backup og meta

មូលហេតុចម្បងៗនេះហើយ បានជាក្នុង​របបអាហារកូនត្រូវមានអាស៊ីដខ្លាញ់ ២​ ​ប្រភេទនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Aug 12, 2020

    មូលហេតុចម្បងៗនេះហើយ បានជាក្នុង​របបអាហារកូនត្រូវមានអាស៊ីដខ្លាញ់ ២​ ​ប្រភេទនេះ

    អាស៊ីដខ្លាញ់ជាប្រភេទខ្លាញ់ដែលចាំបាច់នៅក្នុងរបបអាហារ ព្រោះរាងកាយយើង​មិនអាចផលិតអាស៊ីដខ្លាញ់ដោយខ្លួនឯងបាន​ឡើយ។ ខ្លាញ់ទាំងនេះអាចជួយ​៖

    • បង្កើតកោសិកាថ្មី

    • កែតម្រូវ និង​គ្រប់គ្រងប្រព័ន្ធសរសៃប្រសាទ

    • ពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង

    • បង្កើន និង​ពង្រឹងប្រព័ន្ធភាពស៊ាំ

    • ជួយរាងកាយឲ្យស្រូបយកជីវជាតិចិញ្ចឹម

    • ល្អសម្រាប់មុខងារខួរក្បាល និងភ្នែកភ្លឺ​ល្អ​។

    អាស៊ីដខ្លាញ់រួមមានអូមេហ្គា-៦ (អាស៊ីដលីណូឡេអ៊ិច) និងអូមេហ្គា-៣ (អាស៊ីដលីណូលេណិច)។ ទាំងពីរគឺជាខ្លាញ់មិនឆ្អែតដែលមាន​សម្ព័ន្ធ​កាបូន​ច្រើន​ជាន់​ដែលជួយ​បន្ថយជាតិកូឡេស្តេរ៉ូល កាត់បន្ថយការរលាក និងរក្សាបេះដូងឲ្យមានសុខភាពល្អ។ មនុស្ស​យើង​សឹងគ្រប់គ្នាញ៉ាំ​ខ្លាញ់អូមេហ្គា-៦ ច្រើនជាងខ្លាញ់អូមេហ្គា-៣។ អ្នកជំនាញមួយចំនួនបាន​យល់ឃើញ​ថា​អតុល្យ​ភាពខ្លាញ់​អូមេហ្គា-៦ ធៀប​នឹងខ្លាញ់អូមេហ្គា-៣ អាចធ្វើឲ្យចុះថយ​ដល់​ប្រតិកម្មឆ្លើយតបរបស់ភាពស៊ាំ និងប្រតិកម្មឆ្លើយតបនឹងការរលាក​នៅក្នុងរាងកាយ ហើយអាចនឹងមានជំងឺជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ ២។​

    អត្ថបទពាក់ព័ន្ធ៖

    អូមេហ្គា-៦ និងអូមេហ្គា-៣៖ សម្រាប់​កុមារ​ត្រូវការប៉ុន្មាន?

    អាយុពី ១ ទៅ ៣ ឆ្នាំ៖

    • ៧ ក្រាម នៃអូមេហ្គា-៦ ជារៀងរាល់ថ្ងៃ

    • ០,៧ ក្រាម នៃអូមេហ្គា-៣ ជារៀងរាល់ថ្ងៃ

    អាយុពី ៤ ទៅ ៨ ឆ្នាំ៖

    • ១០ ក្រាម នៃអូមេហ្គា-៦ ជារៀងរាល់ថ្ងៃ

    • ០,៩ ក្រាម នៃអូមេហ្គា-៣ ជារៀងរាល់ថ្ងៃ

    ខ្លាញ់អូមេហ្គា-៦ តាមធម្មតាមានច្រើន​រួចស្រេច​នៅ​នៅក្នុងរបបអាហារ អ្វី​ដែល​ប៉ាម៉ាក់​ត្រូវការផ្តោតទៅលើនោះគឺ ការធានាឲ្យប្រាកដថាកូនទទួលបានអូមេហ្គា-៣ គ្រប់គ្រាន់។ ខ្លាញ់អូមេហ្គា-៦ ជាច្រើនបានពីអាហារដែលកែច្នៃដែលមានផ្ទុកក្នុង​ប្រេងដូច​ជា​​​ប្រេងសណ្តែកសៀង​។

    នេះមិន​មែន​ន័យថា​កូន​យើង​ចាំបាច់ត្រូវតែទទួលបានអាស៊ីដខ្លាញ់គ្រប់គ្រាន់ជារៀងរាល់ថ្ងៃនោះឡើយ។ ផ្ទុយមកវិញ យើង​អាចផ្ដល់​បរិមាណ​អាស៊ីដ​នេះ​តាមការណែនាំជាមធ្យមក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍វិញ។

    ប្រភពល្អបំផុតអាស៊ីដខ្លាញ់

    ប្រភពល្អអូមេហ្គា-៣ រួមមាន៖

    • ១/៤ ពែងនៃគ្រាប់វ៉លណាត់ (walnut) ៖ ២ ២៩៣ មិល្លីក្រាម

    • ១ ស្លាបព្រាបាយប៊័រសណ្តែកដីដែលមានបន្ថែមជីវជាតិចិញ្ចឹម៖ ៤ ៩៥០ មិល្លីក្រាម

    • ១ ស្លាបព្រាកាហ្វេប្រេងគ្រាប់វ៉លណាត់ (walnut)៖ ៤៦៦ មិល្លីក្រាម

    • ១ ស្លាបព្រាកាហ្វេប្រេងស្រូវសាឡី៖ ៣១០ មិល្លីក្រាម​

    • ១ ស្លាបព្រាកាហ្វេប្រេងសណ្តែកសៀង៖ ៣០០ មិល្លីក្រាម

    • ១ ស្លាបព្រាកាហ្វេប្រេងកាណូឡា៖ ៤១១ មិល្លីក្រាម

    • ស៊ុតមានបន្ថែមជីវជាតិចិញ្ចឹម (Fortified eggs) ១៖ ១០០ មិល្លីក្រាម

    • ត្រីសាល់ម៉ុន ១ អោន (ជិត​៣០​ក្រាម)៖ ៤២៥ មិល្លីក្រាម

    • សណ្តែកសៀង (ស្ងួត ឆ្អិន) ១/២ ពែង៖ ៥០០ មិល្លីក្រាម

    • ស្ពៃខេល (kale) ឆ្អិន ១/២ ពែង៖ ១០០ មិល្លីក្រាម

    យើងអាចស្វែងរកអាហារដែលត្រូវបានបន្ថែមចូលដោយអូមេហ្គា-៣ ដូចជាប៊័រធ្វើពីសណ្តែកដី ទឹកដោះ ទឹកដោះជូរ ទឹកក្រូច ប៊័រម៉ាហ្គារីន និងស៊ុត។ អូមេហ្គា-៣ ដែលផ្ទុកនៅខាងក្នុងនឹងប្រែប្រួលខុសប្លែកគ្នាជាមួយនឹងម៉ាកយីហោ ហេតុនេះសូមអានស្លាក​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ប៉ាម៉ាក់​ក៏គួរដឹងដែរថាស៊ុត​បន្ថែម​ជីវជាតិចិញ្ចឹម(Fortified eggs)​ មួយ​គ្រាប់​មានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា-៣ ចំនួន​១០០ មិល្លីក្រាម​ឬលើសនេះ ក្នុង​មួយគ្រាប់​។

    កុមារអាចនឹងបរិភោគបានច្រើនជាង ឬតិចជាងចំនួនដែលបានបង្ហាញបើគិត​តាមអាយុ និងការ​ឃ្លានអាហាររបស់ក្មេង​។ យើង​​ធ្វើការប៉ាន់ស្មានជីវជាតិចិញ្ចឹមដែលផ្ទុកខាងក្នុងអាហារ​ទៅតាមនោះបាន​។

    មនុស្ស​យើងសឹងគ្រប់រូបទទួលបានលើសពីគ្រប់គ្រាន់នៃអូមេហ្គា-៦ (បានច្រើន​ពីប្រេងបន្លែ)។ ការជ្រើសរើសខ្លាញ់ដែលសម្បូរដោយអូមេហ្គា-៣ ធានាឲ្យបានថាកូនយើង​ទទួលបានខ្លាញ់នោះដូចគ្នា។ គ្រាន់តែមួយស្លាបព្រាកាហ្វេនៃប្រេងកាណូឡា មានផ្ទុកប្រហែលពាក់កណ្តាលនៃអូមេហ្គា-៣ ដែលកុមារសឹងគ្រប់រូបត្រូវការក្នុងមួយថ្ងៃ។

    កូនយើងទំនង​នឹងទទួលបានខ្លាញ់អូមេហ្គា-៦ ទាំងអស់ដែលគេត្រូវការពីអាហារកែច្នៃដែលមានផ្ទុកប្រេងផ្កាម្ជុល ផ្កាឈូករ័ត្ន ពោត និងសណ្តែកសៀង៖

    • ១ ស្លាបព្រាកាហ្វេប្រេងផ្កាឈូករ័ត្ន៖ ២៩៦៦ មិល្លីក្រាម

    • ១ ស្លាបព្រាកាហ្វេប្រេងពោត៖ ២៤០០ មិល្លីក្រាម

    • ១ ស្លាបព្រាកាហ្វេប្រេងសណ្តែកសៀង៖ ២៣០០ មិល្លីក្រាម

    ថ្វីបើអាស៊ីដខ្លាញ់មានសារៈសំខាន់ក្តី អ្នកជំនាញបានណែនាំថាកូនយើង​មិនគួរទទួលបានអាស៊ីដខ្លាញ់ជា​ប្រចាំ​ច្រើនពេកទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Aug 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម