backup og meta

ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង ខួរក្បាល និងបន្ថយស្រ្តេស

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង ខួរក្បាល និងបន្ថយស្រ្តេស

    ធ្វើ​ការ​មួយ​ព្រឹក​ពេញ ហើយ​​ក្រោយ​បាន​បាយ​ថ្ងៃ​ត្រង់​រួច ប្រាកដ​ជា​ល្វើយ​ រក​តែ​ងងុយ​គេង ហើយ​បើ​​បាន​គេង​មួយ​ភ្លែត​​ មុន​ធ្វើ​ការ​វិញ ប្រាកដ​ជា​​ទី​ចូល​ចិត្ត​ណាស់ សម្រាប់​គ្នា​យើង​។ ថ្មី​ៗ​នេះ មាន​ការ​សិក្សាបង្ហាញ​ថា​ ការ​​ឆ្លៀត​គេង​ថ្ងៃ​បន្តិច មិន​ត្រឹម​តែ​ផ្តល់​ក្តី​សុខ​​​​​ដល់​ខ្លួន​​ឯង​នោះ​ទេ តែ​ថែម​ទាំង​ទទួល​បាន​នូវ​ប្រយោជន៍​​​​ច្រើន​​ដល់​រាង​កាយ​ទៀត​ផង​។

    លទ្ធ​ផល​សិក្សា​ដែល​បោះ​ផ្សាយ​លើ​ព្រឹត្តិបត្រ​​​​​វេជ្ជសាស្រ្ត​អង់គ្លេស British Medical Journal បាន​បង្ហាញ​ថា​ ការ​គេង​ថ្ងៃ​បាន​រយៈ​ពេល​ប្រមាណ ១ ​ម៉ោង ទៅ​ ១​ ម៉ោង​កន្លះ អាច​​​ផ្តល់​ប្រយោជន៍​​​ទៅ​ដល់​ខួរ​ក្បាល ឱ្យ​មាន​ថាម​ពល​ឡើង​វិញ បង្កើនសមត្ថភាព​​ចង​ចាំ វិនិច្ឆ័យ និង​​​​​ផ្តល់​​ភាព​ស្រស់​ស្រាយ។ បន្ថែម​ពី​នោះ លោក​ Bill Anthony អ្នក​ជំនាញ​ចិត្ត​​សាស្រ្ត​ និង​ជា​ប្រធាន​ផ្នែក​​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត​ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​ សាកលវិទ្យាល័យ​ Harvard សហរដ្ឋអាមេរិក បាន​ឱ្យ​ដឹង​ថា ការ​ឆ្លៀត​គេង​ថ្ងៃ ជួយ​ឱ្យ​កម្រិត​អ័រម៉ូន​ស្រ្តេសគ័រទីសុល Cortisol (អ័រម៉ូនធ្វើឱ្យស្ត្រេស) ថម​ថយ​ចុះ។

    ការ​លើក​ឡើង​បែប​នេះ ​បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ឃើញ​ថា បរិយាកាស​ការងារ​មមាញឹក ​​និង​​​ទម្លាប់​រស់​នៅ​​ប្រចាំ​ថ្ងៃ​ ច្រើន​ជួប​បញ្ហា​ស្រ្តេស ដែល​គេ​អាច​ដឹង​តាម​ការ​ពិនិត្យ​​មើល​កម្រិតអ័រម៉ូន​ខាង​លើ​ក្នុង​រាង​កាយ ហើយ​ការ​គេង​ថ្ងៃ អាច​​ជួយ​បន្ធូរ​បន្ថយ​អត្រា​កើន​ឡើង​នៃ​​កម្រិត​អ័រម៉ូន​​នេះ​បាន ទោះ​បី​ជា​បាន​គេង​ក្នុង​រយៈ​ពេល​តិច​តួច​ក៏​ដោយ។

    ដោយ​ឡែក យោង​តាម​លទ្ធផល​សិក្សា​​​ពី​សាកលវិទ្យាល័យ​ Michigan សហរដ្ឋអាមេរិក ក៏​បាន​បង្ហាញ​ដែរ​ថា ការ​គេង​ថ្ងៃ​បាន​ជំរុញ​ឱ្យ​លំហូរ​ឈាម​ទៅ​ក្នុង​រាង​កាយ បាន​ប្រសើរ​ឡើង​វិញ (​រាង​កាយ​បាន​សម្រាក​) ពិសេស​សាច់​ដុំ និង​បេះដូង ព្រម​ទាំង​ជំរុញ​ថាម​ពល​ឡើង​វិញ ទាំង​ការ​ចង​ចាំ និង​ស្មារតី​ផង​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    បើ​ផ្អែក​តាម​លទ្ធផល​​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​​​វេជ្ជសាស្រ្ត​ខាង​លើ បាន​បង្ហាញ​​អំពី​គុណ​ប្រយោជន៍​នៃ​ការ​គេង​សម្រាក​ពេល​ថ្ងៃ​ តាម​រយៈ​ពេល​ដូច​ខាង​ក្រោម​នេះ៖

    • ២០ ​នាទី៖ ជួយ​ថាម​ពល​ខួរ​ក្បាល​ ការ​ចង​ចាំ និង​​សមត្ថភាព​រៀន​សូត្រ​អ្វី​ថ្មី បាន​ឡើង​វិញ​។
    • ២០-៣០ ​នាទី៖ ជួយ​ជំរុញ​ការ​ចង​ចាំ និង​គំនិត​ច្នៃ​ប្រឌិត​ឡើង​វិញ។
    • ៣០-៦០ ​នាទី៖ ជំរុញសមត្ថភាព​​​គិត​វិនិច្ឆ័យ​ និង​ការ​ចង​ចាំ។
    • ៦០-៩០​ នាទី៖​ ផ្ដល់​ថាម​ពល​ដល់​​ខួរ​ក្បាល​បាន​ល្អ និង​ជំរុញ​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​ឡើង​វិញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម