របបអាហារក៏ជាផ្នែកមួយដែលអាចរំខានការគេងរបស់យើងបានដែរ។ ការផ្លាស់ប្តូររបបអាហារមួយចំនួនអាចជួយយើងឲ្យគេងលក់ស្រួល និងមានប្រយោជន៍ដល់សុខភាព។ អាហារប៉ុន្មានប្រភេទខាងក្រោមនេះអាចរំខានដំណេកយើងបាន។
ត្រួតពិនិត្យដោយ គឹម កាណែល
របបអាហារក៏ជាផ្នែកមួយដែលអាចរំខានការគេងរបស់យើងបានដែរ។ ការផ្លាស់ប្តូររបបអាហារមួយចំនួនអាចជួយយើងឲ្យគេងលក់ស្រួល និងមានប្រយោជន៍ដល់សុខភាព។ អាហារប៉ុន្មានប្រភេទខាងក្រោមនេះអាចរំខានដំណេកយើងបាន។
សាច់ក្រហមដូចជាសាច់គោ សាច់ជ្រូក សាច់ចៀមគឺពិបាកក្នុងការរំលាយដែលធ្វើឲ្យពិបាកក្នុងការគេងលក់។ នៅពេលគេងលក់ រាងកាយនឹងធ្វើការខ្លាំងក្នុងការបំបែកពពួកសាច់ទាំងនេះ។ ហេតុនេះហើយយើងអាចនឹងភ្ញាក់អំឡុងពេលយប់។ ម៉្យាងទៀតសាច់ក្រហមមានផ្ទុកខ្លាញ់ឆ្អែត ហើយការសិក្សាបង្ហាញថាការញ៉ាំជាតិខ្លាញ់ឆ្អែតច្រើនអាចធ្វើឲ្យគុណភាពនៃការគេងធ្លាក់ចុះដែលធ្វើឲ្យយើងហត់ និងឆាប់ខឹង។
អាហារមានជាតិខ្លាញ់ និងរសជាតិហឹរសុទ្ធតែពិបាកក្នុងរំលាយដែលអាចពន្យារពេលគេងលក់។ អាហារមានរសជាតិហឹរបង្កឲ្យមានអាការៈក្រហាយទ្រូង និងចាល់អាស៊ីតក្នុងក្រពះដែលនេះធ្វើឲ្យមិនអាចគេងលក់បាន។ គួរចងចាំថាផ្លែក្រូច និងទឹកក្រូចស្រស់ក៏អាចរំខានដំណេកដោយសារ ក្រហាយទ្រូងដែរ។
សណ្ដែកគឺពិបាកក្នុងការរំលាយ និងអាចបង្កឲ្យមានខ្យល់ក្នុងពោះ និងហើមពោះ។ បន្ថែមពីនេះទៀត អាហារធ្វើពីសណ្តែកក៏ដូចអាហារមានរសជាតិហឹរដែរអាចរំខានដំណេកដែលបណ្ដាលមកពីអាការៈក្រហាយទ្រូង និងចាល់អាស៊ីត។
បន្លែគឺមានប្រយោជន៍ច្រើនសម្រាប់សុខភាព ប៉ុន្តែការញ៉ាំបន្លែមុនចូលគេងអាចរំខានការគេងបាន។ បន្លែទាំងនោះរួមមានត្រសក់ និងឆៃថាវជាដើម ហើយបន្លែទាំងនេះមានជាតិទឹកច្រើនដែលធ្វើឲ្យយើងក្រោកពាក់កណ្ដាលយប់ដើម្បីចូលបន្ទប់ទឹក។ សម្រាប់ផ្លែប៉េងប៉ោះវិញមានអាស៊ីតអាមីណូ tyramine ដែលភ្ញោចខួរក្បាលឲ្យបញ្ចេញអរម៉ូន norepinephrine។ អរម៉ូននេះអាចពន្យារពេលគេងលក់បាន។ រីឯផ្កាខាត់ណា និងផ្កាខាត់ណាខៀវមានជាតិសរសៃខ្ពស់ដែលអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការខ្លាំង និងរំខានមិនឲ្យគេងស្ងប់។
សូកូឡាសុទ្ធតែមានកាហ្វេអ៊ីន។ ជាតិកាហ្វេអ៊ីនធ្វើឲ្យយើងមិនងងុយគេង បើសិនជាយើងញ៉ាំជិតពេលចូលគេង។ សូកូឡាខ្មៅគឺមានជាតិកាហ្វេអ៊ីនច្រើនដែលសូកូឡាខ្មៅមួយដុំមានផ្ទុកជាតិកាហ្វេអ៊ីនស្មើមួយភាគបួននៃកាហ្វេមួយពែង។
យកល្អគួរចៀសវាងការញ៉ាំនំឃុកគី និងអាហារផ្សេងទៀតដែលមានជាតិស្ករមុនចូលគេង។ ទោះបីភេសជ្ជៈ Soft Drink មិនមានជាតិកាហ្វេអ៊ីន ប៉ុន្តែភេសជ្ជៈប្រភេទនេះ គឺមានជាតិស្ករច្រើន ដូចនេះយើងមិនគួរផឹកមុនពេលចូលគេងទេ។ ការឡើងនៃកម្រិតជាតិស្ករក្នុងឈាមអាចពន្យារការគេង និងពិបាកក្នុងការគេងលក់ស្ងប់។ ប្រសិនជាយើងផឹកតែក្ដៅមុនចូលគេ យកល្អកុំដាក់ស្ករ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល