ហូប​ឲ្យ​កូន ដើម្បី​ទទួល​បាន​វីតាមីន​បន្ថែម (អាច​យក​ទឹក​ស៊ុប​ប្រើ​ជំនួស​ទឹក​ស្អាត)

    ២. ផ្ដល់​វីតាមីន​ចម្រុះ​ឲ្យ​កូន​ជាមួយ ប្រភេទ​អាហារ​ដែល​មាន​ប្រូតេអ៊ីន និង​ផ្ដល់​ថាមពល​ខ្ពស់​ដូចជា ដំឡូង ចេក ប៊ើរ ស៊ុត ប្រភេទ​គ្រាប់​ធញ្ញជាតិ​ដែល​មាន​ជាតិ​ម្សៅ ឬ​ប្រភេទ​ធញ្ញជាតិ​ប្រើ​ជំនួស​បាយ​បាន

    ៣. បន្ថែម​ប្រភេទ​ដំណាប់​ផ្លែឈើ​ដែល​គ្មាន​ជាតិ​ស្ករ ដើម្បី​ជួយ​ឲ្យ​កូន​មាន​ថាមពល និង​ជា​ប្រភព​កាបូអ៊ីដ្រាត​ល្អ​បំផុត​សម្រាប់​កុមារ

    ៤. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ទៅ​តាម​អាយុ​កូន

    ៥. ទម្លាប់​កូន​ឲ្យ​គេង​ទៀង​ទាត់​ល្អ។ល។

    វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ​រូប​នេះ​បញ្ជាក់​ថា ទោះ​យ៉ាង​ណា កូន​ថ្លោសៗ​មិន​ប្រាកដ​ថា​មាន​សុខភាព​ល្អ រីឯ​កូន​ស្គម​ៗ​ក៏​មិន​ប្រាកដ​ថា​មាន​សុខភាព​ខ្សោយ​ដែរ។ បើ​ម៉ាក់​ប៉ា​ចង់​ដឹង​កូន​ស្ទើរ​ទម្ងន់ ឬ​អត់ គួរ​តាម​ដាន​កម្ពស់ គីឡូ​ធៀប​នឹង​អាយុ​តាម​ប័ណ្ណ​ពណ៌​លឿង ដែល​បាន​ពី​ពេទ្យ​ក្រោយ​ពេល​សម្រាល​ទើប​ច្បាស់​លាស់​ជាង។

    មួយ​វិញ​ទៀត បើ​ម៉ាក់​ប៉ា​បារម្ភ​ពី​ការ​លូតលាស់​កាយ​សម្បទា​កូន គួរ​យក​អាអូន​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ និង​សុំ​គ្រូពេទ្យ​ពិនិត្យ​តាម​ការ​ជាក់​ស្ដែង​ជា​ជម្រើស​ល្អ​បំផុត។

    ក្មេងញ៉ាំអាហារ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម