– ផឹកទឹក និងញ៉ាំអាហារសម្បូរជាតិសរសៃឲ្យបានច្រើន ដើម្បីកាត់បន្ថយការទល់លាមក និងសម្ពាធក្នុងរន្ធគូទក្នុងពេលបត់ជើងធំ។ ថ្នាំ អាហារបំប៉នមានជាតិសរសៃក៏ជួយឲ្យលាមកទន់ ងាយស្រួលបន្ទោបង់បានដែរ។
– ថ្នាំបន្ទន់លាមកមានប្រយោជន៍ចំពោះយើង ប៉ុន្តែនៅពេលមានជំងឺឫសដូងបាត លាមកដែលសុទ្ធតែទឹក ក៏អាចបណ្ដាលឲ្យរលាក និងមានមេរោគនៅលើរន្ធគូទ។
– ធ្វើសកម្មភាពឲ្យបានច្រើន ព្រោះអ្នកកើតឫសដូងបាតមិនគួរអង្គុយយូរពេកទេ ដូចនេះហើយត្រូវហាត់ប្រាណទើបមានប្រយោជន៍ចំពោះការកាត់បន្ថយអាការៈទល់លាមក និងសម្ពាធទៅលើសរសៃឈាម Hemorrhoid។