backup og meta

ពេលកូនញ៉ាំនំ ឬភេសជ្ជៈផ្អែមៗ គួរធ្វើបែបណាកុំឲ្យងាយរលាកបំពង់ក?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 23, 2019

    ពេលកូនញ៉ាំនំ ឬភេសជ្ជៈផ្អែមៗ គួរធ្វើបែបណាកុំឲ្យងាយរលាកបំពង់ក?

    ក្មេងៗ​ភាគ​ច្រើន ចូល​ចិត្ត​ញ៉ាំ​នំ និង​ភេសជ្ជៈ​ផ្អែមៗ មាន​​ទឹក​ក្រូច ទឹក​ផ្លែឈើ​​កំប៉ុង ការ៉េម ជាដើម។ ពពួក​នំ​ចំណី និង​ភេសជ្ជៈ​ទាំង​នោះ​មាន​ជាតិ​ស្ករ​ខ្ពស់ មិន​ល្អ​ចំពោះ​ក្មេង​នោះ​ទេ ញ៉ាំ​ទៅ​ងាយ​ធ្វើ​ឲ្យ​ក្មេង​ធាត់ ក្តៅ​ខ្លួន ឈឺ​បំពង់​ក ទៅ​ជា​រលាក​បំពង់ក នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ សញ្ញាបត្រ​មក​ពី​ប្រទេស​បារាំង និង​កូរ៉េ។

    លោកវេជ្ជបណ្ឌិត​ថា របស់​ផ្អែមៗ របស់​ខ្លាញ់ សុទ្ធ​តែ​ជា​មូលហេតុ​នាំ​ឲ្យ​ក្មេង​រលាក​បំពង់​ក ដោយសារ​តែ​ក្មេង​ញ៉ាំ​រួច មិន​បាន​ញ៉ាំ​ទឹក​តាម​ក្រោយ។ “កូន​ញ៉ាំ​របស់​ទាំង​នោះ ហើយ​ទៅ​រត់​លេង​បាត់ ដោយ​មិន​បាន​ញ៉ាំ​ទឹ​កតាម​ក្រោយ​នោះ​ទេ របស់​ផ្អែម​ខ្លាំង កាលណា​យើង​ញ៉ាំ​ទៅ​អាច​ជាប់​នៅ​ត្រឹម​ក ធ្វើ​ឲ្យ​បាក់​តេរី​នៅក រីក​ដុះ​ដាល​លឿន ទៅ​ជា​រលាក​បំពង់​ក​បាន’

    វេជ្ជបណ្ឌិត​ដែល​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ បាន​បន្ត​ថា ជួនកាល​នៅ​ក​របស់​ក្មេង មាន​មេរោគ​រលាក​បំពង់​ក​ស្រាប់​ហើយ ប៉ុន្តែ​វា​អត់​មាន​ធ្វើ​អី​នោះ​ទេ បើ​យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទឹក​សុទ្ធ ទឹកក្តៅ​ឧណ្ហៗ វា​អត់​អី​ទេ តែ​ក្នុង​ករណី​យើង​ឲ្យ​ញ៉ាំ​ទឹក​ក្រូច ទឹក​ផ្លែឈើ នំ​ផ្អែមៗ ឬ​នំ​ខេក នំអី​ផ្អែមៗ ចូល​ទៅ អត់​បាន​ញ៉ាំ​ទឹក​ពី​ក្រោយ​ទេ ជាតិ​ផ្អែមៗ​ទាំង​នោះ​នៅ​ជាប់​ក ធ្វើ​ឲ្យ​បាក់​តេរី​លូតលាស់​បាន​ល្អ វិវត្ត​ទៅ​ជា​រលាក​បំពង់​ក។

    “មុន​ដំបូង​វា​អត់​ធ្វើ​អី​យើង​ទេ តែ​កាលណា​ក្មេង​ញ៉ាំ​របស់​ផ្អែម​ចូល​ទៅ ធ្វើ​ឲ្យ​កម្លាំង​កាន់​តែ​ខ្លាំង លូតលាស់​បាន​ល្អ វា​ធ្វើ​ឲ្យ​ចេញ​រោគ​សញ្ញា​រលាក​បំពង់ក ធ្វើ​ឲ្យ​ក្មេង​ក្តៅ​ខ្លួន ឈឺក’។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ រៀបរាប់។

    ការដែល​តម្រូវឲ្យ​កូន​ផឹក​ទឹក​ស្អាត ឬ​ទឹកក្តៅ​ឧណ្ហៗ​ឲ្យ​ច្រើន ព្រោះ​វា​ជួយ​ផ្ដល់​សំណើម​ដល់​បំពង់​ក មិន​ធ្វើ​ឱ្យ​បំពង់ក​ស្ងួត និង​បន្ថយ​ជាតិ​អាស៊ីដ តែ​ត្រូវ​ចៀស​វាង​ការ​ញ៉ាំ​ទឹកកក។

    អត្ថបទពាក់ព័ន្ធ៖

    ទោះបី​ជា​ការ​ផឹក​ទឹក​ក្រោយ​ញ៉ាំ​របស់​ផ្អែម​រួច​អាច​ជួយ​កាត់​បន្ថយ​អាការៈ​រលាក​បំពង់​ក​ក៏​ពិត​មែន តែ​លោក​វេជ្ជបណ្ឌិត​ថា ម៉ាក់ប៉ា​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​របស់​ផ្អែម​ច្រើន ឬ​ញឹក​ញាប់​នោះ​ទេ ព្រោះ​ប្រឈម​បញ្ហា​សុខភាព​ជា​ច្រើន ដូចជា​ធ្វើ​ឲ្យ​ពុក​ធ្មេញ ធាត់​លើស​ទម្ងន់ វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម​នៅ​ថ្ងៃ​ក្រោយ មាន​បញ្ហា​រលាកក្រពះ​ពោះវៀន រលាក​បំពង់ក ជាដើម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម