backup og meta

ខ្វះកាល់ស្យូមតែមួយមុខ អាចធ្វើឲ្យរាងកាយធ្លាក់ក្នុងសភាពបែបនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 15, 2020

    ខ្វះកាល់ស្យូមតែមួយមុខ អាចធ្វើឲ្យរាងកាយធ្លាក់ក្នុងសភាពបែបនេះ

    រាងកាយ​មនុស្ស​ម្នាក់​ៗ​ពិតជា​ត្រូវការ​ជាតិ​កាល់ស្យូម ព្រោះវា​សារធាតុ​ចិញ្ចឹម​ចាំបាច់ សម្រាប់​រាងកាយ​ដោយ​មិន​គិត​ពី​វ័យ ឬ​ភេទ​ឡើយ។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ មិន​មែន​តែ​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​ទេ​ត្រូវការ​ជា​ចាំបាច់ មនុស្ស​យើង​ទូទៅ​បើ​ខ្វះ​ជាតិ​កាល់ស្យូម​រាងកាយ​នឹង​មាន​សភាពដូចខាងក្រោម​នេះ។

    ១- គេង​មិន​លក់

    កាល់ស្យូម​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើត​អ័រម៉ូន​មេឡាតូនីន​ដែល​ជួយ​ឲ្យ​គេង​លក់​។ ទោះបីជា​ពេលខ្លះ​កង្វះ​ជាតិ​កាល់ស្យូម​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ដំណេក ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យយើង​​គ្មាន​កម្លាំង​ពេញលេញ​ឡើងវិញ​នៅ​ព្រឹក​បន្ទាប់។

    ២- អស់​កម្លាំង

    រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​យើង​ខ្វះ​កាល់ស្យូម គឺ​តែងតែ​មាន​អារម្មណ៍​អស់​កម្លាំង​ល្ហិតល្ហៃ​សឹង​តែ​គ្រប់​ពេល​ទាំង​ដែល​បាន​ញ៉ាំ​គ្រប់គ្រាន់​ទៅ​ហើយ។ ដូច្នេះ​ប្រសិនបើ​សង្កេត​ឃើញ​ខ្លួនឯង​អស់​កម្លាំង​ខ្លាំង ល្ហិតល្ហៃ ចូរ​រក​អាហារ​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ញ៉ាំ​ដូចជា​ទឹកដោះគោ បន្លែ​បៃតង ទឹកសណ្ដែក គ្រាប់​អាល់ម៉ុន ជាដើម។

    ៣- ក្រចក​ផុយ​ស្រួយ

    ក្រចក​ត្រូវការ​បរិមាណ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ ដើម្បី​ឲ្យ​មើល​ទៅ​ភ្លឺ​រលោង និង​មាន​សុខភាព​រឹងមាំ។ ប្រសិនបើ​ក្នុង​ខ្លួន​យើង​មាន​បញ្ហា​ខ្វះ​កាល់ស្យូម ក្រចក​នឹង​ប្រែ​ទៅ​ជា​ផុយ ស្ងួត ងាយ​របក និង​បាក់។

    ៤- មាន​បញ្ហា​សាច់ដុំ

    អាការៈ​រមួល​សាច់​ដុំ​ច្រើន​កើត​ឡើង​នៅ​ពេល​យប់ គឺជា​រោគ​សញ្ញា ដំបូង​បំផុត​ដែល​ខ្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ។

    អត្ថបទពាក់ព័ន្ធ

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម