– បញ្ហាដង្ហើម៖ ដោយសារសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់នៅក្នុងឈាម នាំឲ្យឈាមខ្វះអុកស៊ីហ្សែន បញ្ជូនទៅកាន់សួត នាំឲ្យប៉ះពាល់បញ្ហាផ្លូវដង្ហើម។
– ជំងឺសរសៃឈាមបេះដូង៖ ដោយសារលើសជាតិខ្លាញ់ អំបិល និងស្ករច្រើនពេក នាំឲ្យឡើងកូលេស្តេរ៉ូល លើសឈាម និងក្រិនសរសៃឈាម។
– ធាត់ខ្លាំង៖ ដោយសារក្មេងចូលចិត្តញ៉ាំពពួកអាហារសម្រន់ច្រើនពេក ដែលអាចបង្កជាផលវិបាក រួមនឹងជំងឺជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ឃើញខ្លួនឯងអាក្រក់ដោយសារធាត់ពេក ញ៉ាំមិនប្រក្រតី ជំងឺមហារីក ជាដើម។
– បញ្ហាផ្លូវចិត្ត៖ ក្មេងមានទម្លាប់ញ៉ាំមិនគ្រប់គ្រាន់ ងាយនឹងមានជំងឺផ្លូវចិត្ត ដូចជា ជំងឺថប់បារម្ភ និងប៉ះពាល់ដល់ការលូតលាស់ផ្នែកផ្លូវចិត្តផងដែរ។
– បញ្ហាក្នុងការសិក្សា៖ នៅពេលក្មេងខ្វះអាហារូបត្ថម្ភ ក៏មិនមានកម្លាំងគ្រប់គ្រាន់ទៅលេងជាមួយក្មេងដទៃ ឬធ្វើអ្វីមួយឡើយ។ ហេតុនេះ កូនយើងហាក់មិនសូវមានមិត្តច្រើននោះដែរ ដោយសារតែអាកប្បកិរិយាមិនដូចក្មេងដទៃ។
បញ្ហាកង្វះអាហារូបត្ថម្ភលើក្មេងៗ ក៏ងាយនឹងកើតជំងឺផ្សេងៗជាច្រើនទៀត ប៉ុន្តែប៉ាម៉ាក់នៅតែអាចបង្ការ តាមរយៈការផ្លាស់ប្តូរទម្លាប់រស់នៅ និងឲ្យកូនញ៉ាំអាហារល្អសម្រាប់សុខភាព។