backup og meta

ផលរំខាន ៨ យ៉ាងបណ្ដាលមកពីម៉ាស៊ីនត្រជាក់ គ្រប់គ្នាគួរដឹង

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 23, 2021

    ផលរំខាន ៨ យ៉ាងបណ្ដាលមកពីម៉ាស៊ីនត្រជាក់ គ្រប់គ្នាគួរដឹង

    ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ខ្យល់​ត្រជាក់ៗ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវការ ហើយ​ជម្រើស​ទី១​របស់​យើង​គឺ​ម៉ាស៊ីន​ត្រជាក់។ ប៉ុន្តែ​ការ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់រាល់ថ្ងៃយូរម៉ោង​​ក៏អាច​មាន​ផល​ប៉ះពាល់​មួយ​ចំនួន។

    . ភ្នែក​ស្ងួត

    ភ្នែកស្ងួត​គឺ​អាចបង្ករផលរំខាន និង​អាច​បង្ក​ឲ្យ​ព្រិល​ភ្នែក រមាស់ភ្នែក និង​មាន​អារម្មណ៍​ក្រហាយភ្នែក​។ ប្រសិន​ជា​យើង​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរម៉ោង​រាល់ថ្ងៃ​ អាច​នឹង​មាន​អាការៈ​ភ្នែក​ស្ងួត។ ដូចនេះ​បើ​យើង​មាន​អាការៈ​នេះ គួរ​ចៀស​វាង​ការ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​រយៈពេល​យូរ​ព្រោះ​អាច​ធ្វើ​ឲ្យ​អាការៈ​នេះកាន់តែ​ធ្ងន់ធ្ងរ។

    . បាត់បង់​ជាតិ​ទឹក

    ម៉ាស៊ីនត្រជាក់​​ស្រូប​យក​សំណើម​ពីក្នុង​បន្ទប់​ជាច្រើន។ ប្រសិន​ជា​យើង​កំណត់​សីតុណ្ហភាព​កាន់តែ​ទាប បន្ទប់​នឹង​កាន់​តែ​មាន​ភាព​ស្ងួត​កាន់តែ​លឿន។ ជាមួយ​គ្នា​នេះ​ដែរ ម៉ាស៊ីនត្រជាក់​ក៏​ស្រូប​យក​ជាតិ​សំណើម​ចេញ​ពី​រាងកាយយើង​​ដែរ។ ដូចនេះ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ចៀសវាង​ការ​បាត់បង់​ជាតិ​ទឹក​។

    . ឈឺក្បាល

    សីតុណ្ហភាព​នៅ​ខាងក្រៅ និង​ខាងក្នុង​បន្ទប់​គឺ​ខុស​គ្នា ហេតុ​នេះ​ហើយ​ពេល​ចូល​បន្ទប់​ម៉ាស៊ីនត្រជាក់​ យើង​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ស៊ាំ​នឹង​ការ​ប្រែប្រួល​នៃ​សីតុណ្ហភាព​នេះទេ ​ដែលជាហេតុ​នាំ​ឲ្យយើងអាច​មាន​អាការៈ​ឈឺក្បាល។ អាការៈ​នេះ​ក៏​អាច​កើត​មាន​ដោយសារ​ការ​បាត់បង់​ជាតិទឹក។ ការ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ក៏​អាច​ធ្វើ​ឲ្យ​មាន​អាការៈ​ឈឺក្បាល​សម្រាប់​អ្នក​មាន​ជំងឺ​ឈឺក្បាល​ប្រកាំងដែរ​។

    . ការ​ឆ្លង​មេរោគ

    ការឆ្លងរោគ ក៏​ជា​បញ្ហា​សុខភាព​មួយ​ដែល​បណ្ដាល​មកពី​​ម៉ាស៊ីន​ត្រជាក់។ នៅ​ពេល​រន្ធ​ច្រមុះ និង​ភ្នាសសើមក្នុង​រាង​កាយ ​ស្ងួត នោះ​​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។ នេះ​មក​ពី​ភ្នាសសើម​គឺ​ជា​ស្រទាប់​ការពារ​រាងកាយ​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ ហើយ​បើ​ភ្នាស​សើម​ត្រូវ​បាន​រំខាន​ដោយ​ម៉ាស៊ីន​ត្រជាក់​ រាងកាយ​នឹងងាយ​ឆ្លង​មេរោគ។

    អត្ថបទពាក់ព័ន្ធ៖

    . បញ្ហា​ផ្លូវ​ដង្ហើម

    ការ​នៅ​ក្នុង​បន្ទប់ម៉ាស៊ីន​ត្រជាក់​យូរ​អាច​រំខាន​ដល់​ដំណើរការ​ទូទៅ​របស់​ច្រមុះ និង​បំពង់ក ដែលអាច​ឈាន​ទៅ​រក​ការ​ស្ទះ​ផ្លូវដង្ហើម និង​ការ​រលាក​នៅ​ក្នុង​ភ្នាសសើម។ ម៉ាស៊ីនត្រជាក់​ក៏​អាច​ប៉ះ​ពាល់​ដល់​សួត​ដែរ។

    . ស្បែក​ស្ងួត

    ម៉ាស៊ីនត្រជាក់​អាច​ប៉ះពាល់​ដល់​ស្បែក​ដោយ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​រមាស់ ហើយ​ក៏​ប៉ះពាល់​ដល់​សក់​ដែរ​ដោយ​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ចុះខ្សោយ និង​បង្ក​ឲ្យ​សក់​ខូច។

    រមាស់ស្បែក

    . អស់​កម្លាំង

    គ្នា​យើង​ដែល​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរ​តែង​ស្ពឹក​ស្រពន់។ ដូចនេះ​យក​ល្អ នៅ​ក្នុង​បន្ទប់​​គួរ​មាន​ខ្យល់​ធម្មជាតិ​ចេញ​ចូល។

    . ជំងឺ​ហឺត និង​អាលែកហ្សី

    ម៉ាស៊ីនត្រជាក់​អាច​នឹង​បង្ក​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង​ប្រសិន​ជា​មិន​បាន​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​កម្ចាត់​ជាតិ​ពុល​ឲ្យ​បាន​ទៀងទាត់​អាច​បង្ការ​អាលែកហ្សី​បាន។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម