backup og meta

កូនអត់ចង់ញ៉ាំបន្លែ ម៉ាក់ៗសាកតិចនិកនេះមើល៍ កូននឹងញ៉ាំកប់មាត់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 26, 2019

    កូនអត់ចង់ញ៉ាំបន្លែ ម៉ាក់ៗសាកតិចនិកនេះមើល៍ កូននឹងញ៉ាំកប់មាត់

    ក្មេង​ណា​ក៏​ដូច​ក្មេង​ណា​ដែរ ចូល​ចិត្ត​ញ៉ាំ​តែ​សាច់ មិន​ចង់ ឬ​មិន​ចេះ​ញ៉ាំ​បន្លែ​ទេ ជាប់​បន្លែ​តិច​តួច រើស​ចេញ​អស់។ ចំពោះ​ម៉ាក់​ប៉ា​ដែល​មាន​កូន​មិន​ចេះ​ញ៉ាំ​បន្លែ អាច​សាក​ល្បង​ធ្វើ​តាម​តិចនិក​មួយ​ចំនួន​ខាងក្រោម​នេះ ដែល​ណែនាំ​ដោយ​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ កុមារជាតិ។

    ១- នាំ​កូន​ដើរ​ផ្សារ​ទិញ​បន្លែ ត្រី សាច់

    ការ​នាំ​កូន​ទៅ​ផ្សារ​ធម្មតា ឬ​ផ្សារ​ទំនើប ទិញ​ត្រី សាច់ ស៊ុត បន្លែ សម្រាប់​ចម្អិន​អាហារ ធ្វើ​ឲ្យ​កូន​មាន​ឱកាស​ជ្រើស​រើស​ប្រភេទ​អាហារ​ដែល​គេ​ចូល​ចិត្ត។ ពេល​កំពុង​ដើរ​ផ្សារ ម៉ាក់ៗ​អាច​ប្រាប់​កូន​ពី​ឈ្មោះ​បន្លែ​នីមួយៗ អត្ថ​ប្រយោជន៍​របស់​វា ពេល​ខ្លះ​គេ​មិន​ចេះ​ញ៉ាំ ឬ​មិន​ដែល​ញ៉ាំ​មែន តែ​ពេល​ឃើញ​ពណ៌ ​រូបរាង និង​សារ​សំខាន់​របស់​វា អាច​ឲ្យ​គេ​សាកល្បង​ញ៉ាំ​បន្លែ​ទាំងនោះ។

    អត្ថបទពាក់ព័ន្ធ៖ 

    ២- ឲ្យ​កូន​ជួយ​បេះ ឬ​លាង​បន្លែ

    មិន​ចប់​នោះ​ទេ បន្ទាប់​ពី​នាំ​កូន​ដើរ​ផ្សារ​រួច ពេល​មក​ដល់​ផ្ទះ​វិញ ម៉ាក់ៗ​ត្រូវ​នាំ​កូន​រៀបចំ​បេះ​បន្លែ និង​លាង​សម្អាត​បន្លែ​ជាមួយ​គ្នា ទោះ​ជា​កូនប្រុស ឬ​ស្រី​ក៏​ដោយ។ ធ្វើ​បែប​នេះ កូនៗ​នឹង​សប្បាយ​ចិត្ត ចង់​ញ៉ាំ​របស់​ដែល​គេ​បាន​ធ្វើ​ដោយ​ផ្ទាល់​ដៃ តើ​វា​មាន​រសជាតិ​បែប​ណា?

    ៣- ឲ្យ​កូន​មើល ឬ​រៀន​ចម្អិន​ម្ហូប

    ចុង​ក្រោយ​បំផុត ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​មើល ឬ​រៀន​ពី​របៀប​ចម្អិន​ម្ហូប​ជាមួយ​បន្លែ​ដែល​គេ​បាន​ទៅ​ទិញ និង​លាង​សម្អាត​នោះ ប៉ុន្តែ​ត្រូវ​​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន​កុំ​ឲ្យ​មាន​ការ​រលាក ឬរបួស។ ពេល​ម្ហូប​ឆ្អិន​រួច​រាល់ នោះ​កូន​ច្បាស់​ជា​សាកល្បង​ញ៉ាំ​ម្ហូប​អាហារ​ស្នាដៃ​របស់​គេ ដោយ​មិន​ខ្វល់​ពី​រឿង​មាន​បន្លែ ឬ​អត់​មាន​បន្លែ​នោះ​ទេ ទោះ​ជា​ញ៉ាំ​ដំបូងៗ​ក្មេង​រាង​ស្ទាក់​ស្ទើរ តែ​គេ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​បាន​ធ្វើ យូរៗ​ទៅ​គេ​នឹង​ញ៉ាំ​បន្លែ​ដោយ​មិន​បាច់​បង្ខំ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 26, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម