backup og meta

អាការៈវិលមុខ និងងងឹតមុខ ដូច ឬខុសគ្នា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 09, 2020

    អាការៈវិលមុខ និងងងឹតមុខ ដូច ឬខុសគ្នា?

    មានមនុស្ស​ជាច្រើន​នៅតែ​មាន​ការ​យល់​ច្រឡំ​រវាង​អាការៈ​វិល​មុខ និង​ងងឹត​មុខ ថា​ជា​អាការៈ និង​រោគ​សញ្ញា​តែ​មួយ។ ​លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ នឹង​មកបកស្រាយ​លម្អិតបញ្ហាទាំងនេះដូច​ខាងក្រោម​។

    ១- អាការៈ​វិល​មុខ

    បើ​និយាយ​អំពី​អាការៈ​វិល​មុខ​វិញ គឺ​ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​ប្រសាទ​រក្សា​​នៅ​គុម្ពត្រចៀក នៅ​ពេល​លីយ៉ុង ឬសម្ពាធ​ឈាម សម្ពាធ​ទឹក​ក្នុង​ខួរក្បាល​ប្រែប្រួល គឺ​ធ្វើឲ្យ​វិល​មុខ។ អាការៈ​នេះ​មិនមែន​មកពី​បម្រែបម្រួល​លីយ៉ុង ឬ​សម្ពាធ​ទឹក​ក្នុង​ខួរក្បាល​តែ​មួយ​មុខ​ទេ នៅ​មាន​ពេល​សម្ពាធ​ឈាមចុះ​ទាប​ក៏​បណ្ដាលឲ្យ​វិល​មុខ​ដូចគ្នាដែរ។ វិល​មុខ​អាច​បែងចែក​ជា ២ ប្រភេទ ដោយ​អាការៈ​ទី​១ ពេល​នៅ​ស្ងៀម ប៉ុន្តែ​បែរជា​មាន​អារម្មណ៍​ថា អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​យើង​វិល​ទាំង​ដែល​មិន​បាន​ធ្វើអ្វី​សោះ រីឯ​អាការៈ​ទី​២ គឺ​នៅ​ស្ងៀម ប៉ុន្តែ​សុខ​ៗ​ស្រាប់តែ​មាន​អារម្មណ៍​ថា​វិល​មុខ​ចង់​ដួល​ដោយ​មិន​មាន​មូល​ហេតុ។

    ២- អាការៈ​ងងឹត​មុខ

    អាការៈ​បែប​នេះ​ទាក់​ទង​នឹង​ចរន្ត​ឈាម ពេល​អង្គុយ​រួច​ក្រោក​ឡើង ធ្វើឲ្យ​ឈាម​នៅ​ដក់​នឹងបាត​ជើង​​បាញ់​ឡើង​ទៅ​ខួរក្បាល​មិន​ទាន់ បង្ក​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​មួយ​រំពេច ដែល​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ឈាម​រត់​ឡើង​ទៅ​ខួរក្បាល​មិន​ទាន់។ មួយ​វិញ​ទៀត​ អាការ​បែប​នេះ​ក៏​អាច​កើត​ឡើង​ដោយសារ​តែ​គេង​មិន​បាន​គ្រប់គ្រាន់ បង្ក​ឲ្យ​មាន​អារម្មណ៍​អណ្ដែតអណ្ដូង ស្រាល​ៗ​ខ្លួន និង​មាន​ភាព​វង្វេងវង្វាន់ ប៉ុន្តែ​អាការៈ​ទាំងនេះ​អាច​បាត់​ទៅ​វិញ​មួយ​សន្ទុះ​ក្រោយ។

    វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​យើង​ជួប​ប្រទះ​អាការៈ​ទាំង ២ នោះ​ញឹកញាប់ និង​បង្ក​ទៅ​ជា​ការ​ឈឺចាប់ គួរតែ​ឆាប់​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម