backup og meta

វិធីសាមញ្ញៗនេះ អាចជួយ​យើង​គេចពីស្រ្តេស និងមាន​ភាព​​ស្រស់ថ្លាឡើងវិញ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jul 01, 2020

    វិធីសាមញ្ញៗនេះ អាចជួយ​យើង​គេចពីស្រ្តេស និងមាន​ភាព​​ស្រស់ថ្លាឡើងវិញ

    ស្រ្តេស​ ​អារម្មណ៍​អន្ទះ​អន្ទែង​ជា​រឿង​គេច​មិន​ផុត ប៉ុន្តែ​យើង​នៅ​តែ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ និង​ត្រឡប់​ទៅ​រក​ភាព​ស្រស់​ថ្លា​វិញ​​បាន។ មាន​វិធី​ជា​ច្រើន ដែល​​​អាច​ប្រើ​ប្រាស់​បាន​ពី​ការ​ណែ​នាំ​នៃ​អ្នក​ជំនាញ​សុខភាព​ ដោយ​ឡែក​ ខាង​ក្រោម​នេះ ជា​​​វិធី​សាមញ្ញ​ៗដែល​គ្នា​យើង​ខ្លះ​ធ្លាប់​ធ្វើ ហើយ​​ងាយ​ស្រួល​ចាំអាច​​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ដើម្បី​បំបាត់​ភាព​ស្ត្រេស​ និង​អារម្មណ៍​ធុញ​ថប់ អន្ទះ​អន្ទែង​ទាំង​នោះ​បាន។​

    ១. រក​ពេល​គេង​យប់​​ឱ្យ​បាន​គ្រប់​គ្រាន់​

    នេះ​ជា​វិធី​សាមញ្ញ​ដែល​អាច​យក​ថាម​ពល​ជួយ​ឱ្យ​រាង​កាយ​យើង​​បាន​ស្រស់​ថ្លា​ឡើង​វិញ​។ ផ្អែក​តាម​​លទ្ធ​ផល​សិក្សា​ជា​ច្រើន ក៏​បង្ហាញ​ដែរ​ថា ទម្លាប់​ចូល​គេង​ទៀង​ទាត់​ម៉ោង គឺ​ពិត​ជា​រឿង​សំខាន់​​សម្រាប់​សុខភាព​រាង​កាយ​ទាំង​មូល ដូច​នេះ​យើង​អាច​លៃ​លកផ្ដល់អាទិភាព​លើ​ការ​​គេងឲ្យ​បាន​​ទៀង​ម៉ោង​​ ដើម្បី​សុខភាព​របស់​យើង។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ២. ច្នៃ​ប្រឌិត​សកម្មភាព​ថ្មី​ៗ

    ភាព​ច្នៃ​ប្រឌិត​ ពុំ​​មែន​សម្តៅ​លើ​​តែ​អ្នក​សិល្បៈ​ ដូច​ជា​អ្នក​រចនា ឬ​​វិចិត្រករ​នោះ​ទេ គឺ​រួម​ទាំង​​សកម្មភាព​ថ្មី​ៗ​មួយ​ចំនួន​ ដែល​​ជា​ការ​ច្នៃ​ប្រឌិត​ខុស​ពី​របៀប​មុន​ៗ និង​​ជា​វិធី​ប្រសើរ​។ សកម្មភាព​ទាំង​នោះ​​អាច​មាន​ដូច​ជា ការ​រៀប​​ចំការចម្អិត​​ម្ហូប​បែប​ថ្មី​ ការ​រៀប​ចំ​សួន​ឱ្យ​ប្លែក​ជា​មុន ឬ​ការ​ទៅ​រាំ​​ Freestyle ឬ​ទៅ​​ធ្វើ​ដំណើ​រ​កម្សាន្ត​នៅ​ទី​​កន្លែង​ថ្មី​ៗ​​ជា​ដើម ដែល​យើង​សុទ្ធ​សឹង​នាំ​អារម្មណ៍​ជួប​ទិដ្ឋភាព​​ប្លែកៗ​ និង​ខួរ​ក្បាល​បាន​ស្រស់​ថ្លា​ប្រសើរ​ឡើង​វិញ​។

    ៣. ធ្វើ​លំហាត់​ប្រាណ​

    គ្នា​យើង​ខ្លះ​​​អាច​ធ្លាប់​ដឹង​ហើយ​ថា លំហាត់​ប្រាណ​បាន​ជួយ​ឱ្យ​អារម្មណ៍​ស្រស់​ស្រាយ​ឡើង​វិញ ព្រម​ទាំង​បណ្តេញ​ជា​តិ​ពុល​ពី​រាង​កាយ។ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ នៅ​ពេល​ហាត់​ប្រាណ អ័រម៉ូន​ Endorphins និង​បញ្ចេញ​ពី​ខួរ​ក្បាល ដែល​​ជា​ហេតុ​ធ្វើ​ឱ្យ​យើង​បាន​ធូរ​ស្បើយ​​ពី​ស្រ្តេស និង​​ទទួល​​​បាន​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៤. សរសេរ​​កំណត់​ហេតុ

    តាម​ការ​ឱ្យ​ដឹង​ពី​លោក​ស្រី Julia Cameron អ្នក​និពន្ធ​​សញ្ជាតិ​អាមេរិកាំង​ ថា​ការ​ប្រើ​ពេល​១០​-១៥​នាទី​នៅ​ពេល​ព្រឹក​​ព្រលឹម​​ពេល​ភ្ញាក់​ពី​គេង រួចសរសេរ​​លើ​ក្រដាស ឬ​សៀវភៅ​នូវ​គំនិត​អ្វី​ ដែល​កើត​លើ​ចិត្ត​គំនិត​​នា​ពេល​នោះ។ សំណេរ​ទាំង​នោះ នៅ​ពេល​មួយ​នឹង​ជួយ​ច្រោះ​យក​នូវ​ខ្លឹម​គំនិត​សំខាន់​​ណា​មួយ ចេញ​ពី​ភាព​ច្របូក​ច្របល់ ដូច​នេះ​យើង​នឹង​ឃើញ​ពី​ប្រសិទ្ធភាព​ នៃ​អារម្មណ៍​ប្រមូល​ផ្តុំ​ឡើង​វិញ និង​ស្មារតី​​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ​ មិន​អន្ទះ​អន្ទែង ឬ​ស្រ្តេស​។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៥. សមាធិ​

    ចំណាយ​ពេល​ណា​មួយ​នៃ​ពេល​ប្រចាំ​ថ្ងៃ​របស់យើង ទៅ​លើ​ការ​ធ្វើសមាធិ នោះ​យើងនឹង​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​ភាព​ស្ងប់​សុខ​ទៅ​លើ​​រាង​កាយ​ ផ្លូវ​ចិត្ត​ ដែល​នោះ​មាន​ន័យ​ថា យើង​​បាន​ផ្តល់​ពេលវេលា​​​ឱ្យ​ខួរ​ក្បាល​​ និង​រាងកាយដើម្បី​​ទទួលបាន​ភាព​ស្ងប់​សុខ​​​​ទាំង​នេះ៕ ​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ Jul 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម