backup og meta

ដុះដុំសាច់ខួរក្បាល បង្កឡើងដោយមូលហេតុអីឲ្យប្រាកដ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 10, 2021

    ដុះដុំសាច់ខួរក្បាល បង្កឡើងដោយមូលហេតុអីឲ្យប្រាកដ?

    រាល់​ពេល​​និយាយ​ដល់​បញ្ហា​ដុំ​សាច់​នេះ គឺ​ភាគ​ច្រើន​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ដុំ​សាច់​ដែល​ដុះ​នៅ​ក្នុង​ខួរ​ក្បាល តែ​ចំពោះ​មូល​ហេតុ​ដែល​កើត​ឡើង​ដោយ​កត្តា​អី​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​​ជំងឺ​មហារីក។

    “និយាយ​មែន​ទែន​ទៅ កត្តា​ដែល​ធ្វើ​ឲ្យ​ដុះ​ដុំ​សាច់​នៅ​ក្នុង​ខួរ​ក្បាល​នេះ​នៅ​អត់​ទាន់​ដឹង​ពិត​ប្រាកដ​ទេ ព្រោះ​មិន​ទាន់​មាន​ការ​សិក្សា​វិទ្យាសាស្ត្រ​ណា​រក​ឃើញ​មូល​ហេតុ​ច្បាស់​នៅ​ឡើយ​មក​ដល់​សព្វ​ថ្ងៃ​នេះ។’  លោក​សាស្ត្រាចារ្យ បន្ត​ឲ្យ​ដឹង​ថា ត្បិត​តែ​រក​មិន​ទាន់​ដឹង​មូល​ហេតុ​ពិត​ប្រាកដ ប៉ុន្តែ​ខាង​គ្រូពេទ្យ​វេជ្ជសាស្ត្រ​រក​ឃើញ​ថា មាន​ហ្សែន​ខ្លះ​អាច​ប្រែ​ប្រួល​កើត​ទៅ​ជា​ជំងឺ​មហារីក​ខួរ​ក្បាល​បាន ហើយ​ហ្សែន​ទាំង​អស់​នោះ​កំពុង​ត្រូវ​បាន​សិក្សា​បន្ថែម​ទៀត នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​ទេ។

    ឈឺក្បាលប្រកាំង

    ទាក់​ទង​នឹង​បញ្ហា​ដុះ​សាច់​ខួរ​ក្បាល​នេះ លោកវេជ្ជបណ្ឌិតថា ​អាច​កើត​ឡើង​បាន​មនុស្ស​គ្រប់​វ័យ មិន​ថា​តែ​មនុស្ស​ចាស់​ទេ សូម្បី​តែ​កូន​ក្មេង​ក៏​អាច​ប្រឈម​នឹង​កើត​ជំងឺ​ដុំ​សាច់​ខួរ​ក្បាល​នេះ​ដែរ។ ជាទូទៅ នៅ​ពេល​ដែល​មាន​បញ្ហា​ដុះ​ដុំ​សាច់​ខួរក្បាល​នេះ អ្នក​ជំងឺ​តែង​បង្ហាញ​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​ដូច​ជា៖

    – ចាប់​ផ្ដើម​ឈឺ​ក្បាល (​ឈឺ​ក្បាល​កាន់​ញឹក​ញាប់)

    – ស្រវាំង​ភ្នែក

    – ចេះ​តែ​ចង្អោរ ឬ​ចង់​ក្អួត

    – មាន​បញ្ហា​ការ​ស្ដាប់

    – បាត់​បង់​លំនឹង ជាដើម។

    លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា មនុស្ស​កាន់​តែ​មាន​អាយុ​ចាស់​ទៅ​ៗ ភាគរយ​ក្នុង​ការ​កើត​ជំងឺ​មហារីក​កាន់​តែ​ខ្ពស់ នេះ​មិន​មែន​សំដៅ​ទៅ​លើ​តែ​មហារីក​ខួរក្បាល​ប៉ុណ្ណោះ​ទេ ជំងឺ​មហារីក​អី​ក៏​អាច​ប្រឈម​បាន​ដែរ។ ដូច​នេះ គួរ​តែ​តាម​ដាន និង​ថែទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់​ទាំង​ចាស់ ទាំង​ក្មេង។​

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម