backup og meta

ថ្ងៃមករដូវអាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបានអត់?

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ May 27, 2020

    ថ្ងៃមករដូវអាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបានអត់?

    ចម្ងល់​ទាក់ទិន​នឹង​ការ​ចាក់​វ៉ាក់សាំង​ការពារ​មហារីក​មាត់​ស្បូន តែ​បែរ​ជា​ចំ​ថ្ងៃ​មក​រដូវ តើ​នៅ​អាច​ចាក់​បាន​ដដែល ឬ​ក៏​អត់​ទេ? ឱសថ​ការី គីម កាណែល បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្ត្រី​ដែល​ចង់​ចាក់​វ៉ាក់សាំង HPV គឺ​ទាល់តែ​មាន​អាយុ ៩ ឆ្នាំ​ឡើង​ទៅ ដែល​មិន​ធ្លាប់​ឆ្លង​កាត់​ការ​រួម​ភេទ។

    ចំពោះ​វ៉ាក់សាំង​ការពារ​មហារីក​មាត់​ស្បូន​នេះ​អាច​ចាក់​បាន​តាំង​ពី​មិន​ទាន់​មាន​រដូវ​ម្ល៉េះ។ តែ​សម្រាប់​អ្នក​មក​រដូវ​ចំ​ថ្ងៃ​ណាត់​ជួប​ចាក់​ម្ដង​ទៀត នៅ​តែ​អាច​ទៅ​ចាក់​វ៉ាក់សាំង​នោះ​បាន​ដដែល គ្មាន​ផល​ប៉ះពាល់ ឬ​ផល​រំខាន​មកពី​ការ​មក​រដូវ​ឡើយ។ តែ​ចំពោះ​ផល​រំខាន​នៃ​វ៉ាក់សាំង គឺ​អាច​មាន​ធម្មតា​ដូចជា​ក្ដៅ​ខ្លួន រមាស់ ឡើង​ស្នាម​កន្ទួលមុខ​ម្ជុល​ជាដើម ដូចនេះ​យើង​មិន​បាច់​បារម្ភ​ឡើយ។

    សម្រាប់​អ្នក​មាន​ផ្ទៃពោះ​វិញ ការ​ចាក់​វ៉ាក់សាំង HPV អំឡុង​ពេល​នេះ​មិន​គួរ​ធ្វើ​នោះ​ទេ ។ ឱសថ​ការី​រូប​នោះ​បន្ត​ថា បើសិនជា​ស្ត្រី​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១ ស្រាប់តែ​ខែ​បន្ទាប់​ដឹង​ថា ខ្លួន​មាន​ផ្ទៃពោះ​នោះ គឺ​ត្រូវ​បញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​ភ្លាម។

    ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​គឺជា​​កាដូ​មួយ​ដ៏​ល្អ​សម្រាប់​កូន​ស្រី ដែល​ចាប់ពី​អាយុ ៩ ឆ្នាំ​ឡើង​ទៅ ដើម្បី​ការពារ​អាយុជីវិត​នា​ពេល​​អនាគត​របស់​ពួក​គាត់ កុំ​ឲ្យ​កើត​ជំងឺ​មហារីក​មាត់ស្បូន។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ May 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម