backup og meta

មិន​មែន​តែគេងតិច​ទេប៉ះពាល់​សុខភាព គេង​ច្រើន​ក៏​ប៉ះពាល់​​ដែរ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    មិន​មែន​តែគេងតិច​ទេប៉ះពាល់​សុខភាព គេង​ច្រើន​ក៏​ប៉ះពាល់​​ដែរ

    អត្ថបទ​មុនៗ “Hello គ្រូពេទ្យ’ ធ្លាប់​លើក​ឡើង​ច្រើន​ហើយ​ពី​គុណ​ប្រយោជន៍​ពី​ការ​ដេក​ស្កប់ស្កល់ ក៏ដូច​ជា​ចំនួន​ម៉ោង​ត្រូវ​គេ​ង​ទៅ​តាម​វ័យ គេង​តិចពេក​ប៉ះពាល់​អ្វីខ្លះ​ជាដើម។ ប៉ុន្តែអត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​បញ្ជាក់​ខ្លះៗ បើ​យើង​គេង​ទ្រមក់​ពេក ក៏​បង្ក​បញ្ហា​សុខភាព​ដែរ។

    ១- ផល​ប៉ះពាល់​ពី​ការ​ដេក​ទ្រមក់

    ខណៈ​ការ​គេង​មិន​គ្រប់​គ្រាន់​មាន​លេច​ចេញ​ផល​ប៉ះពាល់​សុខភាព​នោះ ការ​គេង​ច្រើន​ម៉ោង​ជ្រុល ក៏​មាន​ផល​ប៉ះពាល់​ដូច​គ្នា ដែល​នេះ​នាំ​ឲ្យ​អ្នក​ស្រាវជ្រាវ សិក្សា​លើ​បញ្ហា​ជាច្រើន ដើម្បី​យក​មក​បញ្ជាក់​ប្រាប់​យើង​ទាំង​អស់​គ្នា។

    គ្នាយើង​អាច​គេង​ច្រើន​ម៉ោង​បាន បើ​សិន​ជា​ចាំបាច់​ខ្លាំង អាច​ច្រើន​ជាង​ចន្លោះ​ពី ៨-៩ ម៉ោង ដែល​ជា​ចំនួន​ម៉ោង​យើង​គេង​ជា​ទូទៅ ឬ​អាច​នឹង​គេង​ច្រើន​ម៉ោង​ជា​នេះ​ទៅ​ទៀត។ ប៉ុន្តែ​ត្រូវ​ដឹង​ថា នៅ​ពេល​គេង​ច្រើន​ម៉ោង​ពេក អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន រាប់​បញ្ចូលទាំង៖

    – ជំងឺ​បាក់​ទឹក​ចិត្ត

    – ឆេវឆាវ

    – មាន​បញ្ហា​សរសៃឈាម​បេះដូង

    អត្ថបទ​ពាក់ព័ន្ធ៖

  • ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យ​ថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត
  • ចេះរបៀបក្រោកពីគេងត្រឹមត្រូវនេះ ដឹងតែបាន​ផល​ល្អច្រើន​ដល់​សុខភាព​​
  • ទោះ​ជា​យ៉ាង​ណា ផល​ប៉ះពាល់​ទាំង​នេះ​មិន​អាច​កំណត់​ថា កើត​ឡើងតែ​ដោយ​សារ​តែ​ការ​គេង​ច្រើន​ពេក​នោះ​ដែរ ខណៈ​បញ្ហាមួយ​ចំនួន​ទៀត អាច​មាន​ទំនាក់​ទំនង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ខាង​លើ​បាន ដូច​ជា៖

    ជំងឺ​ថប់បារម្ភ

    ជំងឺបាក់ទឹកចិត្ត

    – គេង​មិន​ដក​ដង្ហើម

    ជំងឺ Parkinson

    – ជំងឺ​ទឹកនោម​ផ្អែម

    – ជំងឺ​បេះដូង

    – ជំងឺ​ធាត់

    – ជំងឺក្រពេញ​ទីរ៉ូអ៊ីត

    – ជំងឺ​ហឺត។

    ២- គួរ​គេង​ពេល​ណា​ទើប​ល្អ?

    បើ​សួរ​ថា ពេល​វេលា​មួយ​ណាល្អ​បំផុត​គួរ​ចូល​គេង​ពេល​យប់ ចម្លើយ​គឺ​វា​អាស្រ័យ​ទៅ​លើ​ការណែនាំ​មួយ​ចំនួន ពាក់​ព័ន្ធ​ការ​ចូល​គេង និង​វ័យ​របស់​យើង​ផ្ទាល់។

    យើង​អាច​រៀប​ចំ​កាល​វិភាគ​ចូល​គេង និង​ពេល​ក្រោក​ដោយ​ខ្លួន​ឯង ដោយ​ចំនួន​ម៉ោងគេង ចាប់​ពី ៧ ម៉ោង​ឡើង ក្នុងមួយ​យប់ (សម្រាប់​មនុស្ស​ពេញ​វ័យដែល​នេះ​ជា​ការ​ណែនាំ​ពី​ជំនាញ)។

    អត្ថបទ​ពាក់ព័ន្ធ៖

  • ភេសជ្ជៈទាំង៥មុខនេះ ជួយសម្រាលបញ្ហារឿងគេងមិនលក់ស្កប់ស្កល់
  • តើយើង​ត្រូវគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់?
  • សំឡេងម៉ោង​រោទ៍មិនមែនចេះតែដាក់ៗនោះទេ តិចក្រោកឡើងមានអារម្មណ៍ល្ហិតល្ហៃ
  • ឧទាហរណ៍ បើ​យើង​តែង​តែ​ក្រោក​នៅ​ម៉ោង ៦ព្រឹក យើង​គួរ​ចូល​គេង​នៅ​ម៉ោង ១១​យប់។ នៅ​មាន​គន្លឹះ​ផ្សេង​ទៀត ជួយ​យើង​រៀប​ចំកាល​វិភាគ​សម្រាប់​គេង​បាន​ត្រឹម​ត្រូវ ត្រូវ​តែ​ច្បាស់​ពេល​វេលា​ដូច​គេង​រៀង​រាល់​យប់ សូម្បី​តែ​ថ្ងៃ​ចុង​សប្តាហ៍ ក៏​ត្រូវ​រៀប​ចំបាន​ដូច​គ្នា។ ទម្លាប់​គេង​យប់​ជ្រៅ​ថ្ងៃ​ចុង​សប្តាហ៍ អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ពេល​ក្រោក​ថ្ងៃ​ធ្វើការ​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម