backup og meta

មកពីមូលហេតុទាំងនេះហើយ ទើបច្រមុះហិតលែងដឹងក្លិន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 05, 2020

    មកពីមូលហេតុទាំងនេះហើយ ទើបច្រមុះហិតលែងដឹងក្លិន

    យើង​ម្នាក់ៗ​មាន​វិញ្ញាណ​ដែល​អាច​ឲ្យយើង​ដឹង​រសជាតិ មើល​ឃើញ ស្ដាប់​បាន និង​ដឹង​ក្លិន​មក​ពី​ធម្មជាតិ។ ប៉ុន្តែ​វិញ្ញាណ​ទាំង​នេះ អាច​បាត់​បង់​ទៅ​បាន​ដោយ​ហេតុ​ផល​ណាមួយ​នៅ​ក្នុង​ការ​រស់​នៅ​ជីវិត​ប្រចាំ​របស់​យើង។

    មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​បាត់​បង់​ក្លិន​ចែក​ចេញ​ជា​២​ប្រភេទ បាត់​បង់​ក្លិន​ជា​បណ្ដោះ​អាសន្ន​​ និង​ការ​បាត់​បង់​ក្លិន​ជា​រៀង​រហូត ហើយ​វា​អាច​បាត់​បង់​ក្លិន​ទៅ​លើ​ច្រមុះ​តែ​ម្ខាង ឬ​ច្រមុះ​ទាំង​សង​ខាង។ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​បាត់​បង់​ក្លិន អាច​​មក​ពី​បញ្ហា​ប៉ុន្មាន​ខាង​ក្រោម​៖

    – បញ្ហា​នៅ​លើ​ផ្លូវ​ដង្ហើម គឺ​ក្នុង​ច្រមុះ (ឫស​ដូង​ច្រមុះ រលាក​ច្រមុះ​រ៉ាំរ៉ៃ ប្រើ​ប្រាស់​ថ្នាំ​ផ្លូវ​ចិត្ត ជក់បារី។ល។)

    – បញ្ហា​ប៉ះពាល់​សរីរាង្គ​វិញ្ញាណ (មាន​ដុះ​ដុំ​សាច់ ជំងឺ​ប្រកាច់ វះកាត់​ខួរក្បាល មាន​ផ្ទៃពោះ ប្រើ​ថ្នាំ​ពន្យារ​កំណើត)។

    ក្រៅពី​នេះ ការ​បាត់​បង់​ក្លិន ក៏​អាច​​បណ្ដាល​មក​ពី​ការ​ប្រែ​ប្រួល​នៅ​ប្រព័ន្ធ​ប្រសាទ​ដែល​ទទួល​ក្លិន​ពី​ក្នុង​ច្រមុះ ​ស្ថិត​នៅ​បាត​ឆ្អឹង​លលាដ៍​ក្បាល​ហើយ​បង្ក​បាន​ជាការ​បាត់​បង់​ក្លិន ដែល​ភាគ​ច្រើន​ដោយ​សារ​របួស​ក្បាល។ ចំពោះ​ក្មេង​តូច​ៗ បញ្ហា​បាត់​បង់​ក្លិន​អាច​ជា​វិបត្តិ​ពី​កំណើត ដោយ​សារ​គ្មាន​ការ​លូត​លាស់​ដុំ​វិញ្ញាណ​ផ្នែក​ដឹង​ក្លិន និង​អាច​មាន​ផល​ប៉ះពាល់​ជាមួយ​ញាណ​រស​ជាតិ​ដែរ។

    អត្ថបទពាក់ព័ន្ធ៖ ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19

    មន្ទីរពេទ្យ កាល់មែត បាន​បញ្ជាក់​ផង​ដែរ​ថា ថ្មីៗ​នេះ បើ​តាម​ការ​សិក្សា​របស់ ​Pub Med អ្នក​ដែល​បាត់​បង់​ក្លិន និង​រសជាតិ​យ៉ាង​រហ័ស​អាច​ជា​រោគ​សញ្ញា សង្ស័យ​ជា​អ្នក​ផ្ទុក​មេរោគ​រលាក​ផ្លូវ​ដង្ហើម​ថ្មី (COVID-19) ហើយ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់ ជាពិសេស​ចំពោះ​កុមារ តែ​ចំពោះ​មនុស្ស​ពេញ​វ័យ នៅ​មិន​ទាន់​មាន​ការ​សិក្សា​ណា​បញ្ជាក់​ច្បាស់​នៅ​ឡើយ។

    លើស​ពី​នេះ​ទៅ​ទៀត ការ​បាត់​បង់​ក្លិន ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​អ្នក​ជំងឺ​ដែរ​ រួម​មានបញ្ហា​ផ្លូវ​ចិត្ត ទំនាក់​ទំនង​សង្គម ការងារ​ប្រចាំ​ថ្ងៃ និង​ការ​បរិភោគ​អាហារ​ជាដើម។ ស្រប​ពេល​ជាមួយ​គ្នា​ដែរ មន្ទីរពេទ្យ កាល់​ម៉ែត ក៏​បាន​ឲ្យ​ដឹង​ពី​វិធី​ការពារ កុំ​ឲ្យ​បញ្ហា​បាត់​បង់​ក្លិន​កើត​ឡើង​បាន​ដែរ​ដូចជា៖

    – ពាក់​ម៉ាស់​ការពារ ការ​ចម្លង​មេរោគ​តាម​ខ្យល់

    -​ លាង​សម្អាត​រន្ធ​ច្រមុះ​ដោយ​សេរ៉ូម​ប្រៃ

    -​ ចៀសវាង​ការ​ប៉ះពាល់ ឬ​ប្រឈម​ជាមួយ​សារធាតុ អាច​ឲ្យ​មាន​អាលែកហ្ស៊ី។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម