backup og meta

កូនក្មេងតូចៗញ៉ាំចំណីអាហារច្រើន ហើយលែងសូវម៉ឹម មានបញ្ហាអីអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 30, 2019

    កូនក្មេងតូចៗញ៉ាំចំណីអាហារច្រើន ហើយលែងសូវម៉ឹម មានបញ្ហាអីអត់?

    មាន​ម៉ាក់​ៗ​ជាច្រើន​តែង​មាន​ចម្ងល់​ពី​បញ្ហា​កូនលែង​សូវ​ម៉ឹម​ដូច​ពី​មុន ព្រោះ​តែ​មាន​របប​អាហារ​បន្ថែម។ ក្នុង​នោះ​ពួកគាត់​បាន​លើកឡើង​ថា តើ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​ឬ​ទេ?

    ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេស​ជំងឺកុមារ និង​ជំងឺ​ផ្លូវ​ដង្ហើម​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យដឹង​ថា កុមារ​ចាប់ផ្ដើម​ចេះ​ញ៉ាំ ប្រាកដជា​កាត់បន្ថយ​ម៉ឹម​ដូចគ្នា។ លោក​ក៏​បាន​បន្ត​ទៀត​ថា ការ​ដែល​ទារក​ញ៉ាំឆ្អែត​ហើយ គេ​នឹង​លែង​ចង់​ម៉ឹម​ ហើយ​ការ​ញ៉ាំ​អាហារ​ឆ្អែត​ខុស​ពី​ម៉ឹម​ឆ្អែត ព្រោះ​អាហារ​ឆ្អែត​បាន​យូរ​ជាង​ទឹក​ដោះ។ ងាក​មក​សំណួរ​ថា ប៉ះពាល់ដល់ការលូតលាស់អត់ គឺគ្មាន​ផល​ប៉ះពាល់​ណា​មួយ​ចំពោះ​សុខភាព​ទេ ព្រោះ​អាហារ​ចូល​ទៅ​បង្គ្រប់​ជំនួស​ទឹកដោះ មានតែ​ជួយ​ឲ្យ​កូន​កាន់តែ​ធំធាត់ រឹងមាំ ដោយសារ​មានបន្ថែម​សារធាតុ​ដទៃ​ទៀត។

    អត្ថបទពាក់ព័ន្ធ៖ បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព?

    អាហារបំប៉ន

    គ្រូពេទ្យ​ឯកទេស​កុមារ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា កាលណា​កូន​ចូល​ដល់​វ័យ ៦ ខែ​ឡើង ​ម៉ាក់ៗ​​នឹង​បន្ថែម​អាហារូបត្ថម្ភ ហើយ​ក្មេង​ខ្លះ​ពេល​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង ជាប់​ចិត្ត​ហើយ​ញ៉ាំ​បាន​ច្រើន​ទៀត​ផង ទើប​ធ្វើឲ្យ​ការ​បៅ​ធ្លាក់​ចុះ​ជាង​ពាក់​កណ្ដាល​ក៏​មាន។ ឧទាហរណ៍​មួយ​ថ្ងៃ​កូន​ម៉ឹម ១៣ ដង ពេល​ញ៉ាំ​អាហារ ២ ឬ ៣ ពេល អាច​បន្ថយ​មក​នៅ​ត្រឹម ៧-៨ ដង/ក្នុង​១ថ្ងៃ។ តែ​បើ​កូន​ញ៉ាំ​ច្រើន​ហើយ ម៉ឹម​ក៏​នៅតែ​ច្រើន​ទៀត​នោះ ក៏គួរតែបារម្ភដែរ ព្រោះខ្លាច​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ខ្លះ​ ព្រោះ​ក្រពះ​កូន​ឆាប់​រីក​ធំ​ជាង​វ័យ ហើយ​បង្កើន​ការ​ញ៉ាំ​កាន់តែ​ខ្លាំង​ជាង​មុន ធ្វើឲ្យ​កូន​ធាត់។

    ដូចនេះ​គួរតែ​ឲ្យ​កូន​ញ៉ាំ និង​ម៉ឹម​ក្នុង​កម្រិត​ល្មម​តែ​ឲ្យ​បាន​ញឹកញាប់ ហើយ​បើ​មិន​ចង់​ឲ្យ​កូន​ញ៉ាំ​អាហារ​ច្រើន ម៉ាក់ប៉ា​គួរតែ​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​សម្បូរ​វីតាមីន និង​ជាតិ​ទឹក​ឲ្យ​ច្រើន​វិញ ទើប​ល្អ​ចំពោះ​សុខភាព។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម