ពេលកូនអាយុបាន ៦ ខែ ម៉ាក់ត្រូវបន្ថែមរបបអាហារឲ្យកូន ដោយចាប់ផ្តើមពីបបរខាប់គ្រប់គ្រឿង។ ម៉ាក់ៗមានដឹងអត់របបអាហារបែបនេះ ទើបត្រឹមត្រូវតាមក្បួនខ្នាត ធ្វើឲ្យកូនមានសុខភាពល្អ? មិនបាច់បារម្ភទេ ដើម្បីជាចំណេះដឹងខ្លះៗ ថ្ងៃនេះ Hello គ្រូពេទ្យនឹងរៀបរាប់ពីប្រភេទអាហារដែលក្មេងត្រូវការបរិមាណច្រើន និងតិចបំផុត។