ប៉ាម៉ាក់មានអូនតូចៗទើបចេះដើរតេះតាស់ ដឹងហើយថាអូនៗច្រើនមិនចូលចិត្ដញ៉ាំតាមពេលម៉ោងបាយទេ ឬពេលខ្លះមិនទាំងចង់ញ៉ាំអាហារផង។ បញ្ហានេះអាចជារឿងដែលត្រូវព្រួយបារម្ភដែរ ដោយសារតែរឿងចំណង់អាហារថយចុះអាចទាក់ទងជាមួយបញ្ហាសុខភាពជាច្រើនដែលយើងមិនអាចដឹងបាន។ ក្រៅពីនេះ ទម្លាប់នៃការញ៉ាំអាហាររបស់កូនក្មេងក៏អាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ស្មារតី និងរាងកាយអូនៗថែមទៀតផង។