backup og meta

ហេតុផលសំខាន់បែបនេះ ទើបម៉ាក់ៗចាំបាច់បំបៅដោះកូនឲ្យបាន៦ខែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 19, 2023

    ហេតុផលសំខាន់បែបនេះ ទើបម៉ាក់ៗចាំបាច់បំបៅដោះកូនឲ្យបាន៦ខែ

    តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​គោលការណ៍​ក្រសួងសុខាភិបាល និង តម្រូវ​ឲ្យ​បំបៅ​ដោះ​កូន​យ៉ាង​តិច ៦ខែ។ តើ​ការ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច​៦ខែ ម្តាយ និង​កូន​ទទួល​បាន​អត្ថប្រយោជន៍​អ្វីខ្លះ?

    ឆ្លើយ​តប​នឹង​សំណួរ​នេះ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​អ្នក​ឯកទេស​អាហារូបត្ថម្ភ បាន​រៀប​រាប់​ថា ទឹក​ដោះ​ម្តាយ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ មាន​អង់ទីករ និង​សម្បូរ​វីតាមីន​ដែល​ជួយ​ដល់​ការលូតលាស់​របស់​ទារក និង​ការពារ​ពី​ជំងឺ​ផ្សេងៗ។ ម្តាយ​ត្រូវ​បំបៅ​ដោះ​កូន​តែ​មួយ​មុខ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នេះ ដោយ​មិន​ចាំបាច់​ផ្តល់​អាហារ​បំប៉ន​អ្វី​ផ្សេង​ទៀត​នោះ សូម្បី​តែ​ទឹក។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​បាន​ប្រហែល ២០%។ ទារក​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ។ ចំពោះ​ទិន្នន័យ​ជា​សាកល​វិញ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​អាច​បង្ការ​ការ​ស្លាប់​របស់​កុមារ​ទូទាំង​ពិភពលោក​ជាង ៨ សែន​នាក់​ជា​រៀង​រាល់​ឆ្នាំ។

    បំបៅដោះកូន
    លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល

    ១. អត្ថប្រយោជន៍កូនទទួលបានពីការម៉ឹមដោះម្តាយ

    ​- កាត់​បន្ថយ​គ្រោះថ្នាក់​​ជំងឺ​ធាត់​ជ្រុល

    – កាត់​បន្ថយ​ជំងឺ​ហឺត និង​សរសៃ​ឈាម​បេះដូង

    – កាត់បន្ថយ​​ទឹក​នោម​ផ្អែម ប្រភេទ​ទី២

    – កាត់​បន្ថយ​ជំងឺ​រាករូស និង​ជំងឺ​ផ្លូវ​ដង្ហើម

    – បញ្ញា​ស្មារតី​ក៏​ឆ្លាត​វាងវៃ

    ​- ទទួល​បាន​ភាព​​កក់​ក្តៅ​​ពី​ម្តាយ

    – អត្រា​ប្រឈម​ជំងឺ​ស្លាប់​ក្នុង​កម្រិត​ទាប ។

    ២. អត្ថប្រយោជន៍​ម្តាយ​ទទួល​បាន​ពី​ការ​បំបៅ​​ដោះ​កូន

    – កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ជំងឺ​មហារីក​សុដន់

    –  ជំងឺ​មហារីក​មាត់ស្បូន/ដៃស្បូន

    ​- អាច​ពន្យារ​ពេល​​បង្ក​កំណើត (កាត់​បន្ថយ​គម្លាត​ការ​មាន​កូន)

    – ជួយ​សម្រក​ទម្ងន់

    – កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង

    – កាត់​បន្ថយ​ជំងឺ​ទឹកនោម​ផ្អែម

    – ធ្វើ​ឲ្យ​សុខភាព​ផ្លូវចិត្ត​ល្អ

    – កាត់​បន្ថយ​ការ​ចំណាយ។

    ចំពោះ​ម៉ាក់ៗ​ដែល​មាន​ពេល​គ្រប់គ្រាន់ ឬ​អាច​លៃលក​ពេល​បាន​នោះ អាច​បន្ត​បំបៅដោះ​កូន​ឲ្យ​បាន ២ឆ្នាំ ចាំ​ផ្តាច់។ លោក​ជំទាវ​វេជ្ជបណ្ឌិត​ថា ទោះបី​ជា​ត្រូវ​ទៅ​ធ្វើការ​ឆ្ងាយ ឬ​ជិត តែ​ម្តាយ​មាន​ជម្រើស​ដោយ​ច្របាច់​ទឹកដោះ​ទុក​ឲ្យ​កូន​បៅ​បាន ដោយ​ទឹក​ដោះ​ម្តាយ​អាច​ទុក​ក្នុង​បរិយាកាស​ធម្មតា និង​មាន​អនាម័យ ៨ម៉ោង បើ​ទុក​ក្នុង​ធុង​ទឹកកក​បាន ១២ម៉ោង ចំណែក​ដាក់​ក្នុង​ទូរ​ទឹកកក​កន្លែង​កក​បាន​រហូត​ដល់ ៧២ម៉ោង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម